កុំនិយាយអី! ឪពុកម្តាយមិនគួរប្រើពាក្យ ៥ ឃ្លានេះទៅកាន់កូនទេ បើចង់ឲ្យកូនធំឡើងមានអនាគតល្អ
Kan DaraMARCH 12 202611.8 K views

ពាក្យសម្តីចេញពីមាត់ឪពុកម្តាយ បើប្រើត្រូវអាចជាថ្នាំប៉ូវ តែបើប្រើខុសអាចជាថ្នាំបំពុលអនាគតកូន ពេលកូនធំឡើងបាក់ស្បាត ខ្លាចសង្គម និងគ្មានភាពជឿជាក់លើខ្លួនឯង។ ខាងក្រោមនេះគឺជា សម្តី ៥ ឃ្លាដែលអ្នកមិនគួរនិយាយទៅកាន់កូនៗ បើចង់ឲ្យពួកគេធំឡើងមានអនាគតល្អ យោងតាមការសិក្សារបស់សាកលវិទ្យាល័យ Harvard

 

/. "ហេតុអ្វីបានជាឯងមិនពូកែដូចកូនគេ?"ការប្រៀបធៀបកូនខ្លួនឯងទៅនឹងក្មេងដទៃ មិនមែនជាការជំរុញទឹកចិត្តនោះទេ ប៉ុន្តែវាគឺជាការបំបាក់ស្មារតី។ វានឹងធ្វើឱ្យកូនមានអារម្មណ៍ថា ខ្លួនឯងមិនល្អគ្រប់គ្រាន់ និងបង្កើតឱ្យមានចិត្តច្រណែនឈ្នានីសដល់អ្នកដទៃ។ វាធ្វើឲ្យកូនបាត់បង់ទំនុកចិត្តលើខ្លួនឯង និងមានអារម្មណ៍ថាខ្លួនជាអ្នកចាញ់។

 

/. "ឈប់យំភ្លាម! រឿងប៉ុណ្ណឹងសោះ"៖ នៅពេលកូនយំ គឺដោយសារពួកគេមានអារម្មណ៍ឈឺចាប់ ឬភ័យខ្លាច។ ការប្រាប់ឱ្យកូនឈប់យំភ្លាមៗ និងមើលងាយអារម្មណ៍របស់គេ នឹងធ្វើឱ្យកូនរៀនលាក់បាំងអារម្មណ៍ និងមិនហ៊ានបើចំហប្រាប់រឿងក្នុងចិត្តទៅកាន់ឪពុកម្តាយនៅពេលមានបញ្ហាធំៗនាពេលអនាគត។ វាធ្វើឲ្យកូនក្លាយជាមនុស្សតឹងតែងផ្នែកអារម្មណ៍ និងមិនចេះគ្រប់គ្រងភាពតានតឹង។

 

/. "ឯងធ្វើអីក៏មិនកើតដែរ ចាំយើងធ្វើឱ្យ!"៖ ទោះបីជាអ្នកនិយាយដោយសារចង់ជួយ ឬដោយសារភាពធុញទ្រាន់ដែលកូនធ្វើការងារយឺតយ៉ាវក៏ដោយ ឃ្លានេះបង្រៀនកូនឱ្យក្លាយជាមនុស្សទន់ជ្រាយ។ វាធ្វើឲ្យកូននឹងលែងមានភាពម្ចាស់ការលើខ្លួនឯង និងតែងតែរង់ចាំឱ្យអ្នកដទៃមកដោះស្រាយបញ្ហាជំនួសជានិច្ច។

 

/. "បើមិនស្តាប់បង្គាប់ទេ យើងប់ស្រលាញ់ឯងហើយ"៖ ការគំរាមបោះបង់ ឬឈប់ស្រឡាញ់ គឺជាការដាក់សម្ពាធផ្លូវចិត្តដ៏ធ្ងន់ធ្ងរបំផុតសម្រាប់ក្មេង។ កូនត្រូវការអារម្មណ៍សុវត្ថិភាពពីឪពុកម្តាយដើម្បីលូតលាស់។ វាបង្កើតឱ្យមានក្តីបារម្ភ និងការភ័យខ្លាចក្នុងការបាត់បង់ ដែលជះឥទ្ធិពលដល់ទំនាក់ទំនងស្នេហារបស់គេនៅពេលធំឡើង។

