ក្រុមគ្រូពេទ្យ និងបុគ្គលិកនៃ មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ រួមគ្នាបរិច្ចាគឈា.មដើម្បីជួយសង្គ្រោះជីវិតវីវៈកងទ័ពកម្ពុជា និងប្រជាជនភៀសសឹក

ជារៀងរាល់ឆ្នាំ ក្រុមគ្រូពេទ្យ និងបុគ្គលិករបស់មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ តែងតែស្ម័គ្រចិត្តរួមគ្នាបរិច្ចាគឈាមជូនដល់ មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងមន្ទីរពេទ្យកុមារគន្ធបុប្ផា ដើម្បីរួមចំណែកផ្គត់ផ្គង់តម្រូវការឈាមជាចាំបាច់ ក្នុងការជួយសង្រ្គោះជនរងគ្រោះ និងអ្នកជំងឺ ក្នុងការព្យាបាលអោយបានទាន់ពេលវេលា។ នាល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រុមគ្រូពេទ្យ និងបុគ្គលិករបស់មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ ចំនួន៤៣នាក់ បានរួមគ្នាស្ម័គ្រចិត្តបរិច្ចាគឈាម ជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាមរាជធានីភ្នំពេញ ដើម្បីជួយសង្គ្រោះដល់វីវៈកងទ័ពជួរមុខ ក្នុងបុព្វហេតុការពារជាតិ​ មាតុភូមិ ពីសត្រូវសៀមឈ្លានពាន និងប្រជាជនភាសសឹកដែលត្រូវការឈាមជាចាំបាច់។

789

ទន្ទឹមនឹងនោះ គណៈគ្រប់គ្រង និងបុគ្គលិករបស់ មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ ក៏សូមអំពាវនាវ និងលើកទឹកចិត្តដល់សាធារណៈជនទាំងអស់ ឲ្យចូលរួមក្នុងការបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះ អ្នកជំងឺគ្រប់វ័យ ជាពិសេសវីវៈកងទ័ពកម្ពុជាយើង និងប្រជាជនភៀសសឹកដែលត្រូវការឈាមជាចាំបាច់។

ក្នុងឱកាសគម្រប់ខួប ៣០ឆ្នាំ របស់មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ សូមថ្លែងអំណរគុណដល់អតិថិជនជាតិ និងអន្តរជាតិដែលជានិច្ចកាលតែងតែស្រលាញ់ គាំទ្រ និងជ្រើសរើស រំចង់ ជាពេទ្យធ្មេញប្រចាំគ្រួសាររបស់លោកអ្នកជារៀងរហូតមក។

101112

យើងខ្ញុំសូមប្រសិទ្ធពរ បវរសួស្តី ជូនសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និងជាពិសេសវីរៈកងទ័ពកម្ពុជា ក្នុងឨកាសចូលឆ្នាំថ្មី ឆ្នាំសកលខាងមុខនេះ អោយជួបប្រទះនូវពុទ្ធពរ ទាំង៤ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ សូមអរព្រះគុណ សូមអរគុណ៕ 

131415

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia