ចំណាំ! នេះជាឯកសារសំខាន់ៗដែលត្រូវមានដើម្បីចុះបញ្ជីឬធ្វើបច្ចុប្បន្នភាពព័ត៌មានដីដែលមិនទាន់ប្រើប្រាស់
Srey NuthSEPTEMBER 28 2023495 views

ពន្ធលើដីធ្លីមិនបានប្រើប្រាស់ គឺជាប្រភេទពន្ធប្រចាំឆ្នាំ។ ពន្ធនេះកំណត់ លើដីដែលគ្មានសំណង់ និងដីដែលមានសំណង់បោះបង់ស្ថិតក្នុងទីក្រុង នានា និងក្នុងតំបន់ទាំងឡាយក្នុងព្រះរាជាណាចក្រកម្ពុជា។

ដោយឡែកសម្រាប់ការចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពព័ត៌មានដីដែលមិនទាន់ប្រើប្រាស់នេះ កម្មសិទ្ធករ ត្រូវមានឯកសារសំខាន់ៗមួយចំនួនដែរទៅតាមខ្លួនដែរ។ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានពន្ធដារ ឯកសារសំខាន់ៗដែលត្រូវមានដើម្បីចុះបញ្ជីរួមមាន៖

- ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុឬឯកសារពាក់ព័ន្ធនឹងការកាន់កាប់អចលនទ្រព្យដែលបញ្ជាក់ ដោយអាជ្ញាធរឃុំ/សង្កាត់ឡើងទៅ (ច្បាប់ចម្លង)

 

- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែន ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅរបស់អ្នក ជាប់ពន្ធ (ច្បាប់ថតចម្លង)

 

- រូបថតរបស់អចលនទ្រព្យ

 

- និយាមកាអចលនទ្រព្យ (រយៈទទឹង និងរយៈបណ្តោយ) - វិក្កយបត្រទឹក-អគ្គិសនី (ប្រសិនបើមាន)

 

- ឯកសារពាក់ព័ន្ធផ្សេងទៀតដូចជា៖ លិខិតអនុញ្ញាតសាងសង់ លិខិតបើក ការដ្ឋានសាងសង់ លិខិតបិទការដ្ឋានសាងសង់ លិខិតបញ្ជាក់ពីអាជ្ញាធរ មានសមត្ថកិច្ច(ក្នុងករណីសំណង់ទើបសាងសង់ ឬមានការកែប្រែ) - បំពេញទម្រង់ PT 01 “ពាក្យស្នើសុំចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ“៕​

 

Screenshot 2023 09 28 142513

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia