DKSH Cambodia មានមោទនភាពដែលត្រូវបានទទួលស្គាល់ជាកន្លែងការងារដ៏អស្ចារ្យមួយ Great Place To Work®
Daneth MechAUGUST 22 2024

DKSH Cambodia មានមោទនភាពដែលទទួលបានវិញ្ញាបនប័ត្របញ្ជាក់ថាជាកន្លែងការងារដ៏អស្ចារ្យ​ Great Place To Work® សម្រាប់ឆ្នាំ 2024​ នេះ។ វិញ្ញាបនប័ត្រដ៏មានកិត្យានុភាពនេះគឺយោងទៅលើការបញ្ចេញយោបល់ទាំងស្រុងរបស់បុគ្គលិកនាពេលបច្ចុប្បន្ន​ នូវបទពិសោធន៍ការងាររបស់ពូកគេនៅ DKSH ។​ ឆ្នាំនេះ អត្រាការពេញចិត្តរបស់បុគ្គលិកគឺ 88% បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ DKSH ដើម្បីបុគ្គលិករបស់ខ្លួន។

Photo 2024 08 22 15 45 08

រាជធានីភ្នំពេញ ថ្ងៃទី 20 ខែសីហា ឆ្នាំ 2024 – ក្រុមហ៊ុន DKSH ដែលជាអ្នកផ្តល់សេវាពង្រីកទីផ្សារឈានមុខគេសម្រាប់ក្រុមហ៊ុនដែលស្វែងរកការពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងតំបន់ទ្វីបអាស៊ី និងបណ្តាប្រទេសផ្សេងៗទៀត​ មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា DKSH ត្រូវបានទទួលស្គាល់ជាកន្លែងការងារដ៏អស្ចារ្យមួយក្នុងប្រទេសកម្ពុជានា ឆ្នាំ 2024 ដោយផ្អែកលើការស្ទង់មតិអនាមិកដ៏ទូលំទូលាយ ដែលធ្វើឡើងដោយក្រុមហ៊ុនស្រាវជ្រាវ និងប្រឹក្សាយោបល់។

កម្មវិធីវិញ្ញាបនប័ត្របញ្ជាក់ Great Place To Work® គឺជាស្តង់ដារសកលសម្រាប់កំណត់ និងទទួលស្គាល់ពីវប្បធម៌ការងារដែលមានភាពលេចធ្លា ទំនុកចិត្ត ភាពជាអ្នកដឹកនាំចំណោមនិងកត្តាផ្សេងៗទៀត។

 Photo 2024 08 22 15 45 02

Photo 2024 08 22 15 45 13

DKSH Cambodia នឹងកសាងសមិទ្ធិផលនេះ ហើយបន្តដំណើរឆ្ពោះទៅរកការពង្រឹងបន្ថែមដើម្បីផ្តល់ភាពសម្បូរបែបដល់របស់បុគ្គលិក និងដៃគូអាជីវកម្មរបស់ខ្លួន។ DKSH នៅតែប្តេជ្ញាចិត្តក្នុងការបង្កើតបរិយាកាសកន្លែងការងារប្រកបដោយភាពច្នៃប្រឌិត ក៏ដូចជាកាន់តែមានការសហការណ៏ និងបង្កើនទំនាក់ទំនង។ ថ្មីៗនេះ ក្រុមហ៊ុន DKSH បានបើកការិយាល័យថ្មីរបស់ខ្លួននៅក្នុងទីក្រុងភ្នំពេញ ដែលដំណើរតាមបែបប្រព័ន្ធអេកូឡូស៊ីទំនើប និងប្រកបដោយថាមពល។

Photo 2024 08 22 15 44 57

លោក​ Arden Feschuk នាយកគ្រប់គ្រងអង្គភាពអាជីវកម្ម DKSH Consumer Goods និងជានាយកគ្រប់គ្រងប្រចាំទីផ្សារកម្ពុជាមានប្រសាសន៍ថា៖ “យើងពិតជារំភើបណាស់ដែលត្រូវបានទទួលបញ្ជាក់ជាកន្លែងធ្វើការដ៏អស្ចារ្យ ព្រោះយើងតែងតែចាត់ទុកការផ្តល់បទពិសោធន៍ដល់បុគ្គលិកជាអាទិភាពប្រចាំថ្ងៃរបស់យើង។ ការទទួលស្គាល់នេះគឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់អាទិភាពដល់បុគ្គលិក និងដៃគូអាជីវកម្មរបស់យើង ស្របតាមគោលបំណងរបស់ក្រុមហ៊ុនរបស់យើងគឺ ការផ្តល់ភាពសម្បូរបែបដល់ការរស់នៅ

About DKSH 

DKSH មានគោលបំណងបង្កើនភាពសំបូរបែបដល់ការរស់នៅ។ ជាង ១៦០ឆ្នាំ DKSH បាននិងកំពុងផ្តល់នូវការរីកចម្រើនសម្រាប់ក្រុមហ៊ុននានាក្នុងអាស៊ី និងតំបន់ផ្សេងៗទៀត​ លើអង្គភាពអាជីវកម្មរបស់ខ្លួនយើងរួមមាន ផ្នែកថែរក្សាសុខភាព គ្រឿង​ឧបភោគ វត្ថុធាតុដើម និងគ្រឿងចក្រ។ ក្នុងនាមជាអ្នកផ្តល់​សេវា​ពង្រីកទីផ្សារឈានមុខគេ DKSHផ្ដល់នូវប្រភព ការយល់ដឹងពីទីផ្សារ ការលក់និងទីផ្សារ ពាណិជ្ជកម្មតាមបែបអេឡិចត្រូនិច ការចែកចាយនិងការដឹកជញ្ជូន និងសេវាកម្មក្រោយការលក់ផងដែរ។ DKSH គឺជាសមាជិកនៃការបង្រួមសកលរបស់អង្គការសហប្រជាជាតិ (UN Global Compact) និងប្រកាន់ខ្ជាប់នូវគោលការណ៍ដែលផ្អែកលើអាជីវកម្មប្រកបដោយទំនួលខុសត្រូវ​។ ជាក្រុម​ហ៊ុនដែលបានចុះបញ្ជីជាសាធារណៈនៅក្នុងផ្សារភាគហ៊ុនជាប់ក្នុងបញ្ជី SIX Swiss Exchange ដំណើរការក្នុងទីផ្សារចំនួន ៣៦ និងមានអ្នកជំនាញ ២៩,០៤០នាក់  ព្រមទាំងមានការលក់សុទ្ធស្មើនឹង ១១.១កោដ្ឋស្វីសហ្វ្រង់ នៅក្នុងឆ្នាំ ២០២៣។ នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន DKSH មានបទពិសោធន៍ជាង 70 ឆ្នាំ។ សព្វថ្ងៃនេះ DKSH គឺជាក្រុមហ៊ុនឈានមុខគេមួយក្នុងប្រទេសកម្ពុជា ហើយជាដៃគូដ៏គួរឱ្យទុកចិត្តសម្រាប់ក្រុមហ៊ុនដែលកំពុងស្វែងរកការពង្រីកអាជីវកម្មរបស់ពួកគេនៅក្នុងទីផ្សារនេះ។ ​www.dksh.com

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia