បញ្ចុះថ្លៃភ្លើង! អ្នកប្រើភ្លើងក្នុងអាជីវកម្ម ៣ ប្រភេទនេះនឹងត្រូវអនុគ្រោះថ្លៃភ្លើងនៅត្រឹម ៤៨០រៀល/១គីឡូវ៉ាត់
ធី ស្រីល័ក្ខDECEMBER 7 20221.3 K views

យោងតាមសេចក្តីណែនាំរបស់ក្រសួងរ៉ែនិងថាមពលបានឱ្យថា ក្រសួងនឹងធ្វើការអនុគ្រោះពិសេសចំពោះអ្នកប្រើប្រាស់ភ្លើង នៅពេលយប់ ចាប់ពីម៉ោង ៩:០០យប់ ដល់ម៉ោង ៧:០០ព្រឹក ដោយឱ្យបង់ថ្លៃអគ្គិសនីត្រឹមតែ ៤៨០រៀលក្នុង១គីឡូវ៉ាត់ម៉ោងប៉ុណ្ណោះ។

ក្នុងនោះប្រភេទអាជីវកម្មដែលត្រូវបានក្រសួងរ៉ែនិងថាមពលនឹងធ្វើការអនុគ្រោះថ្លៃភ្លើងរួមមាន ៖

១.ការដាំដុះ ចិញ្ចឹមសត្វ

  • ដំណាំកសិឧស្សាហកម្ម ៖ កៅស៊ូ ម្រេច ចេក អំពៅ និងស្វាយ ។ល។
  • ដំណាំកសិកម្ម ៖ ស្រូវ ពោត សណ្តែក ស្ងរ បន្លែនិងផ្លែឈើ ផ្សិត​។ល។
  • ការចិញ្ចឹមសត្វ ៖ គោ ក្របី ជ្រូក មាន់ និង ទា។ល។
  • វារីវប្បកម្ម (ការចិញ្ចឹមសត្វក្នុងទឹក) ៖ ត្រី កង្កែប អន្ទង់ ក្រពើ និងបង្កង ។ល។
  • ២.ធ្វើសកម្មភាពបម្រើឱ្យសកម្មភាព ដូចជា ៖ ការបូមទឹក ការសម្ងួត ការបង្កក ការផលិតជីកសិកម្ម។ល។

    ៣.ធ្វើសកម្មភាពកែច្នៃផលិតផលចេញពីសកម្មភាពក្នុងចំណុច១ មានដូចជា ៖ ម៉ាស៊ីនកិនស្រូវ រោងចក្រកែច្នៃជាគ្រឿងកំប៉ុង រោងចក្រច្នៃម្ហូបអាហារ/ភេសជ្ជៈ រោងចក្រផលិតចំណីសត្វ។ល។

    ក្នុងសេចក្តីជូនដំណឹងដដែលបានបន្តថា សម្រាប់អាជីវកម្មឬអ្នកប្រើប្រាស់ដែលអាចទទួលបានការអនុគ្រោះពិសេស ៤៨០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង ចាប់ពីម៉ោង ៩:០០យប់ ដល់ម៉ោង ៧:០០ ព្រឹក មានលក្ខខណ្ឌប្រើប្រាស់ដូចខាងក្រោម៖

    ១.ប្រើជាសហគមន៍

    • សហគមន៍ត្រូវចាត់បុគ្គល១រូប តំណាងសហគមន៍ ហើយបុគ្គលនោះត្រូវដាក់ពាក្យស្នើសុំប្រើប្រាស់អគ្គិសនី/ស្នើសុំប្តូរប្រភេទអ្នកប្រើប្រាស់ ទៅអ្នកផ្គត់ផ្គង់អគ្គិសនីតំបន់នោះ(អគ្គិសនីកម្ពុជា ឬអ្នកផ្គត់ផ្គង់ឯកជន) តាមរយៈអាជ្ញាធរឃុំ/សង្កាត់។
    • ក្នុងករណីទីតាំងស្នើសុំនោះឋិតក្នុងតំបន់របស់អ្នកផ្គត់ផ្គង់ឯកជនត្រូវស្នើសុំបន្តទៅមូលនិធិអគ្គិសនីភាវូបនីយកម្មជនបទ (ម.អ.ជ) របស់អគ្គិសនីកម្ពុជាដើម្បីសុំការឯកភាព។

    ២.ការប្រើប្រាស់ជារូបវន្តបុគ្គល ឬនីតិបុគ្គល

    • អ្នកស្នើសុំត្រូវដាក់ពាក្យស្នើសុំប្រើប្រាស់អគ្គិសនី/ស្នើសុំប្តូរប្រភេទអ្នកប្រើប្រាស់ ទៅអ្នកផ្គត់ផ្គង់អគ្គសនីនៅតំបន់នោះ (អគ្គិសនីកម្ពុជា ឬអ្នកផ្គត់ផ្គង់ឯកជន)
    • ក្នុងករណីទីតាំងស្នើសុំនោះឋិតក្នុងតំបន់របស់អ្នកផ្គត់ផ្គង់ឯកជន អ្នកផ្គត់ផ្គង់ឯកជនត្រូវស្នើសុំបន្តទៅមូលនិធិអគ្គិសនីភាវូបនីយកម្មជនបទ (ម.អ.ជ) របស់អគ្គិសនីកម្ពុជាដើម្បីសុំការឯកភាព។

    សម្រាប់ព័ត៌មានបន្ថែមសម្រាប់ជួយពន្យល់ និងបំភ្លឺបន្ថែមអំពីគោលការណ៍និងនីតិវិធីនៃការអនុវត្តអត្រាថ្លៃអនុគ្រោះពិសេស ៤៨០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោងនេះ បងប្អូនអាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 077 222 012 / 090 903 311 ៕

    317664438 517471763753923 4363686420073444598 N

    318217718 517471810420585 789114541442283874 N

    317850838 517471833753916 8333820707488587357 N

    318201524 517471817087251 1495711020050121188 N

    318452723 517471773753922 5636430072700918064 N

    318199641 517471883753911 3998087123897115585 N

    អត្ថបទដោយ៖សម្បត្តិ សុខឡាង

    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2026 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia