ក្តៅៗ! រដ្ឋាភិបាលឆែក ហាមមិនឱ្យប្រជាជនប្រើកម្មវិធី AI ចិន DeepSeek ដាច់ខាតព្រោះមូលហេតុនេះ
ធី ស្រីល័ក្ខJULY 11 20256.5 K views

រដ្ឋាភិបាលឆែក បានហាមមិនឱ្យប្រជាជនប្រើកម្មវិធី AI របស់ចិនគឺ DeepSeek ជាពិសេសនោះគឺរដ្ឋបាលសាធារណៈតែម្តងដោយសារតែបារម្ភអំពីសុវត្ថិភាពទិន្នន័យ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន AP ។

ប្រភពខាងលើបានបន្តឱ្យដឹងទៀតថា ក្រៅពីរដ្ឋាភិបាលឆែកបានហាមឃាត់ការប្រើប្រាស់ DeepSeek សូម្បីតែប្រទេសមួយចំនួនទៀតគឺ ប្រទេសអ៊ីតាលី តៃវ៉ាន់ សហរដ្ឋអាមេរិក អូស្រ្តាលី ក៏បានហាមប្រជាជនមិនឱ្យប្រើប្រាស់ AI របស់ចិននេះដែរ។

នាយករដ្ឋមន្ត្រីឆែក លោក Petr Fiala ក៏បាននិយាយថា រដ្ឋាភិបាលបានធ្វើការផ្អាកឱ្យប្រើប្រាស់ AI នេះ បន្ទាប់ពីទទួលបានការព្រមានពីក្រុមមើលសន្តិសុខតាមអ៊ីនធឺណិតជាតិ ដែលបានកត់សម្គាល់ពីការគំរាមកំហែងនៃការចូលប្រើប្រាស់ទិន្នន័យអ្នកប្រើប្រាស់ដោយគ្មានការអនុញ្ញាត។

២៥

គួរជម្រាបថា DeepSeek AI របស់ចិនមានក្រុមហ៊ុនមេនៅទីក្រុង Hangzhou ដោយមានលោក Liang Feng ជាស្ថាបនិក។ កម្មវិធីនេះបង្កើតឡើងក្នុងឆ្នាំ២០២៣ ដោយចំណាយទុនផលិតប្រមាណជាង៥លានដុល្លារ ហើយកាលពីខែមករា កន្លងទៅ DeepSeek បានដាក់ឱ្យប្រើប្រាស់ជាសកលនិងឥតគិតថ្លៃ ធ្វើឱ្យគេអ្នកប្រើប្រាស់យល់វាថាស្រដៀងទៅនឹង ChatGPT របស់ក្រុមហ៊ុនអាមេរិក OpenAI ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia