ឱ្យតែពេលចង់បញ្ចុះតម្លៃម្តងៗដាក់ ៥០% Off សុាំហើយ! សាកក្បួនបញ្ចុះតម្លៃ៤នេះវិញ ទាក់ចិត្តអតិថិជនជាង
នារី AUTOSEPTEMBER 17 2023103 views

ជាធម្មតាពេលនិយាយដល់ការលក់បញ្ចុះតម្លៃ មនុស្សភាគច្រើននឹកឃើញរូបភាព % Off ប៉ុន្តែមែនទែនទៅ ការលក់បញ្ចុះតម្លៃមានច្រើនរូបភាព ច្រើនទម្រង់មែនទែន ខណៈការលក់ % Off នេះមនុស្សប្រើច្រើនហើយ​ ដែលធ្វើឱ្យអតិថិជនមានអារម្មណ៏ថារាងសុាំ និងចាស់គម្រិលបន្តិតជាមួយវា។ ទន្ទឹមនឹងនេះដែរថ្ងៃនេះដែរ Business Cambodia សូមលើកយុទ្ធសាស្រ្តបញ្ចុះតម្លៃសំខាន់ៗ៤ ទាក់ចិត្តអតិថិជនជាង។ ដោយក្នុងនោះរួមមាន៖

១. ការបញ្ចុះតម្លៃតាមលំដាប់ថ្នាក់

ទិញកាន់តែច្រើន បញ្ចុះតម្លៃកាន់តែច្រើន។ ការបញ្ចុះតម្លៃទាំងនេះលើកទឹកចិត្តឱ្យអតិថិជនចំណាយប្រាក់ជាក់លាក់​មួយដើម្បីទទួលបានការបញ្ចុះតម្លៃ ឧទាហរណ៍ "ទិញរបស់បួនយ៉ាង ទទួលបានលើកទីប្រាំដោយឥតគិតថ្លៃ" ឬ "ទទួលបាន 20% បើអតិថិជនចំណាយអស់ 200 ដុល្លារ"។

៣

២. មិនមែន % Off ប៉ុន្តែឥតគិតថ្លៃ

តើអ្នកគិតថាមួយណាល្អជាង? "ទិញមួយ ថែមមួយ" ឬ "បញ្ចុះតម្លៃ 50% លើមុខទំនិញពីរ?" យោងតាមការសិក្សាដែលធ្វើឡើងដោយ ការស្រាវជ្រាវដែលដឹកនាំដោយ Akshay Rao នៅសាកលវិទ្យាល័យ Minnesota មនុស្សភាគច្រើនចូលចិត្តជម្រើសទីមួយ ទោះបីជាជម្រើសទាំងពីរដូចគ្នាបេះបិទក៏ដោយ (ការទិញទំនិញពីរមុខក្នុងតម្លៃ 50% គឺដូចគ្នានឹងការបង់ថ្លៃពេញសម្រាប់មួយ និង ទទួលបានលើកទីពីរដោយឥតគិតថ្លៃ) ។​

ហើយផ្ទុយទៅវិញក្បួនទីមួយ ភ្ញៀវមានអារម្មណ៍ថា ការទិញមួយ ថែមមួយ ប្រៀបបានជាហាងកំពុងឱ្យកាដូគាត់ ដោយឱ្យទំនិញទី២ជូនគាត់ដោយឥតគិតថ្លៃ ហើយគាត់មានរម្មណ៍ថាចំណេញច្រើនជាងបញ្ចុះតម្លៃ 50% លើមុខទំនិញពីរ។

២

៣. ការប្រើពាក្យពេចន៍បន្ទាន់

ការប្រើពាក្យពេន៍ដោយរំលេចនៅអារម្មណ៍បន្ទាន់ពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការលក់បញ្ចុះតម្លៃ ព្រោះវាអាចទាញអារម្មណ៍ឬចិត្តអតិថិជនធ្វើការសម្រេចចិត្តបានលឿនៗ។ ដោយប្រិយមិត្តអាចប្រើឃ្លាដូចជា "នៅសល់តែ X" "ខណៈពេលដែលស្តុកមានចុងក្រោយ" ឬ "បញ្ចប់ក្នុងពេលឆាប់ៗនេះ"។ ដោយឃ្លាទាំងនេះ ភ្ញៀវនឹងមានអារម្មណ៍ថា បើមិនទិញពេលនេះ និងបាត់បង់ឱកាស។

៤. ការដឹកជញ្ជូនដោយឥតគិតថ្លៃ

ការដឹកជញ្ជូនដោយឥតគិតថ្លៃកំពុងក្លាយជាការពេញនិយមកាន់តែខ្លាំងឡើងក្នុងចំណោមម្ចាស់អាជីវកម្មអនឡាញ ព្រោះវាលុបបំបាត់ទាំងស្រុងនូវការចំណាយលើការដឹកជញ្ជូនដែលទាក់ទងនឹងការបញ្ជាទិញណាមួយ។ ដើម្បីទូទាត់ថ្លៃចំណាយ អ្នកលក់រាយជាច្រើនផ្តល់ការដឹកជញ្ជូនដោយឥតគិតថ្លៃលើការបញ្ជាទិញលើសពីចំនួនជាក់លាក់មួយ ដូចជា ៧0 ដុល្លារ។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia