អគ្គនាយកផ្សារហ៊ុនថា គ្រប់គ្នាសុទ្ធតែអាចសល់លុយ សល់ទ្រព្យបើធ្វើរឿងទាំងនេះជាប្រចាំ
Toeuy HongSEPTEMBER 17 20232.4 K views

ភាពមានបានអ្នកណាក៏ចង់បានដែរ គ្រាន់តែវាមិនងាយបានដូចអ្វីដែលយើងចង់បានឡើយ បើយើងមិនចេះចាត់ចែងលុយ និងប្រើប្រាស់លុយនោះយើងមិនងាយកសាងភាពមានបានដូចគេដូចឯងឡើយ។

 

ទាក់ទងនឹងភាពមានបាននេះដែរ ឯកឧត្ដម ហុង សុកហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជា( ផ្សារភាគហ៊ុនកម្ពុជា) បានមានប្រសាសន៍ថា គ្រប់គ្នាសុទ្ធតែអាចក្លាយជាសេដ្ឋី​ បើសិនជាយើងចេះសន្សំលុយនិងប្រើប្រាស់ប្រាក់សន្សំយកទៅវិនិយោគជាប្រចាំជាប់ជានិច្ច។

 

ឯកឧត្ដម បានលើកឧទាហរណ៍ថា បើយើងមានប្រាក់ខែ៥០០ដុល្លារហើយអាចដកមកសន្សំ៥០% ស្មើនឹង២៥០ដុល្លារនោះរយៈពេលមួយឆ្នាំអ្នកនឹងសល់លុយ៣ពាន់ដល្លារហើយ២០ឆ្នាំក្រោយអ្នកនឹងសល់លុយចំនួន៦ម៉ឺនដុល្លារ។

 

យ៉ាងណាមិញការសន្សំលុយមិនងាយអាចឲ្យអ្នកក្លាយជាអ្នកមានឡើយ មិនថាអ្នកសន្សំប្រាក់នៅធនាគារ ឬសន្សំដាក់នៅទូដែកនៅផ្ទះនោះទេ។ដូច្នេះដើម្បីឲ្យលុយរបស់អ្នកកើនឡើងលឿនអ្នកត្រូវយកប្រាក់ដែលសន្សំយកទៅវិនិយោគ។

 

នៅត្រង់ចំណុចនេះ ឯកឧត្ដមបានបង្ហើបថាបើអ្នកអាចវិនិយោគប្រាក់សន្សំ២៥០ដុល្លារឲ្យទទួលបានផលចំណេញ១០%ក្នុងមួយឆ្នាំ នោះក្នុងមួយឆ្នាំអ្នកសល់លុយ៣,៣០០ដុល្លារ ហើយ២០ឆ្នាំក្រោយសល់៦៦,០០០ដុល្លារ។ បន្ថែមលើនេះបើប្រាក់ខែ៥០០ដុល្លាររបស់អ្នកកើនឡើង១០%ក្នុងមួយឆ្នាំទៀតនោះទ្រព្យសរុប២០ឆ្នាំក្រោយបូកទាំងប្រាក់ខែកើនឡើង១០% និងការវិនិយោគចំណេញ១០%ក្នុងមួយឆ្នាំ នឹងកើនដល់៧៧,០០០០ដុល្លារ ដែលចំនួននេះ ក្បែរខ្ទង់លានដុល្លារបាត់ទៅហើយ។ ជាពិសេសបើអ្នកនៅតែបន្តវិនិយោគទៀតនោះអ្នកនឹងមានលុយកាន់តែច្រើនក្លាយជាសេដ្ឋីជាមិនខាន។

 

អ្នកខ្លះអាចគិតថានិយាយស្រួល បើពេលធ្វើទើបដឹងថាពិបាក យ៉ាងណាមិញបើអ្នកគិតថាពិបាកគិតថាវាមិនអាចទៅរួច ហើយមិនព្រមចាប់ផ្ដើមចាត់ចែងលុយសន្សំនៅវិនិយោគលុយរបស់អ្នកទេនោះមួយជាតិនេះប្រហែលជាមិនអាចមានលុយហូរហៀរក្លាយជាអ្នកមានបានឡើយ។

ដូច្នេះមិនថាអ្នករកលុយបានតិចឬច្រើននោះគឺត្រូវចេះចាត់ចែងលុយតារមយៈដក​លុយមកសន្សំរួចប្រើប្រាស់ប្រាក់សន្សំយកទៅវិនិយោគដើម្បីបង្កើនទ្រព្យ។ មកដល់ត្រង់នេះបងប្អូនមួយចំនួនប្រហែលគិតថាវិនិយោគយ៉ាងដូចម្ដេចទៅបើមិនដឹងត្រូវវិនិយោគតាមផ្លូវណាផង។​ មានឱកាសវិនិយោគជាច្រើនដែលបងប្អូនអាចចាប់ឱកាសដូចវិនិយោគលើអចលនទ្រព្យ ការចូលហ៊ុនវិនិយោគក្នុងអាជីវកម្ម និងវិនិយោគលើផ្សារហ៊ុនជាដើម។

 

ក្នុងនោះដែរ​ ខ្ញុំក៏អាចបង្ហាញផ្លូវបងប្អូនពីការវិនិយោគលើផ្សារភាគហ៊ុន ដោយខ្ញុំមានFacebook page Toeuy Hong-ទឿយ ហុង។ ខ្ញុំតែងតែចែករំលែកទាក់ទងនឹងការវិនិយោគលើផ្សារហ៊ុនថែមទាំងមានវគ្គបង្រៀនវិនិយោគលើផ្សារហ៊ុនផងដែរ៕