កាលពីកន្លងទៅ បងប្អូនប្រាកដជាទទួលបានដំណឹងហើយថា យីហោឡានអាមេរិក Chevrolet នឹងមកបើករោងចក្រតម្លើងរថយន្ត Chevrolet តម្លៃ១៩លានដុល្លារនៅ ត្រីមាសទី១នៃឆ្នាំ២០២៦ នេះហើយ ខណៈការតម្លើងរថយន្តនៅខ្មែរនេះគឺមានសមត្ថភាពអាចផលិតបានឡានចន្លោះពី ១ម៉ឺនដល់១ម៉ឺនពីរពាន់គ្រឿងក្នុងរយៈពេល១ឆ្នាំ។
បើតាមការបញ្ជាក់ពីក្រុមហ៊ុន Chevrolet Cambodia មកកានចាបក្រហម សម្រាប់រថយន្ត Chevrolet ដែលនឹងមកតម្លើងនៅខ្មែរក្នុងឆ្នាំ២០២៦នេះ គឺរថយន្ត Chevrolet Colorado ប្រភេទ Pick Up ដែលមានតម្លៃត្រឹមតែ ៥ម៉ឺន២ពាន់ដុល្លារតែ។ អ្វីដែលកាន់តែពិសេសនោះ នាពេលនេះក្រុមហ៊ុនក៏បានប្រកាសលក់បញ្ចុះតម្លៃរហូតដល់ទៅ ១ពាន់ដុល្លារ ដូច្នេះសម្រាប់រថយន្តខ្លាញ់គោ 𝐂𝐡𝐞𝐯𝐫𝐨𝐥𝐞𝐭 𝐂𝐨𝐥𝐨𝐫𝐚𝐝𝐨 គឺសល់ត្រឹមតែ ៥១,០០០ដុល្លារតែប៉ុណ្ណោះ។

ចំពោះចំណុចពិសេសរបស់រថយន្តមួយម៉ូដែលនេះដែរ គឺមានកម្លាំងម៉ាស៊ីនជំនាន់ថ្មីប្រភេទDuramaxជំនួយដោយAi កម្លាំង 208Hp, 510Nm អាចសន្សំសំចៃកម្រិតស៊ីប្រេង 7.5L/100kmកុងទ័រឌីជីថល 8 inch អេក្រង់កំសាន្តថាច់ស្រ្គីន 11inch អាចភ្ជាប់ Android Auto និង Apple CarPlay មានមុខងារសាកថ្មឥតខ្សែ ថែមទាំងមាន Smart key អាចបញ្ជាបញ្ឆេះពីចម្ងាយ ទម្លាក់តម្លើងកញ្ចក់អូតូ និងបញ្ជាកញ្ចក់ក្តោបអូតូនិងមានប្រព័ន្ធសុវត្ថិភាពជាច្រើនទៀតផងដែរ។

គូសបញ្ជាក់ថា សម្រាប់លោកអ្នកដែលចូលរថយន្តប្រភេទ Pick Up ជាពិសេសនោះសម្រាប់អ្នកដែលចង់ជាវនៅរថយន្ត Chevrolet Colorado អាចធ្វើការសាកសួរព័ត៌មានបន្ថែមទៅកាន់លេខទូរស័ព្ទ 𝟎𝟗𝟓 𝟓𝟓𝟓 𝟖𝟑𝟐 / 𝟎𝟗𝟑 𝟖𝟖𝟗 𝟖𝟖𝟖 ការិយាល័យលក់៖ អគារ #115 មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្រុងភ្នំពេញ៕


