ក្រុមហ៊ុន DKSH បានផ្លាស់ប្តូរទីតាំងការិយាល័យរបស់ខ្លួនទៅកាន់ទីតាំងក្នុងតំបន់កណ្តាលក្រុងភ្នំពេញ ដោយផ្តល់នូវប្រព័ន្ធអេកូឡូស៊ីទំនើប ប្រកបដោយថាមពល ក្នុងការជំរុញបរិយាកាសការងារប្រកបដោយប្រសិទ្ធភាព និងពង្រឹងសមត្ថភាពក្នុងការផ្តល់សេវាកម្មកាន់តែប្រសើរដល់ដៃគូអាជីវកម្មទាំងអស់របស់ខ្លួន។
នាពេលថ្មីៗនេះក្រុមហ៊ុន DKSH ដែលជាក្រុមហ៊ុនផ្តល់សេវាពង្រីកទីផ្សារឈានមុខគេក្នុងទ្វីបអាស៊ី និងបណ្តាប្រទេសផ្សេងៗទៀត បានអភិវឌ្ឍន៍ការិយាល័យរបស់ខ្លួនអោយកាន់តែទំនើប ស្ថិតនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មនៃអគារ GIA កោះពេជ្រ ភ្នំពេញ កម្ពុជា ។
អគារអាជីវកម្មទំនើបនេះគឺជាទីតាំងយុទ្ធសាស្ត្រមួយស្ថិតនៅចំកណ្តាលទីក្រុង ផ្តល់ជូននូវកន្លែងធ្វើការជាពិសេស និងគួរឱ្យទាក់ទាញ ដែលត្រូវបានរចនាឡើងដើម្បីផ្តល់នូវបរិក្ខារទំនើបទាន់សម័យ មានភាពធំទូលាយ និងទទួលស្វាគមន៍ ដែលវាជាកត្តាជំរុញឱ្យមានកិច្ចសហការ ក៏ដូចជាការច្នៃប្រឌិតកាន់តែល្អ និង បង្កើននូវបទពិសោធន៍ល្អៗដល់ដៃគូអាជីវកម្ម។
ការផ្លាស់ប្តូរទីតាំងនេះគឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតឈប់ឈររបស់ ក្រុមហ៊ុនDKSH ក្នុងការក្លាយជាដៃគូពង្រីកទីផ្សារដ៏ល្អបំផុតក្នុងទីផ្សារកម្ពុជា ដោយរួមជាមួយនឹងផ្នត់គំនិតនៃភាពរីកចម្រើន ភាពជាដៃគូដ៏រឹងមាំ និងគុណតម្លៃរបស់ DKSH ផ្តោតលើការផ្តល់សេវាដល់ដៃគូអាជីវកម្ម និងអតិថិជន របស់ខ្លួនឱ្យកាន់តែប្រសើរឡើង ដោយផ្តល់ឱ្យពួកគេនូវបន្ទប់ការិយាល័យដ៏អស្ចារ្យដើម្បីលើកកម្ពស់ ផលិតភាពការងារជាក្រុម និងប្រកបដោយគំនិតច្នៃប្រឌិត។
លោក Arden Feschuk នាយកគ្រប់គ្រងប្រចាំប្រទេសរបស់ DKSH Cambodia មានប្រសាសន៏ថា“DKSH Cambodia ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1952។ ការផ្លាស់ទីតាំងមកកាន់ការិយាល័យថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើរជាង 70 ឆ្នាំ របស់យើងនៅក្នុងប្រទេសកម្ពុជា។ ចក្ខុវិស័យសម្រាប់ការិយាល័យថ្មីរបស់យើងនេះគឺដើម្បីបង្កើតកន្លែងធ្វើការ និង បណ្តុះបរិយាកាសដែលប្រកបដោយភាពច្នៃប្រឌិត និងបង្កើនកិច្ចសហការណ៏ ហើយជាកន្លែងដែលបង្កើតនូវទំនាក់ទំនងផងដែរ។ នៅទីនេះ យើងទទួលយកថាមពលពីការងារតាមរយះការរិយាល័យដែលមានភាពបើកចំហ ផ្តល់ភាពងាយស្រួលក្នុងការបង្កើតគំនិតពីគ្រប់ទិសទីនិងដោយសេរី។ នោះយើងអាចពង្រឹងសមត្ថភាពក្នុងការផ្តល់សេវាកម្មកាន់តែប្រសើរឡើងដល់ដៃគូអាជីវកម្មទាំងអស់របស់យើង។ សំខាន់ជាងការិយាល័យទៅទៀតនោះគឺសហគមន៍។ ជាសហគមន៏របស់បុគ្គលិកដែលមាន ចំណង់ចំណូលចិត្ត និងគោលបំណងជារួម ពោលគឺការផ្តល់ភាពសម្បូរបែបដល់ការរស់នៅក្នុងប្រទេសកម្ពុជា»។
សូមទស្សនាវីដេអូនៃពិធីបើកជាផ្លូវការនៅទីនេះ។
អំពី DKSH
គោលបំណងរបស់ DKSH គឺដើម្បីបង្កើនភាពសម្បូរបែបដល់ការរស់នៅ។ជាង១៦០ឆ្នាំមកហើយដែល DKSH បានកំពុងផ្តល់ នូវភាពរីកចម្រើនសម្រាប់ក្រុមហ៊ុននានានៅអាស៊ី និងបណ្តាប្រទេសផ្សេងៗ លើអង្គភាពអាជីវកម្មរបស់យើងរួមមាន ផ្នែកថែទាំសុខភាព ទំនិញប្រើប្រាស់ វត្ថុធាតុដើម និងគ្រឿងចក្រ ។ ក្នុងនាមជាអ្នកផ្តល់សេវាពង្រីកទីផ្សារឈានមុខគេ យើងផ្តល់ជូននូវ ប្រភពធនធាន ចំនេះដឹងអំពីទីផ្សារ និងការលក់ eCommerce ការចែកចាយ និងការដឹកជញ្ជូន ក៏ដូចជាសេវាកម្មបន្ទាប់ពីការលក់ផងដែរ។ DKSH គឺជាអ្នកចូលរួមក្នុង United Nations Global Compact ហើយប្រកាន់ខ្ជាប់នូវវិធីសាស្រ្តផ្អែកលើគោលការណ៍របស់ខ្លួនចំពោះអាជីវកម្មដែលមានទំនួលខុសត្រូវ។ជាក្រុមហ៊ុនដែលបានចុះបញ្ជីជាសាធារណៈនៅក្នុងផ្សារភាគហ៊ុន SIX Swiss Exchange ហើយ DKSH មានប្រតិបត្តិការអាជីវកម្មនៅក្នុងទីផ្សារចំនួន 36 ជាមួយនឹងអ្នកឯកទេសចំនួន 39,040 នាក់ ដោយបង្កើតការលក់សុទ្ធចំនួន 11.1 ពាន់លាន CHF ក្នុងឆ្នាំ 2023. www.dksh.com
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមក
DKSH Cambodia Ltd.
Chanreasey Chum
Manager, Marketing & Communications
Phone +855 81 880 999