កុំដាក់តម្លៃ លក់អត់ដាច់ទេ! នេះជាអ្នកលក់ពីរប្រភេទ ឱ្យតែហ៊ានផុសប្រាប់តម្លៃ ដឹងតែបាត់ភ្ញៀវ
នារី AUTOMARCH 30 20242.8 K views

ជាទូទៅពេលនិយាយដល់ការលក់មិនប្រាប់តម្លៃនៅលើ Caption​ ប្រិយមិត្តភាគច្រើនប្រហែលជាឆ្ងល់ថាហេតុអ្វី អ្នកលក់មិនផុសរូបដោយភ្ជាប់ជាមួយតម្លៃឱ្យច្បាស់ៗ ចាំបាច់អីចាំអតិថិជនសួរ ទើបប្រាប់តម្លៃ។ ទាក់ទងជាមួយបញ្ហានេះ ថ្ងៃនេះ Business Cambodia សូមលើកយកហេតុផលធំៗមួយចំនួន​ ដែលអ្នកលក់២ប្រភេទនេះមិនគួរប្រាប់តម្លៃលើខេបសិនឡើយ បើហ៊ានប្រាប់ច្បាស់ជាបាត់ម៉ូយ។

១. អ្នកលក់បោះដុំ៖ ជាការពិតណាស់ អ្នកលក់បោះដុំពុំគួរប្រាប់ពីតម្លៃទំនិញរបស់ខ្លួនទេ ព្រោះតម្លៃនៃទំនិញដុំមិនដូចគ្នាទេ​ ពោលអតិថិជនយកកាន់តែច្រើន តម្លៃកាន់តែធូរ ហើយមួយវិញទៀតប្រសិនបើអ្នកហ៊ានផុសប្រាប់តម្លៃ​នៅក្នុងផុស នោះម៉ូយដុំរបស់អ្នកនឹងមានការអន់ចិត្តព្រោះ អតិថិជនរាយរបស់ពួកគាត់ រត់ទៅទិញកន្លែងលក់ដុំដែរ។ ហេតុនេះហើយអ្នកលក់រាយដែលជាម៉ូយរបស់អ្នក លក់មិនដាច់ ហើយធ្វើឱ្យអ្នកបាត់ឱកាសលក់ឱ្យពួកគាត់ទៀត។

២. អ្នកលក់ដុំផង រាយផង៖ ចំពោះអ្នកលក់រាយផង ដុំផងវិញ ក៏មិនខុសពីអ្នកលក់បោះដុំតែមួយមុខដែរ បើអ្នកហ៊ានផុសប្រាប់តម្លៃដុំ នោះម៉ូយដុំច្បាស់ជាមិនពេញចិត្ដ ដូច្នេះអ្នកត្រូវលក់ធម្មតា ផុសសរសេរខេបសិនដែលទាក់ទាញ ចាក់ចង់ឱ្យអតិថិជនឃើញហើយចង់សួរតម្លៃ  ហើយត្រូវលក់តម្លៃរាយ ឱ្យដូចម៉ូយដុំរបស់អ្នកយកទៅលក់រាយ ដូច្នេះអតិថិជនទិញរាយក៏យើងចាប់បាន ហើយម៉ូយទិញដុំក៏យើងចាប់បាន។​

គួរជម្រាបផងដែរថា សម្រាប់ការផុសលក់ដាក់តម្លៃល្អបំផុសសម្រាប់តែអ្នកលក់ទំនិញរាយតែប៉ុណ្ណោះ ព្រោះពួកគាត់លក់តែទំនិញមួយៗ ដូច្នេះពេលគាត់ប្រាប់តម្លៃទៅ គាត់មិនមានបង្ករផលប៉ះពាល់ដល់ម៉ូយផ្សេងៗឡើយ៕

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia