ប្រយ័ត្នខកចិត្ត! ឆ្នាំថ្មី២០២៦ ចង់ចេញរកស៊ី កុំទាន់ប្រថុយរកស៊ីមុខរបរ ៣ ប្រភេទនេះ ព្រោះបានត្រឹមកំដរទីផ្សារ
ធី ស្រីល័ក្ខAPRIL 28 20261.2 K views

ជាការពិតណាស់ សម្រាប់បងប្អូនដែលចង់ចេញរកស៊ីខ្លួនឯងការជ្រើសរើសមុខរបរយកមករកស៊ីជារឿងសំខាន់ណាស់ ប្រសិនបើរើសត្រូវនឹងធ្វើឱ្យចំណេញ ប៉ុន្តែបើជ្រើសខុស អាចធ្វើឱ្យខាតពេលវេលា ខាតប្រាក់ ឬពេលខ្លះអាចបន្ថែមជាបំណុលសម្រាប់ម្ចាស់អាជីវកម្មថែមទៀតផង ដូច្នេះ មុនសម្រេចចិត្តចាប់យករបរណាមួយមករកស៊ីត្រូវធ្វើការ ពិចារណាឱ្យបានត្រឹមត្រូវនិងច្បាស់លាស់ជាមុនសិន។ ខាងក្រោមនេះជាមុខរបរទាំង៣ ដែលបងប្អូនជាអ្នករកស៊ីដំបូងៗ មិនគួរប៉ះទេ៖

 

. មុខរបរដែលចង្អៀត & ពិបាកពង្រីក៖ ចំពោះប្រភេទអាជីវកម្មដែលពិបាកពង្រីកនេះ គឺជាប្រភេទអាជីវកម្មដែលយើងមើលទៅឃើញថាអាជីវកម្មដែលប្រើម៉ាស៊ីនជំនួសអត់បាន អញ្ចឹងប្រភេទអាជីវកម្មនេះទោះបីជាចង់លក់ហ្រ្វេនឆាយបន្តក៏ពិបាកខ្លាំងដែរ ដោយសារអាជីវកម្មរបស់យើងប្រើតែកម្លាំងមនុស្សសុទ្ធមិនសូវមានខាងបច្ចេកវិទ្យាចូលទេ ដូច្នេះហើយអាជីវកម្មណាដែលគ្មានបច្ចេកវិទ្យានៅក្នុងនោះគឺជាអាជីវកម្មដែលពិបាកពង្រីកខ្លាំងបំផុត បែបនេះសម្រាប់បងប្អូនដែលកំពុងតែរកស៊ីហើយឃើញថាខ្លួនឯងកំពុងតែគ្មានបច្ចេកវិទ្យាចូលខ្លះមែនសូមប្រញាប់កែកុនទៅ។ មិនតែប៉ុណ្ណោះសម្រាប់របរដែលកំពុងតែចង្អៀតខ្លាំងនេះដែរ គឺមានន័យថារបរដែលមានទីផ្សារតិចខ្លាំង ដូច្នេះធ្វើឱ្យគាត់មិនអាចពង្រីកអាជីវកម្មខ្លួនឯងបានតែបែរជាទៅតម្លើងតម្លៃគុណភាពផលិតផលរហូតលក់មិនបានលក់មិនដាច់ហើយប្រភេទអាជីវកម្មនេះគឺពិបាករស់ណាស់ ដែលជាហេតុធ្វើឱ្យចិញ្ចឹមបុគ្គលិកមិនរស់នោះទេ។

 

.របរពិបាករកប្រាក់ចំណេញ៖ នៅក្នុងឆ្នាំថ្មី ២០២៦ នេះ មានអ្នករកស៊ីមួយចំនួនគាត់ចង់តែរកស៊ីរបរណាដែលឆាប់ចំណេញលឿនទេ ពោលគឺគាត់មិនខ្វល់ថារបរនោះរកស៊ីបានយូរឆ្នាំឬអត់ទេសំខាន់ឱ្យតែគាត់អាចបានលុយច្រើនៗ។ ដូចនេះហើយក្នុងនាមយើងជាអ្នករកស៊ីម្នាក់ត្រូវតែរើសមុខរបរណាដែលមិនងាយចំណេញ ព្រោះរបរដែលមិនងាយចំណេញគឺមិនងាយអ្នកមានរកស៊ីតាមទេ ហើយសម្រាប់អាជីវកម្មដែលពិបាកចំណេញនេះ គឺអ្នកដែលបានរកស៊ីរបរនោះពិតជាមានសំណាងខ្លាំងណាស់ព្រោះជីវិតយើងម្នាក់ៗកាន់តែជួបរឿងលំបាកៗនឹងកាន់តែសំណាង។

 

. របរគេកំពុងធ្វើច្រើន៖ សម្រាប់មុខរបរដែលគេកំពុងតែរកស៊ីច្រើននេះគឺជាប្រភេទមុខរបរដែលមានគេរកស៊ីច្រើននៅតាមដងផ្លូវដែលជាប្រភេទមុខរបរដូចជាវិស័យកាហ្វេជាដើម ដូច្នេះសម្រាប់អ្នកដែលមករកស៊ីក្រោយគេទាំងគ្មានជំនាញច្បាស់លាស់ ឃើញគេលក់ដាច់ទៅលក់តាមគេដោយគ្មានជំនាញច្បាស់លាស់ ប្រាកដជាជួបហានិភ័យរហូតដល់បិទទ្វារ នាំឱ្យខាតទាំងលុយខាតទាំងពេលវេលាថែមទៀតផង។

 

ចំពោះ មុខរបរប្រភេទនេះដែរ មិនមែនមានន័យថាមិនល្អ១០០%នោះឡើយ សម្រាប់អ្នកដែល ចាប់របរវិស័យកាហ្វេនេះឈរជើងបានយូរឆ្នាំគឺពិតជាគួរឱ្យសរសើរដោយសារគាត់មានបទពិសោធន៍ច្បាស់ ប៉ុន្តែសម្រាប់អ្នកដែលទើបទៅរកស៊ីថ្មីៗគឺឆាប់មានហានិភ័យខ្លាំងណាស់ ដូច្នេះបើចង់រកស៊ីវិស័យកាហ្វេចាំរកចំណុចពិសេសជាងគេចាំបើកទើបរស់បានយូរ៕

 

គួរជម្រាបថា សម្រាប់បងប្អូនដែលចង់ចេញរកស៊ីតែមិនទាន់មានជំនាញច្បាស់លាស ឬមិនទាន់ចេះគ្រប់គ្រងអាជីវកម្មបានល្អបងប្អូនអាចចុះឈ្មោះចូលរៀននៅ BizBoom បាន ដោយមានវគ្គសិក្សាល្អៗជាច្រើនមានទាំងវគ្គសិក្សាគំនិតសហគ្រិនថែមទៀតផង។ បងប្អូនអាចចុះឈ្មោះតាមរយៈលេខទូរស័ព្ទ 078 345 567 | 081 345 567 ៕

២៦

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia