កាលពីថ្ងៃទី២២ខែកញ្ញាម្សិលមិញនេះ លោក Donald Trump ប្រធានាធិបតីរបស់ហរដ្ឋអាមេរិកបានចូលរួមមហាសន្និបាតអង្គការសហប្រជាតិលើកទី៨១នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិកដែលមានថ្នាក់ដឹកនាំប្រទេសប្រមាណជា១៩៣ប្រទេសបានចូលរួមផងដែរ។
នៅក្នុងការថ្លែងសន្ទរកថានៃមហាសន្និបាតអង្គការសហប្រជាតិលើកទី៨១នេះដែរ លោក Trump បានលើកឡើងពីកម្ពុជានៅចំពោះមុខថ្នាក់ដឹកនាំប្រទេសមកពីជិត២០០ប្រទេសនៅជុំវិញពិភពលោក។
លោកTrump បាននិយាយនៅក្នុងសន្ទរកថារបស់លោកថា” នាយករដ្ឋមន្រ្តីកម្ពុជាបានផ្ញើរសារទៅកាន់លោកដោយមានប្រសាសន៍ថាលោក(Donald Trump) គឺមានសិល្បះនៃការដឹកនាំដ៏អស្ចារ្យជាមួយនឹងកាប្ដេជ្ញាចិត្តក្នុងការដោះស្រាយជម្លោះនិងសង្រ្គាមដែលបំផ្លាញមនុស្សជាតិ ដោយតួនាទីនៃការសម្រេចចិត្តរបស់លោកគឺធ្វើឲ្យមានបទឈប់បាញ់ភ្លាមៗដើម្បីសន្តិភាព”
លោកDonald បានរំលេចពីសាររបស់នាយករដ្ឋមន្រ្តីកម្ពុជាទៀតថា” ការអន្តរាគមន៍របស់លោក(Donald Trump) គឺបានរារាំងជម្លោះដែលបំផ្លិចបំផ្លាញហើយវាពិតសំខាន់ក្នុងការបញ្ឈប់ការសម្លាប់ជីវិតមនុស្សយ៉ាងច្រើន ហើយបានត្រួសត្រាយផ្លូវឆ្ពោះទៅការស្ដារសន្តិភាពឡើងវិញ”។
គួរបញ្ជាក់ផងដែរថាមហាសន្និបាតអង្គការសហប្រជាតិលើកទី៨១នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិកដែលមានប្រទេសប្រមាណ១៩៣ចូលរួមនេះក៏មានកម្ពុជាយើងចូលរួមផងដែរ ដោយឯកត្ដម ប្រាក់ សុខុន ឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានអញ្ជើញចូលរួមតំណាងឲ្យប្រទេសកម្ពុជាយើង៕