 

/. "ឯងដូចជា... (ពាក្យប្រមាថដូចជា៖ ល្ងង់, ខ្ជិល, រឹងក្បាល)"៖ ការដាក់រហស្សនាមអវិជ្ជមានឱ្យកូន នឹងធ្វើឱ្យកូនជឿថាខ្លួនគេពិតជាមនុស្សបែបនោះមែន។ បើអ្នកហៅគេថាល្ងង់ គេនឹងឈប់ព្យាយាមរៀនសូត្រ ព្រោះគេគិតថាខួរក្បាលគេបានកំណត់មកបែបនោះហើយ។

 

យ៉ាងណាមិញ ពាក្យសម្តីរបស់ឪពុកម្តាយគឺជាអាវុធមុខពីរ ដែលអាចកសាង ឬបំផ្លាញអនាគតរបស់កូនបានក្នុងពេលតែមួយ។ ការចៀសវាងឃ្លាអវិជ្ជមានទាំង ៥ ខាងលើ និងការជំនួសមកវិញនូវការយោគយល់ លើកទឹកចិត្ត និងការបង្រៀនដោយភាពអត់ធ្មត់ គឺជាកាដូដ៏មានតម្លៃបំផុតសម្រាប់ជីវិតរបស់កូន។ កាលណាកូនមានសុខភាពផ្លូវចិត្តរឹងមាំ និងមានទំនុកចិត្តលើខ្លួនឯង នោះផ្លូវឆ្ពោះទៅរកភាពជោគជ័យក្នុងអនាគតនឹងបើកចំហសម្រាប់ពួកគេជានិច្ច។

 

គួរជម្រាបផងដែរថា ក្រៅពីការអបរំកូននៅផ្ទះ ការជ្រើសរើសសាលារៀនឲ្យបានត្រឹមត្រូវគឺជារឿងសំខាន់បំផុតទី២ ដែលឪពុកម្តាយគ្រប់រូបគួរយកចិត្តទុកដាក់ ត្បិតសាលារៀនគឺជាថ្នាល់បណ្តុះគ្រាប់ពូជធនធានឲ្យរីកលូតលាស់ល្អ។ ជាក់ស្តែង នៅសាលាអន្តរជាតិ ប៊ូឡាញ (Blueline International School) បណ្តុះធនធានមនុស្សឱ្យក្លាយជាពលរដ្ឋសកល មានជំនាញត្រិះរិះពិចារណា និងជំនាញដោះស្រាយបញ្ហានៅក្នុងផ្នត់គំនិតសតវត្សទី២១។ នៅ Blueline មានកម្មវិធីសិក្សារបស់ចក្រភពអង់គ្លេស និងអូស្រ្តាលី ដោយទទួលសិស្សឱ្យចូលរៀនចាប់ពីអាយុ ២ឆ្នាំឡើង។  សម្រាប់ព័ត៌មានបន្ថែមអំពីសាលាសូមទាក់ទងទៅកាន់លេខ 078 556 657

 

Screenshot 2026 03 12 at 1.28.43 in the Afternoon Large

 

សម្រាប់បុគ្គលិកដែលចង់ដឹងក្បួនធ្វើការសម្រេចក្តីស្រមៃ ចំណូលកើន ឡើងតួនាទីលឿន ឬម្ចាស់អាជីវកម្មដែលចង់កសាងក្រុមការងារដែកថែបបង្កើតលទ្ធផលខ្ពស់ យើងសូមណែនាំសៀវភៅ «បុគ្គលិកឆ្នើម» តម្លៃត្រឹមតែ ១២$ ប៉ុណ្ណោះ។  👇  បញ្ជាទិញតាម https://t.me/BusinessCambodiaBook

ា

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia