អ្នកជំនាញប្រាប់ចំៗ បើចង់ធូរធារសល់ផ្ទះសល់ដីក្នុងវ័យខ្ទង់៣០ឆ្នាំ ត្រូវប្រញាប់ធ្វើរឿងធំ ២ នេះភ្លាម
Kan DaraMAY 1 202610 views

អាយុខ្ទង់ម្ភៃឆ្នាំ គឺជាវ័យមាសពេជ្រ និងសំខាន់បំផុតក្នុងជីវិតរបស់មនុស្សម្នាក់ៗ ត្បិតរុងរឿងឬរុះរោយ អាស្រ័យលើការប្រើប្រាស់ពេលវេលានៃដំណាក់កាលនេះឯង។ ដោយមើលឃើញពីបញ្ហាដ៏រសើបនេះ លោក Ramit Sethi បានប្រាប់ចំៗ បើចង់ធូរធារសល់ផ្ទះសល់ដីក្នុងវ័យខ្ទង់៣០ឆ្នាំ ត្រូវប្រញាប់ធ្វើរឿងធំៗ២ ខាងក្រោម៖

 

/. វិនិយោគឲ្យលឿនបំផុត

ចាប់ផ្តើមវិនិយោគកាន់តែឆាប់កាន់តែប្រសើរ ទោះជាមួយកញ្ចប់លុយតិចតួចក៏ដោយ។ ការប្រាក់និងផលចំណេញពីលើប្រាក់ដើមអនុញ្ញាតឲ្យលុយដែលអ្នកវិនិយោគកើនឡើងតាមពេលវេលា ហើយការប្រាក់រួមបញ្ចូលគ្នា វានឹងធ្វើឲ្យលុយរបស់អ្នកកើនឡើងទ្វេគុណ។ ក្នុងនោះការវិនិយោគដោយស្វ័យប្រវត្តិ តាមរយៈពេលបើកប្រាក់ខែនៅកន្លែងការងាររួចត្រូវផ្ទេរប្រាក់ដោយស្វ័យប្រវត្តិទៅកាន់គណនីវិនិយោគ អាចជួយអ្នកបណ្តុះទម្លាប់ល្អក្នុងនាមជាអ្នកវិនិយោគជើងថ្មីម្នាក់។

លោក Ramit Sethi បានលើកឡើងយ៉ាងដូច្នេះថា៖ «ប្រសិនបើអ្នកមានអាយុ២០ឆ្នាំ អ្នកមានឱកាសដ៏អស្ចារ្យ ទោះបីជាប្រាក់ចំណូលមិនខ្ពស់ក៏ដោយ ដើម្បីបង្កើតទម្លាប់របស់អ្នកឱ្យត្រឹមត្រូវ។ នៅពេលប្រាក់ចំណូលអ្នកកើនឡើងក្នុងវ័យពី ៣០ទៅ៤០ឆ្នាំ អ្នកគ្រាន់តែបង្វិលលុយនោះទៅក្នុងប្រតិបត្តិការដដែល ខុសគ្នាត្រង់ចំនួនលុយប៉ុណ្ណោះ»

 

/. រីករាយតាមដំណាក់កាលនៃជីវិត

 

មហាសេដ្ឋីបង្កើតឡើងដោយខ្លួនឯង Ramit Sethi បានថ្លែងថា៖ «កុំព្យាយាមក្លាយជាមនុស្សវ័យ៤០ឆ្នាំ មុនពេលអ្នកអាយុ៤០ឆ្នាំ។ វ័យ២០ឆ្នាំរបស់អ្នកគឺជា ការស្គាល់ខ្លួនឯង ចេញទៅក្រៅជាមួយមិត្តភក្តិ ធ្វើដំណើរកម្សាន្តក្នុងតម្លៃថោកៗ។ ចាំទុកណា៎! មានរឿងមួយចំនួនអ្នកអាចធ្វើបានក្នុងវ័យខ្ទង់២០ឆ្នាំប៉ុណ្ណោះ ថ្ងៃក្រោយអ្នកនឹងមិនអាចធ្វើវាបានទៀតទេ ហើយខ្ញុំលើកទឹកចិត្តអ្នកឱ្យទទួលយកវា»

 

យ៉ាងណាមិញ វាជារឿងសំខាន់ក្នុងការចាត់វិធានការដើម្បីកសាងសន្តិសុខហិរញ្ញវត្ថុក្នុងវ័យ២០ឆ្នាំរបស់អ្នក ប៉ុន្តែវាមានសារៈសំខាន់ដូចគ្នាក្នុងការទាញយកអត្ថប្រយោជន៍ពីថាមពល ពេលវេលា និងឱកាសដែលអ្នកមានក្នុងអំឡុងពេលនេះ។ លោក Ramit Sethi និយាយ​ថា​៖ «​ការ​សោកស្ដាយ​មួយ​ដែល​ខ្ញុំ​ក្រឡេក​ទៅ​ក្រោយ​គឺ​ថា​ខ្ញុំ​មិន​បាន​ប្រើជីវិតឲ្យសប្បាយអស់ពីចិត្ត​»

 

ជារួមមកវិញ ក្នុងចន្លោះវ័យខ្ទង់២០ឆ្នាំ គឺជាពេលវេលាដែលត្រូវវិនិយោគឲ្យលឿនបំផុតតាមដែលអាចធ្វើទៅបាន រក (រកលុយ) រៀន (ពង្រីកចំណេះដឹង ពង្រឹងជំនាញ) បណ្តុះ (ប្រើលុយឲ្យត្រូវ ដឹងកញ្ចប់លុយណាជាគ្រាប់ពូជ កញ្ចប់លុយណាជាគ្រាប់បាយ) បណ្តាក់ (វិនិយោគវិលជុំ) និងត្រូវចេះរីករាយតាមដំណាក់កាលនៃជីវិត កុំបង្ខំ កុំប្រញាប់ប្រញាល់ កុំឆ្លេឆ្លានាំឲ្យខូចការធំ រស់នៅតាមវ័យតាមអាយុ សន្សំបទពិសោធន៍កសាងគ្រឹះជីវភាពធូរធារ និងសុភមង្គលនាថ្ងៃអនាគត៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ម្ចាស់ស្នាដៃសៀវភៅ បុគ្គលិកឆ្នើម)

  • សម្រាប់បុគ្គលិកដែលចង់បាន ចំណូលកើន ឡើងតួនាទីលឿន
  • ម្ចាស់អាជីវកម្មដែលចង់កសាងក្រុមការងារដែកថែបបង្កើតលទ្ធផលខ្ពស់
  • យើងសូមណែនាំសៀវភៅ «បុគ្គលិកឆ្នើម» តម្លៃពេញ ១២$ បើកក់ឥឡូវនេះតម្លៃត្រឹមតែ ១០$ ប៉ុណ្ណោះ។  👇 បញ្ជាទិញតាម https://t.me/BusinessCambodiaBook

ា

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia