ចង់រកការងារថ្មី? ក្រុមហ៊ុនជាង ១០០ ទាំងក្នុងស្រុក និងអន្តរជាតិ គ្រោងរើសបុគ្គលិកជាច្រើននាក់នៅទីតាំង ១នេះ
Kan DaraAPRIL 30 2026791 views

ឱកាសមាសសម្រាប់អ្នកកំពុងស្វែងរកការងារ ឬចង់ផ្លាស់ប្តូរបទពិសោធន៍អាជីពថ្មី ព្រោះពិព័រណ៍ការងារ DMUC Careers Fair 2026 នឹងនាំយកក្រុមហ៊ុនឈានមុខជាង ១០០ ទាំងក្នុងស្រុក និងលំដាប់អន្តរជាតិ ក្នុងវិស័យផ្សេងៗគ្នាត្រៀមខ្លួនរង់ចាំទទួលពាក្យ និងជ្រើសរើសបុគ្គលិកជាច្រើននាក់។

 

ក្នុងព្រឹត្តិការណ៍នេះ អ្នកចូលរួមនឹងមានឱកាសជួបពិភាក្សាផ្ទាល់ជាមួយអ្នកជ្រើសរើសបុគ្គលិកមកពីវិស័យចម្រុះជាច្រើនដូចជា ធុរកិច្ច, បដិសណ្ឋារកិច្ច, សុខាភិបាល និងវិស័យបច្ចេកវិទ្យាជាដើម។ នេះគឺជាឱកាសម្រក្នុងការបង្ហាញសមត្ថភាព ស្វែងយល់ពីតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងកសាងបណ្តាញទំនាក់ទំនងជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនល្បីៗ ដែលជាគ្រឹះយ៉ាងរឹងមាំសម្រាប់ជំរុញអាជីពការងាររបស់អ្នកឱ្យកាន់តែរីកចម្រើនទៅមុខ។

 

កម្មវិធីដ៏ពិសេសនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០២៦ ចាប់ពីម៉ោង ៩ ព្រឹក រហូតដល់ម៉ោង ៤ រសៀល នៅទីតាំងសាកលវិទ្យាល័យ ឌី ម៉ុនហ្វត កម្ពុជា (De Montfort University Cambodia) និងបើកឲ្យសាធារណជនគ្រប់រូប ចូលរួមដោយសេរីដោយពុំមានការបង់ប្រាក់អ្វីទាំងអស់។ ដូច្នេះសូមកុំភ្លេចត្រៀមប្រវត្តិរូបសង្ខេប (CV) ឱ្យបានរួចរាល់ ដើម្បីដាក់ពាក្យទៅកាន់ក្រុមហ៊ុនដែលអ្នកពេញចិត្ត។

 

គួរជម្រាបផងដែរថា ដើម្បីកុំឱ្យឱកាសនេះកន្លងហួសទៅ សូមបងប្អូនរួសរាន់ចុះឈ្មោះតាមរយៈតំណភ្ជាប់ Link ឱ្យបានមុនកាលកំណត់ និងកុំភ្លេចបបួលមិត្តភក្តិ ឬបងប្អូនមកចូលរួមឱ្យបានច្រើនកុះករ៕


អត្ថបទដោយ៖ កាន់ ដារ៉ា (ម្ចាស់ស្នាដៃសៀវភៅ បុគ្គលិកឆ្នើម)

  • សម្រាប់បុគ្គលិកដែលចង់បាន ចំណូលកើន ឡើងតួនាទីលឿន
  • ម្ចាស់អាជីវកម្មដែលចង់កសាងក្រុមការងារដែកថែបបង្កើតលទ្ធផលខ្ពស់
  • យើងសូមណែនាំសៀវភៅ «បុគ្គលិកឆ្នើម» តម្លៃពេញ ១២$ បើកក់ឥឡូវនេះតម្លៃត្រឹមតែ ១០$ ប៉ុណ្ណោះ។  👇 បញ្ជាទិញតាម https://t.me/BusinessCambodiaBook

ា

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia