វឌ្ឍនៈ ប៊្រូវើរី ដាក់សម្ពោធដ្រាហ្គិន ណៃត្រូ ជាស្រាបៀររួមបញ្ចូលនីត្រូហ្សែនដំបូងគេនៅកម្ពុជា ផលិតមានចំនួនកំណត់ Limited Release
Daneth MechFEBRUARY 23 2024

ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី បានដាក់សម្ពោធស្រា​បៀរផលិតមានចំនួនកំណត់ Limited Release ដែលរួម​បញ្ចូល​ជាមួយ​នីត្រូហ្សែន(N2) ដំបូងគេនៅកម្ពុជា គឺស្រាបៀរ ដ្រាហ្គិន ណៃត្រូ។ ដ្រាហ្គិន គឺជាម៉ាកសញ្ញាក្រាហ្វបៀរទឹក ខ្មៅប្រណីត​បំផុតរបស់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ដែលផលិតឡើងយ៉ាងផ្ចិតផ្ចង់សម្រាប់អតិថិជននិយមពិសាស្រាបៀរ​​ទឹកខ្មៅ ពោរពេញដោយគុណភាព និងរសជាតិដ៏សម្បូរបែបនៃស្រាបៀរដ៏កម្រប្រភេទនេះនៅលើទីផ្សារ។

ដ្រាហ្គិន ណៃត្រូ ជាផលិតផលទី១៤ របស់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ត្រូវបានផលិតឡើងដើម្បីភាពឥតខ្ចោះតាម   បច្ចេកវិទ្យាថ្មីចុងក្រោយ ដោយប្រើប្រាស់គ្រឿងផ្សំគុណភាពខ្ពស់រួមបញ្ចូលនីត្រូហ្សែន (N2) ធ្វើឲ្យដ្រាហ្គិន ណៃត្រូ មានពពុះហ្វូមតូចៗយ៉ាងច្រើន កំហាប់ឡើងខាប់ និងគ្រីមពណ៌ត្នោតនៅផ្នែកខាងលើយ៉ាងក្រាស់ ខុសប្លែកពីស្រាបៀរទូទៅ បង្កើតបានជារសជាតិកាន់តែសម្បូរបែប ក្លិនឈ្ងុយពិសេស និងឆ្ងាញ់ជាប់មាត់។

Photo 2024 02 23 16 10 04

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានប្រសាសន៍ថា៖ «ភាពច្នៃប្រឌិតគឺស្ថិតនៅក្នុងសរសៃឈាម (DNA) របស់ពួកយើង ហើយយើងតែងបង្កើតអ្វីដែលថ្មីសម្រាប់អតិថិជនកម្ពុជា។ ដ្រាហ្គិន ណៃត្រូ ដែលជាស្រាបៀររួមបញ្ចូលនីត្រូហ្សែនដំបូងគេនៅកម្ពុជា គឺជាសក្ខីកម្មមួយទៀតនៃការបេ្តជ្ញាចិត្តរបស់ វឌ្ឍនៈ ប៊្រូវើរី ក្នុងការបន្តផលិតនូវផលិតផលដែលមានគុណភាពលំដាប់អន្តរជាតិ ផ្តល់នូវបទពិសោធន៍ និងរសជាតិថ្មី ភាពសប្បាយរីករាយ និងបំពេញចំណូលចិត្តអតិថិជន»។ ដ្រាហ្គិន ណៃត្រូ ផលិត និងបញ្ចេញលក់មានចំនួនកំណត់ ហើយនឹងមានវត្តមានតែនៅក្នុងសណ្ឋាគារ ភោជនីយដ្ឋាន ផាប់ និង ក្លឹបកម្សាន្តនៅតាមខេត្តក្រុងធំមួយចំនួនដែ​លបានកំណត់និងជ្រើសរើសដោយក្រុមហ៊ុនតែប៉ុណ្ណោះ។ ចាប់​ពី​ថ្ងៃ ទី២៣ កុម្ភៈ ២០២៤ លោកអ្នកនឹងអាចស្វែងរក និងភ្លក្សរសជាតិ ដ្រាហ្គិន ណៃត្រូ នៅតាមបណ្តាហាងដ៏ល្បីៗ និងពេញនិយមមួយចំនួនដូចជា រ៉ូសវូដ ភ្នំពេញ, KVL, The Woods, Déjà vu, និងហាងជាច្រើន ទៀតដោយមាន  ការចូលរួមសម្តែងពីទូតសុច្ឆន្ទៈតំណាងរបស់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ដូចជាលោក ជី ដេវីត, អ្នកនាង មាស សុខសោភោ, លោក នីកូ, ទេព បូព្រឹក្ស, អ្នកនាង ពេជ្រ សូលីកា, ពូឃ្លាំង, ក្រុម Nevrmind Band, លោក ស៊ូ លីផេង, និងតារាចម្រៀងជាច្រើនដួងទៀត។

លក្ខណៈពិសេស ហើយប្លែក ដើម្បីទទួលបានរសជាតិដ៏សម្បូរបែបរបស់ ដ្រាហ្គិន ណៃត្រូ គឺតម្រូវឲ្យអតិថិជនក្លាស្សេ ដ្រាហ្គិន ណៃត្រូ ឲ្យត្រជាក់​ ( ល្អបំផុតក្នុងចន្លោះពី២ទៅ៤ អង្សារសេ) ហើយក្រឡុកដបថ្មមៗមុននឹងគាស់គម្របទទួលទាន។

វឌ្ឍនៈ ប្រ៊ូវើរី ជាក្រុមហ៊ុនដែលកំពុងមានភាពលេចធ្លោខ្លាំងក្នុងឧស្សាហកម្មផលិតស្រាបៀរ និងភេសជ្ជៈនៅកម្ពុជា ហើយបានដាក់ដំណើរការផលិតផលចំនួន ១៤ មានដូចជា៖ ស្រាបៀរ វឌ្ឍនៈ, វឌ្ឍនៈ ព្រីមៀមឡៃ, ស្រាបៀរគ្រុឌ, ស្រាបៀរ គ្រុឌ ឡៃ, ស្រាបៀរប្រណីតទឹកខ្មៅដ្រាហ្គិន, ដ្រាហ្គិន ណៃត្រូ, ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ, គ្រុឌអាយស៍, គ្រុឌកូឡា, ភេសជ្ជៈកីឡា វី-អាកទីវ, ភេសជ្ជៈកីឡា វី-អាកទីវក្រហម, ភេសជ្ជៈកីឡា វី-អាកទីវបៃតង, ភេសជ្ជៈ វី-អាកទីវ ក្រហម និងភេសជ្ជៈ វី-អាកទីវ បៃតង ដែលផលិតផលទាំងអស់សុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនគ្រប់ទិសទី ព្រមទាំងទទួលបានមេដាយមាសជាបន្តបន្ទាប់ពីស្ថាប័នអន្តរជាតិជាច្រើនដូចជា Monde Selection និង World Beer Award ត្រឹមរយៈពេលដ៏ខ្លីនៃប្រតិបត្តិការរបស់ក្រុមហ៊ុន។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia