អ្នកឧកញ៉ា សំ សុខនឿន៖ ទោះទីផ្សារកំពុងលំបាកតែអចលនទ្រព្យ ២ ប្រភេទនេះនៅតែមានអ្នកទិញ
Bunthoeun KoemAUGUST 9 2026178 views

បើទោះបីជាទីផ្សារអចលនទ្រព្យសកល រួមទាំងកម្ពុជា កំពុងជួបប្រទះភាពប្រឈមដោយសារវិបត្ដិសេដ្ឋកិច្ច និងស្ថានភាពនយោបាយពិភពលោកក៏ដោយ ប៉ុន្តែឱកាសវិនិយោគក្នុងវិស័យនេះមិនបានបាត់បង់ទាំងស្រុងនោះទេ។ ផ្ទុយទៅវិញ អចលនទ្រព្យមួយចំនួននៅតែមានតម្រូវការទិញ-លក់ជាហូរហែ គ្រាន់តែស្ថិតក្នុងបរិបទថ្មីមួយដែលតម្រូវឱ្យអ្នកលក់ត្រូវតែបត់បែនតាមស្ថានភាពជាក់ស្តែង។

 

បើយោងតាមការគូសបញ្ជាក់ពី អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន អ្នកជំនាញផ្នែកអចលនទ្រព្យ និងជាប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group នាពេលថ្មីៗនេះបានឱ្យដឹងថា បច្ចុប្បន្ននេះ អចលនទ្រព្យ ២ ប្រភេទនៅតែមានអ្នកទិញ និងរក្សាបានតម្រូវការក្នុងទីផ្សារ ដោយក្នុងនោះរួមមាន៖

 

១. ដីនៅក្រុងភ្នំពេញ ដែលស្ថិតនៅទីតាំងល្អ ហើយលក់តម្លៃ ក្រោមទីផ្សារពី ៥០% ឡើងទៅ។

 

២. ដីស្ថិតក្នុងតំបន់ឧស្សាហកម្ម និងស្ថិតនៅតំបន់អំណោយផលសម្រាប់ការដឹកជញ្ជូន មានទំហំសមស្របសម្រាប់រោងចក្រ សួនឧស្សាហកម្ម ហើយតម្លៃក្រោម ១០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

 

550282349 1100135275541377 4775831986862355786 N

 

អ្នកជំនាញជើងចាស់រូបនេះក៏បានសង្កត់ធ្ងន់ផងដែរថា៖ “ឆ្នាំ២០២៦ នៅកម្ពុជា ជាពេលវេលាពិសេសបំផុតសម្រាប់អ្នកទិញអចលនទ្រព្យ តែមិនមែនជាពេលវេលាពិសេសសម្រាប់អ្នកលក់អចលនទ្រព្យនោះទេ”។

 

ដោយចំណុចនេះលោកចង់មានន័យថា បរិបទបច្ចុប្បន្នគឺជាទីផ្សាររបស់អ្នកទិញ ដោយសារទ្រព្យដាក់លក់មានច្រើន ធ្វើឱ្យអ្នកទិញមានជម្រើសសម្បូរបែបក្នុងការជ្រើសរើសទ្រព្យសកម្មល្អៗ ដើម្បីប្រមូលផលចំណេញខ្ពស់នៅពេលអនាគត។ ដោយឡែក សម្រាប់ភាគីអ្នកលក់វិញ គឺជាកំឡុងពេលដ៏ប្រឈមដោយសារតម្រូវការមានកម្រិត ដូច្នេះទាមទារឱ្យមានការអត់ធ្មត់ខ្ពស់ និងចេះសម្របតម្លៃទៅតាមទីផ្សារជាក់ស្ដែង៕

 

710483436 1294607989427437 8413043257150426992 N

700669753 122102534127315833 2541439831799170866 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia