ចំណូលតិច រីឯចំណាយចេះតែកើនឡើង ខណៈប្រាក់ខែខ្ទង់ ៣០០$ ទៅ ៥០០$ ទប់ទល់នឹងជីវភាពប្រចាំថ្ងៃលែងចង់ជាប់ ហើយជំពាក់បំណុលគេជុំទិសទៀត។ ខាងក្រោមនេះ គឺជារឿងធំៗ ២ ដែលស្ថាបនិក Baksey Media ណែនាំឲ្យធ្វើរាល់ថ្ងៃ រយៈពេលមួយខែពេញ ទាំងអ្នកធ្វើការ និងអ្នករកស៊ី នោះចំណូលរបស់អ្នកនឹងកើនឡើងទ្វេដង៖
១/. កសាងជំនាញ៖ គ្មានអ្វីកើនឡើងទេ ប្រសិនបើជំនាញរបស់គ្នាថយចុះរាល់ថ្ងៃ។ លោក សំ កុសល បានលើកឡើងថា៖ «មានពេល ៦ម៉ោងដើម្បីកាប់ដើមឈើមួយដើម គេចាយពេល ៤ម៉ោងដើម្បីសំលាងពូថៅ ២ម៉ោងទៀតគេកាប់ស៊ីយ៉ាងផុយ»។ លោកបានបន្តទៀតថា៖ «ត្រូវកសាងជំនាញរាល់ថ្ងៃ ហើយម៉ោងដែលល្អបំផុតដើម្បីកសាងគឺម៉ោង ៥ព្រឹក ចាយពេលមួយម៉ោងរៀនវគ្គអនឡាញ មើលមេរៀនក្នុងយូធូប ឬអានសៀវភៅជាដើម»។ ជំនាញកើន នោះចំណូលអ្នកនឹងកើនដូចគ្នា។
២/. កសាងខ្លួន៖ រាងកាយគ្មានជំងឺ គឺជាទ្រព្យដ៏មហាសាល។ ស្ថាបនិក Baksey Media បានលើកឡើងយ៉ាងដូច្នេះថា៖ «អត់លើសខ្លាញ់ អត់លើសគីឡូ អត់លើសអាស៊ីត កាយយើងសុខភាពល្អ ចិត្តយើងក៏រឹងមាំ ប្រាជ្ញាយើងក៏វាងវៃ»។ លោកលើកទឹកចិត្ត ពេលម៉ោង ៦ព្រឹក ដល់ម៉ោង ៧ព្រឹក អ្នកអាចរត់ ដើរ ហាត់ប្រាណ បើមានកន្លែងហាត់ប្រាណនៅក្បែរផ្ទះគួរទៅទីនោះ ព្រោះការហាត់ប្រាណ ១ម៉ោងៗរាល់ព្រឹក នឹងជួយឲ្យអ្នកមានថាមពលពេញមួយថ្ងៃ ហើយវាគឺជាប្រេងដើម្បីបង្កើតចំណូល។
គួរជម្រាបផងដែរថា ប្រសិនបើបងប្អូនកំពុងស្វែងរកក្លឹបហាត់ប្រាណនៅ ROCK GYM Fitness & Body Building Sport Club គឺជាមជ្ឈមណ្ឌលហាត់ប្រាណដ៏លេចធ្លោមួយ ដែលផ្ដោតសំខាន់លើការកសាងសាច់ដុំ និងការថែរក្សាសុខភាពទូទៅតាមរយៈឧបករណ៍ហាត់ប្រាណទំនើបៗ និងសម្បូរបែប។ ក្លឹបនេះមានបរិយាកាសធំទូលាយ ស្អាត និងមានផាសុកភាព គួបផ្សំជាមួយគ្រូបង្ហាត់ដែលមានជំនាញច្បាស់លាស់ ចាំផ្ដល់ដំបូន្មានទាំងបច្ចេកទេសហាត់ និងរបបអាហារបានយ៉ាងល្អប្រសើរ។ សម្រាប់ព័ត៌មានលម្អិតអាចធ្វើការទំនាក់ទំនងទៅលេខទូរស័ព្ទ ០៧១ ២៨៨ ៨៨ ៨៦៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/BusinessCambodiaBook



