ក្រោយចុះកិច្ចព្រមព្រៀងជាមួយបណ្តាប្រទេសដូចជា អូស្រ្តាលី ចិន ឥណ្ឌា ជប៉ុន និង កូរ៉េ រួចមកឃើញថា អត្រានៃការនាំចេញកសិផលពីកម្ពុជាទៅទីផ្សារក្រៅស្រុកកាន់តែមានកំណើនកើនឡើងជាបន្តបន្ទាប់ដូចជា គ្រាប់ស្វាយចន្ធី ចេកអំបូងលឿង ស្វាយ និងកសិផលជាច្រើនមុខផ្សេងទៀត។ជាមួយនឹងកំណើននៃការនាំចេញនេះដែរ ក៏មានបងប្អូនដែលជាអ្នករកស៊ី ម្ចាស់ចំការធំៗជាច្រើនផ្សេងទៀតមានបំណងចង់ធ្វើការនាំចេញនេះផងដែរ ប៉ុន្តែពួកគាត់ពុំទាន់បានធ្វើការសិក្សាច្បាស់នៅឡើយពីរបៀបនៅក្នុងការរៀបចំឯកសារក៏ដូចជា អត្រាពន្ធគយផ្សេងៗទៀតនៅក្នុងការនាំចេញជាដើម។
យោងតាមឯកសាររបស់ Khmer SME បានឱ្យដឹងថា អាជីវកម្មនាំចេញពីប្រទេសកម្ពុជាត្រូវផ្តល់នូវឯកសារដូចខាងក្រោមមុនពេលបញ្ជូនទំនិញរបស់ខ្លួនចេញ៖
ដោយឡែកចំពោះអត្រាពន្ធគយនាំចេញពីកម្ពុជា គឺកម្ពុជាប្រើកូដប្រព័ន្ធសុខដុមនីយកម្ម ៨ ខ្ទង់ (កូដគយ HS) ស្របតាមអង្គការគយពិភពលោក។ ការចាត់ថ្នាក់ពន្ធគយរបស់កម្ពុជាគឺស្របតាមតារាងពន្ធគយសុខដុមនីយកម្មរបស់ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ។ដូច្នេះពន្ធគយនាំចេញលើទំនិញដែលនាំចេញពីប្រទេសកម្ពុជាអាចមានមានអត្រាចន្លោះពី ០ ទៅ ៥០ ភាគរយ។
គួររំលឹកផងដែរថា សម្រាប់អ្នកនាំចូល និងអ្នកនាំចេញត្រូវចុះបញ្ជីនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។ បន្ទាប់មកទៀត អ្នកនាំចូល និងអ្នកនាំចេញត្រូវចុះបញ្ជីអាករលើតម្លៃបន្ថែមនៅអគ្គនាយកដ្ឋានពន្ធដារ (ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ។ អ្នកនាំចូល និងអ្នកនាំចេញដែលធ្វើប្រតិបត្តិការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសត្រូវដាក់ពាក្យស្នើសុំ ទៅនាយកដ្ឋានគ្រប់គ្រងតំបន់សេរីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៅក្នុងរាជធានីភ្នំពេញ៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង


