នេះជាប្រាក់ខែលោក ដូណាល់ ត្រាំ ក្នុងតួនាទីជាប្រធានាធិបតី សហរដ្ឋអាមេរិក
Kan DaraOCTOBER 27 202517.1 K views

ស្ថិតក្រោមច្បាប់សហព័ន្ធរបស់សហរដ្ឋអាមេរិក ប្រធានាធិបតីទទួលបានប្រាក់ខែគោល ៤០០,០០០ ដុល្លារក្នុងមួយឆ្នាំ រួមជាមួយនឹងប្រាប់ឧបត្ថម្ភបន្ថែម ៥០,០០០ ដុល្លារសម្រាប់ការចំណាយ, ០០,០០០ ដុល្លារចំពោះការធ្វើដំណើរ និង ១៩,០០០ ដុល្លារសម្រាប់ការកម្សាន្ត។ នេះបើយោងតាមការឲ្យដឹងពី The Times of India

 

ដោយឡែកចំពោះ ប្រធានាធិបតី ដូណាល់ ត្រាំ (Donald J. Trump) បានប្រកាសនៅលើបណ្តាញសង្គម Truth Social ថាលោកនឹងបរិច្ចាគប្រាក់បៀវត្សរ៍ទាំងអស់ក្នុងអាណត្តិដំបូងរបស់ខ្លួនដើម្បីគាំទ្រដល់ការជួសជុលសេតវិមាន, ឧបត្ថម្ភទៅកាន់នាយករដ្ឋាភិបាល និងនាយកដ្ឋានអប់រំ។

 

លោកបានសរសេរយ៉ាងដូច្នេះថា៖ «ខ្ញុំមានមោទនភាពដែលបានក្លាយជាប្រធានាធិបតីតែម្នាក់គត់ (លើកលែងតែលោក Great George Washington) ដែលបានបរិច្ចាគប្រាក់បៀវត្សរ៍។ "Paycheck" ដំបូងរបស់ខ្ញុំបានទៅសមាគមប្រវត្តិសាស្ត្រសេតវិមាន ដោយសារយើងធ្វើការជួសជុលចាំបាច់លើផ្នែកជាច្រើនដល់ “ផ្ទះប្រជាជន ដ៏ស្រស់ស្អាត។ ការកែលម្អ និងសោភ័ណភាពដ៏អស្ចារ្យកំពុងកើតឡើងនៅសេតវិមាន ក្នុងកម្រិតដែលមិនធ្លាប់បានឃើញយូរមកហើយចាប់តាំងពីការបង្កើតឡើងដំបូង។ ធ្វើឱ្យអាមេរិកអស្ចារ្យម្តងទៀត!»

 

ស

 

គួរជម្រាបផងដែរ ប្រាប់ចំណូលក្នុងឆ្នាំ ២០២៤ របស់លោក ដូណាល់ ត្រាំ មានចំនួនលើស ៦០០លានដុល្លារ ដែលបានមកពីអាជីវកម្មអចលនទ្រព្យដូចជា សណ្ឋាគារ អគារលំនៅដ្ឋាន និងក្លឹបវាយកូនហ្គោលដ៏មានឈ្មោះល្បីជាច្រើនកន្លែង រួមទាំង Trump National Doral និង Mar-a-Lago នៅរដ្ឋហ្វ្លូរីដា។ លើសពីនេះ លោកក៏ទទួលបានប្រាក់ចំណូលពីសិទ្ធិប្រើឈ្មោះ “Trump” នៅលើគម្រោងអភិវឌ្ឍន៍នៅបរទេស ការចូលរួមក្នុងគម្រោងពាណិជ្ជកម្មថ្មីៗដូចជា Cryptocurrency ($TRUMP) និង World Liberty Financial ជាដើម។ ប្រភពទាំងនេះបានធ្វើឲ្យទ្រព្យសម្បត្តិសរុបរបស់លោក ត្រាំ កើនដល់ប្រមាណជាង ១.៦ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៤ យោងតាមការរាយការណ៍របស់ Reuters

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ 👇  

កកក

បញ្ជាទិញតាម https://t.me/BusinessCambodiaBook

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia