កូនពិបាកប្រដៅ! ឪពុកម្តាយ ប្រញាប់ធ្វើរឿង២នេះភ្លាម បើចង់ភ្ជាប់ទំនាក់ទំនងល្អ ជាមួយកូនឡើងវិញ
Kan DaraFEBRUARY 1 202618 views

សុភាសិតខ្មែរពោលថា​ ត់ដែកទាន់នៅក្តៅ ប្រដៅកូនចៅទាន់នៅក្មេងប៉ុន្តែក៏មានកូនៗខ្លះ លុះឈានចូលដល់វ័យជំទង់ ឪពុកម្តាយពិបាកចូលក្បែរ កាន់តែឈឺចិត្តស្អិតទ្រូង និយាយអ្វីមិនកើត ណែនាំមិនស្តាប់។ ខាងក្រោមនេះគឺជារឿងធំៗ២ ដែលអ្នកជាអាណាព្យាបាល ត្រូវប្រញាប់ធ្វើភ្លាម បើចង់ភ្ជាប់ទំនាក់ទំនងល្អ ជាមួយកូនឡើងវិញ ដោយយោងតាមការសិក្សាផ្នែកចិត្តសាស្ត្រ ចេញផ្យាយដោយទស្សនាវដ្តី Forbes៖

 

/. អនុញ្ញាតឲ្យកូនមានភាពម្ចាស់ការលើជីវិតខ្លួនឯង

 

នៅពេលដែលកូនរបស់អ្នកធំឡើង វាចាំបាច់ណាស់ក្នុងការទទួលស្គាល់ និងទទួលយកការផ្លាស់ប្តូររបស់ពួកគេដោយបើកចំហរ និងដោយគ្មានការវិនិច្ឆ័យ ព្រោះការ​គាបសង្កត់​ខ្លាំង​ពេក​អាច​នាំទៅរកការបែកបាក់ទំនាក់ទំនងរវាងឪពុក-ម្តាយ និងកូន។ ចូរលើកទឹកចិត្តពួកគេឲ្យធ្វើការសម្រេចចិត្តដោយខ្លួនឯង និងរៀនពីកំហុសរបស់ខ្លួន តែអ្នកក៏ត្រូវឈរពីក្រោយដើម្បីគាំទ្រ និងណែនាំបន្ថែមផងដែរ ពេលកូនៗត្រូវការជំនួយ។ ប៉ុន្តែចូរប្រយ័ត្ន សូមកុំឲ្យការបង្ហាញវត្តមានរបស់អ្នក ក្លាយជាការរំខានអារម្មណ៍ដល់កូនៗឲ្យសោះ។

 

២/. កសាងទំនាក់ទំនងដែលគួរឲ្យទុកចិត្តបំផុត

 

ខណៈពេលដែលក្មេងជំទង់ងាយនឹងធ្វើខុស ហើយពេលខ្លះអាចវង្វេង វាមានសារៈសំខាន់ណាស់ក្នុងការបង្កើតបរិយាកាសដែលពួកគេអាចទុកចិត្តលើអ្នក និងអាចទៅរកអ្នកនៅពេលដែលខ្លួនត្រូវការជំនួយ។ ការជឿទុកចិត្តនេះត្រូវបានបង្កើតឡើងតាមរយៈការប្រាស្រ័យទាក់ទងគ្នាដោយបើកចំហ និងការយល់ចិត្ត ដោយផ្តោតលើចំណុចមួយចំនួនដូចជា ការរក្សាបរិយាកាសក្នុងផ្ទះឲ្យល្អ ឧស្សាហ៍ជជែកគ្នាលេង ដោះស្រាយបញ្ហាដោយសន្តិវិធី និងការចូលរួមសកម្មភាពផ្សេងៗជាមួយគ្នាជាដើម។

យ៉ាងណាមិញ យោងតាមការស្ទង់មតិជាតិរបស់សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២២ ដែលធ្វើឡើងដោយមន្ទីរពេទ្យកុមារ CS Mott មាន ៨២%នៃឪពុកម្តាយនិយាយថា ខ្លួនជជែកជាមួយកូនៗបើដឹងថាពួកគេកំពុងប្រឈមមុខនឹងបញ្ហា។ ប៉ុន្តែជាក់ស្តែង មានតែឪពុកម្តាយម្នាក់ ក្នុងចំណោម៤នាក់ប៉ុណ្ណោះ ដែលនៅក្បែរ ផ្តល់ការណែនាំបែបសន្តិវិធី និងគាំទ្រកូនៗ។ សូមកុំទុកកូនៗរបស់អ្នកចោល បើទោះបីពេលខ្លះពួកគេរឹងរួសក្តី ព្រោះនេះជាវ័យដែលពួកគេត្រូវរីកលូតលាស់ និងជាដំណាក់កាលដំបូងនៃការប្រឈមមុខជាមួយបរិយាកាសសង្គមខាងក្រៅ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ 👇  បញ្ជាទិញតាម https://t.me/BusinessCambodiaBook

កកក

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia