អ្នកជំនាញ៖ កុំជះលុ.យលើរឿង៣នេះឲ្យសោះ អ្នកកាន់តែចាយ កាន់តែក្រដុនដាបហៅលែងឮ
Kan DaraSEPTEMBER 26 20245.6 K views

គេថា លុយមិនអាចទិញសុភមង្គល ប៉ុន្តែបញ្ហា ៩៩% ត្រូវបានដោះស្រាយដោយប្រើលុយ។ ខាងក្រោមនេះ គឺជារឿងធំៗ៣ ដាច់ខាតអ្នកមិនគួរយកលុយដែលខ្លួនបានប្តូរញើសឈាម ខំរកយ៉ាងលំបាក ទៅចំណាយលើឡើយ បើយោងតាមអ្នកជំនាញផ្នែកហិរញ្ញវត្ថុ៖

 

១/. លេងល្បែង៖ ពាក្យចាស់ពោលថា «ល្បែងតែងរេ ម្តងគេ ហើយម្តងគេទៀត»។ មនុស្សមួយចំនួន ងប់ងល់យកលុយទៅលេងល្បែង ចាក់ ភ្នាល់ ផ្សងសំណាង តាមជើងលេខ ដោយសង្ឃឹមថាឈ្នះនឹងទទួលបានប្រាក់ច្រើន។ ប៉ុន្តែជាក់ស្តែងវាមានហានិភ័យខ្លាំងណាស់ អាចបង់អស់ទ្រព្យ វិនាសហិនហោច ព្រាតប្រពន្ធកូន សល់តែបំណុល ឬឈានដល់ការគិតខ្លីទៀតក៏មាន។

 

/. វិនិយោគលើរឿងដែលខ្លួនមិនយល់៖ អ្នកជំនាញណែនាំថា មិនគួរវិនិយោគចំពោះរឿងដែលអ្នកមិនយល់ដោយគ្រាន់តែបានឮពីមិត្តភក្តិ គ្រួសារ មនុស្សជុំវិញខ្លួន ឬនរណាម្នាក់។ ម្យ៉ាងវិញទៀត ចូរប្រយ័ត្នចំពោះការវិនិយោគណាដែលផ្តល់ផលចំណេញខ្ពស់ ខណៈដែលអ្នកមិនយល់ពីដំណើរការ ព្រោះវាអាចជាអន្ទាក់ធ្វើឲ្យអ្នកធ្លាក់ជ្រោះជ្រៅ។

 

/. ទិញរបស់ដែលបំផ្លាញខួរក្បាល និងសុខភាព៖ កុំហូបតាមឃ្លាន កុំហ៊ានតាមចង់ ចាយលុយអស់ហើយ បង់ទាំងសុខភាពទៀត។ ការទិញរបស់ហូបចុកមួយចំនួនដូចជា គ្រឿងញៀន ស្រា បារី អាហារមិនល្អ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព ជីវិតរ៉ាំរ៉ៃធ្វើអ្វីមិនចេញឡើយ។ ដូចព្រះពុទ្ធត្រាស់សម្តែងថា សុខភាពគឺជាលេខ១ រីឯអ្វីផ្សេងទៀតគឺជាលេខ០ បើបាត់លេខ១ហើយ គ្រប់យ៉ាងគ្មានន័យខ្លឹមសារអ្វីទាំងអស់។

 

គួរជម្រាបផងដែរថា គិតត្រឹមឆ្នាំ២០២៤ ប្រហែល ៩% នៃចំនួនប្រជាជនសរុបរបស់ពិភពលោក ឬស្មើនឹង ៦៩២ លាននាក់ រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រខ្លាំង ដែលត្រូវបានកំណត់ដោយធនាគារពិភពលោកថា រស់នៅក្រោម ២.១៥ ដុល្លារក្នុងមួយថ្ងៃ ខណៈតួលេខនេះបានថយចុះបន្តិចពីចំនួន ៧១២ លាននាក់ក្នុងឆ្នាំ ២០២២។ ដូច្នេះហើយ ចូរប្រើប្រាស់លុយដែលអ្នកខំរកបានយ៉ាងលំបាក ដោយភាពល្អិតល្អន់បំផុត ជៀសវាងមានវិប្បដិសារីយ៍ក្នុងថ្ងៃអនាគត៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia