អបអរការបើកដំណើរការរោងចក្រផ្គុំ ដំឡើងរថយន្តនៅកម្ពុជា! GAC ដាក់តម្លៃពិសេសមិនធ្លាប់មានលើម៉ូឌែលរថយន្ត១ នេះ

កាលពីថ្មីៗនេះ ក្រុមហ៊ុនផ្លូវវការនៅកម្ពុជា GAC Cambodia ដែលមាន TH Group ជាក្រុមហ៊ុនមេ បានធ្វើឲ្យអតិថិជនពិសេសហ្វេនៗរថយន្ត GAC នៅកម្ពុជាមានការភ្ញាក់ផ្អើលនិងរំភើបជាខ្លាំង ក្រោយពីបានប្រកាសនៅលើផេកផ្លូវការរបស់ខ្លួនស្តីអំពីការផ្តល់ជូននូវប្រម៉ូសិនពិសេសមិនធ្លាប់មាន ទៅលើរថយន្តមួយម៉ូឌែល នោះគឺរថយន្ត Full SUV 7 កៅអី GAC GS8 ស៊េរីថ្មីឆ្នាំ២០២៦ ។

4

3

ការផ្តល់ជូនដ៏កម្រមិនធ្លាប់មាននេះ ធ្វើឡើងជាពិសេសគឺដើម្បីអបអរសាទរ នៃការបើកដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC នៅកម្ពុជា។ ក្នុងនោះផងដែរ រថយន្ត GAC GS8 ស៊េរីថ្មីឆ្នាំ ២០២៦ នឹងត្រូវផ្តល់ជូនក្នុងតម្លៃត្រឹមតែ ៣៦,៥០០ដុល្លារ ដោយអតិថិជននឹងទទួលបានការធានាផ្លូវការពីរោងចក្រ GAC និងមានរយៈពេលវែងរហូតដល់ ៥ឆ្នាំ ឬ ១៥០,០០០ គីឡូម៉ែត្រផងដែរ ដែលនេះកាន់តែធ្វើឲ្យអតិថិជននៅកម្ពុជាមានលទ្ធភាពអាចប្រើប្រាស់រថយន្តថ្មី បច្ចេកវិទ្យាទំនើប និងមានគុណភាពខ្ពស់បានកាន់តែច្រើន។

 2

5

សូមជម្រាបថា រោងចក្រផ្គុំ និងដំឡើងរថយន្ត GAC គឺស្ថិតក្រោមការសហការរវាងក្រុមហ៊ុន TH Automotive Manufacturing Co., Ltd. និង GAC International Co., Ltd. ។ ជាមួយគ្នា រោងចក្រនេះត្រូវបានវិនិយោគក្នុងរង្វង់ទឹកប្រាក់ប្រមាណ ១៩លានដុល្លារអាមេរិក លើផ្ទៃដី ១១ហិកតានៅខេត្តកំពង់ឆ្នាំង និងមានសមត្ថភាពផលិតកម្មរថយន្តបានចាប់ពី ១ម៉ឺនទៅ ១ម៉ឺន ៥ពាន់គ្រឿងក្នុងមួយឆ្នាំៗ រួមទាំងការបង្កើតឱកាសការងារបានចន្លោះពី ៤០០នាក់ទៅ ៦០០នាក់ផងដែរ៕

6៧៨៩

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia