ស្របពេលដែលព្រះរាជពិធីបុណ្យអ៊ំទូកកាន់តែខិតជិតចូលមកដល់ មានផ្សារទំនើប ហាងលក់ទំនិញ ពិសេសហាងលក់សម្លៀកបំពាក់ធំៗជាច្រើននៅក្នុងប្រទេសកម្ពុជា នាំគ្នាសម្រុកលក់បញ្ចុះតម្លៃរហូតដល់ ៧០ភាគរយ។ដែលហាងល្បីៗទាំងនោះរួមមាន ៖
១.ហាង Zando Cambodia
ជាហាងលក់សម្លៀកបំពាក់យុវវ័យឈានមុចគេមួយនៅប្រទេសកម្ពុជា ដែលសម្លៀកបំពាក់នៅទីនោះភាគច្រើនជាប្រភេទសម្លៀកបំពាក់យុវវ័យ ទំនើបៗទាន់សម័យត្រូវបាននាំចូលពីបរទេស។ក្នុងនោះ ដើម្បីអបអរព្រះរាជពិធីបុណ្យអ៊ំទូកនាពេលខាងមុខនេះ ហ្សានដូមានលក់បញ្ចុះតម្លៃរហូតដល់ទៅ ៧០ភាគរយ លើទំនិញដែលជ្រើសរើសជាច្រើនមុខនៅក្នុងហាង។
២.ហាង Ten11
ក្នុងឱកាសនេះដែរ ហាងសម្លៀកបំពាក់ TEN11 មានការបញ្ចុះតម្លៃរហូតដល់ ៥០% លើទំនិញជាច្រើនមុខនៅគ្រប់សាខានៅភ្នំពេញ, សៀមរាប, កំពង់សោមនិងកម្មវិធីទូរស័ព្ទ TEN11 ចាប់ពីថ្ងៃនេះតទៅ។
៣.ហាង Look at me
ចំពោះហាងលក់សម្លៀកបំពាក់បុរសដ៏ទាន់សម័យមួយនេះវិញ ក៏មានការបញ្ចុះតម្លៃរហូតដល់ ៦០% តាមប្រភេទទំនិញជាច្រើនមុខ និងម៉ូតចូលថ្មីៗជាច្រើនផងដែរ។ដូច្នេះសម្រាប់បងៗបុរសៗដែលចង់បានសម្លៀកបំពាក់ទាន់សម័យ មានការបញ្ចុះតម្លៃអាចធ្វើការកម្មង់ទិញនៅលើ App របស់ Look at me ឬក៏ទៅដល់ទីតាំងផ្ទាល់ដែលមានសាខានៅទួលទំពូង។
៤.ហាង Little Fashion
ដើម្បីអបអរពិធីបុណ្យអ៊ុំទូកបណ្តែតប្រទីបនិងអកអំបុកនាពេលខាងមុខនេះ ហាងលក់សម្លៀកបំពាក់ នារី Little Fashion ក៏មានការលក់បញ្ចុះតម្លៃលើទំនិញជាច្រើនមុខនៅក្នុងហាងរហូតដល់ទៅ ៧០ភាគរយផងដែរ។
៥. ហាង Clobber.G
តម្លៃពិសេស សម្រាប់ហាងលក់សម្លៀកបំពាក់នារី Clobber.G ដែលមានការលក់បញ្ចុះតម្លៃដល់ទៅ ២០% គ្រប់មុខទំនិញ បន្ថែមពីនោះ នៅពេលលោកអ្នកចំណាយអស់ចាប់ពី ៥០ដុល្លារឡើងទៅ និងទទួលបានការបង្វិលកងយករង្វាន់ថែមទៀតផង។
៦.ហាង A-Y Collection
A-Y Collection ជាហាងលក់សម្លៀកបំពាក់នារីទាន់សម័យជាច្រើនប្រភេទ ហើយស្របពេលជាមួយនឹងបុណ្យអ៊ុំទូកខាងមុខនេះដែរ A-y Collection ក៏មានការលក់បញ្ចុះតម្លៃពិសេសចាប់ពី ១០ភាគរយ ដល់ ៥០ភាគរយ ទៅលើមុខទំនិញជាច្រើននៅក្នុងហាង។
៧.ហាង Baleno Cambodia
ហាងចុងក្រោយដែលធ្វើការលក់បញ្ចុះតម្លៃដែរនោះ គឺហាងលក់សម្លៀកបំពាក់ Baleno Cambodia បានធ្វើការលក់បញ្ចុះតម្លៃពិសេសចាប់ពី ១០% ដល់ ៥០% គ្រប់សាខាក្នុងរាជធានីភ្នំពេញ ។
គួរបញ្ជាក់ផងដែរថា សម្រាប់បងប្អូនយុវវ័យដែលកំពុងត្រូវការសម្លៀកបំពាក់ទាន់សម័យទំនើប អាចទិញតាមបណ្តាលហាងដែលបានរៀបរាប់ជូនខាងលើបានទាន់ពេលនេះហាងមានការលក់បញ្ចុះតម្លៃជូនជាច្រើនចំពោះទំនិញ៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង