វេជ្ជបណ្ឌិត ពៅ ចន្នី៖ ខ្ញុំរំពឹងថាដុកទ័រទាំងអស់ចិត្តល្អ មើលថែអ្នកជំងឺស្មើៗគ្នា ស្រលាញ់អ្នកជំងឺដូចគ្រួសារខ្លួនឯង
Kan DaraJUNE 6 2023622 views

គ្រូពេទ្យប្រៀបដូចឪពុកម្តាយទីពីរ និងជាក្តីសង្ឃឹមចុងក្រោយដ៏ធំបំផុតរបស់អ្នកជំងឺ ត្បិតករណីខ្លះជោគវាសនាពួកគាត់ អាចបន្តរស់នៅឬស្លាប់បាត់បង់ជីវិត គឺស្ថិតក្នុងកណ្តាប់ដៃគ្រូពេទ្យទាំងស្រុង។

A

អាស្រ័យហេតុនេះក្នុងកិច្ចសម្ភាសន៍ជាមួយ Business Cambodia វេជ្ជបណ្ឌិត ពៅ ចន្នី ដែលជាម្ចាស់ មន្ទីរសម្រាកព្យាបាល និងសម្ភព ចន្នី បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំរំពឹងថាដុកទ័រទាំងអស់មានចិត្តសណ្តោស មានចិត្តមេត្តា ស្រលាញ់អ្នកជំងឺដូចជាគ្រួសារខ្លួនឯង ដុកទ័រណាក៏ដូចដុកទ័រណាដែរ»។ អ្នកគ្រូវេជ្ជបណ្ឌិតបានបន្តទៀតថា៖ «បើដុកទ័រមានទឹកចិត្តល្អ ទី១អ្នកជំងឺនឹងចូលចិត្តហើយទុកចិត្ត ទី២គាត់នឹងមានសមត្ថភាពកាន់តែខ្លាំងឡើង ខ្ញុំជឿជាក់បែបនេះ»

ផលផផ

ជាក់ស្តែងក្នុងសម័យវីរុសរាតត្បាតកូវីដ១៩ផ្ទុះខ្លាំងនាចុងឆ្នាំ២០១៩ ខណៈមន្ទីរពេទ្យ និងមន្ទីរសម្រាកព្យាបាលមួយចំនួនបានផ្អាកបណ្តោះអាសន្ន ឬមិនទទួលអ្នកជំងឺមានរោគសញ្ញាសង្ស័យកូវីដ១៩ អ្នកគ្រូវេជ្ជបណ្ឌិត ពៅ ចន្នី នៅតែបន្តបើកទទួលការព្យាបាលអ្នកជំងឺប្រកបដោយការប្រុងប្រយ័ត្នខ្ពស់ និងរក្សាការមើលថែអ្នកជំងឺវិជ្ជមានកូវីដ១៩ដែលធ្វើចត្តាឡីស័កនៅផ្ទះជាប្រចាំតាមរយៈអនឡាញ ដោយមិនទុកពួកគាត់ចោលនោះឡើយ។

មិនតែប៉ុណ្ណោះ អ្នកគ្រូវេជ្ជបណ្ឌិត បានឆ្លៀតរត់ខ្វែងដៃខ្វែងជើងទាំងយប់ឡើងមកភ្នំពេញជួយផ្តល់ជាឧបករណ៍តេស្ត និងការប្រឹក្សាយោបល់ដល់ប្រជាពលរដ្ឋក្នុងតំបន់ រួមទាំងបានចេញវេជ្ជបញ្ជាដល់អ្នកមានរោគសញ្ញាវិជ្ជមានកូវីដ១៩ ដោយពុំគិតថ្លៃសូម្បីមួយកាក់មួយសេន ឬជួនកាលផ្តល់ថ្នាំឲ្យថែមទៀត។ ដោយហេតុនេះហើយ អ្នកគ្រូវេជ្ជបណ្ឌិតសង្ឃឹមថា ដុកទ័រទាំងអស់នឹងមានទឹកចិត្តសណ្តោសប្រណី ស្រលាញ់ ខ្វល់ពីសុខទុក្ខអ្នកជំងឺដូចជាគ្រួសារខ្លួនឯងអីចឹង។

B Large

គួរជម្រាបផងដែរថា អ្នកគ្រូ ពៅ ចន្នី ជាវេជ្ជបណ្ឌិតឯកទេសរោគស្ត្រី, Ultrasound, ជំងឺទូទៅ ដែលទទួលបានការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្រពីប្រទេសវៀតណាមរយៈពេលជិត១០ឆ្នាំ និងមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការងារវិស័យសុខាភិបាល៕

Io

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»

ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia