សូមសហការ! រដ្ឋបាលរាជធានី-ខេត្ដ ៤ នេះប្រកាសហាមឃាត់ការប្រើប្រាស់ដ្រូននៅភូមិសាស្ដ្ររបស់ខ្លួន
Bunthoeun KoemDECEMBER 17 2025426 views

ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនដល់បងប្អូន ប្រជាពលរដ្ឋក្នុងកាលៈទេសៈដែលព្រះរាជាណាចក្រកម្ពុជា កំពុងតែត្រូវបានឈ្លានពានដោយខ្មាំងសត្រូវ រដ្ឋបាលរាជធានី-ខេត្ដមួយចំនួនបានសម្រេចធ្វើការហាមឃាត់ដាច់ខាតការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទនៅក្នុងភូមិសាស្ដ្ររបស់ខ្លួន។ ដោយនៅក្នុងរួមមាន៖

 

១. រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ នេះបានចេញសេចក្ដីណែនាំ​ ក្នុងការការហាមឃាត់ដាច់ខាតនូវការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក ឬដ្រូន នៅក្នុងភូមិសាស្ដ្រីរាជធានីភ្នំពេញ។  ក្នុងករណីបងប្អូនប្រជាពលរដ្ឋ បានប្រទះឃើញមានការប្រើប្រាស់ដ្រូន សូមរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមានសមត្ថកិច្ច ឬសូមទំនាក់ទំនងមកកាន់លេខ Hotline ១២៩៩ ដើម្បីចាត់វិធានការឱ្យបានទាន់ពេលវេលា។

 

២. ខេត្ដកំពង់ស្ពឺ៖ រដ្ឋបាលខេត្ដកំពង់ស្ពឺនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ នេះ ក៏បានចេញសេចក្ដីជូនដំណឹងពីការហាមឃាត់ការប្រើប្រាស់ដ្រូននៅក្នុងភូមិសាស្ដ្រខេត្ដរបស់ខ្លួនផងដែរ។ ក្នុងករណីប្រជាពលរដ្ឋឃើញមានការប្រើប្រាស់ដ្រូន សូមរាយការណ៍ទៅកាន់សមត្ថកិច្ចតាមរយៈលេខទូរស័ព្ទ៖ ០៩៧ ៧៧៨ ០០១៨។

 

៣. ខេត្ដស្ទឹងត្រែង៖ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ដដែលនេះ រដ្ឋបាលខេត្ដស្ទឹងត្រែង ក៏បានចេញសេចក្ដីណែនាំ ក្នុងការហាមឃាត់ការប្រើប្រាស់អាកាសយានគ្មានមនុស្សបើកគ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួនដូចគ្នា។ ជាមួយគ្នានេះប្រសិនបើប្រជាពលរដ្ឋឃើញមានសកម្មភាពប្រើប្រាស់ដ្រូន ត្រូវរាយការណ៍ទៅកាន់សមត្ថកិច្ចជាបន្ទាន់។ 

 

៤. ខេត្ដកំពង់ធំ៖ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ រដ្ឋបាលខេត្ដកំពង់ធំ ក៏បានចេញសេចក្ដីណែនាំ ហាមឃាត់ការប្រើប្រាស់ដ្រូនគ្រប់ប្រភេទនៅក្នុងភូមិសាស្ដ្រខេត្ដរបស់ខ្លួនដែរ។ ដោយក្នុងនោះករណីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រទះឃើញមានការបង្ហោះដ្រូន សូមរាយការណ៍ ជាបន្ទាន់មកសមត្ថកិច្ចតាមរយៈទូរស័ព្ទលេខ ០៩៧ ៧៧៨ ០០១២ ដើម្បីចាត់វិធាន ការឲ្យបានទាន់ពេលវេលា៕​

 

597640582 1166534655655769 4178719684203416797 N

600324376 1788993585110149 7820181330610948748 N

 

600254810 1275872714571835 8192383653384564105 N

599932485 1309179447913055 420522123691349092 N

599937540 1309179451246388 9207956665713663070 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia