ចំណេញណាស់! ចុងឆ្នាំ២០២៣ ក្រុមហ៊ុនឡាន៥ សម្រុកលក់ឡានខ្លាញ់គោបញ្ចុះតម្លៃកប់ សំខាន់ស៊េរីខ្ពស់ៗទៀត
THATSORNA NOVNOVEMBER 16 20232.6 K views

ជាណឹងល្អមួយសម្រាប់ប្រិយមិត្តដែលកំពុងមានបំណងចង់ទិញរថយន្តខ្លាញ់គោ ឬបងប្អូនដែលមានសមាជិកគ្រួសារច្រើនហើយចង់រករថយន្តណាធំទូលាយ អាចជិះលក្ខណៈគ្រួសា​របានស្រួល​ ពេលនេះក្រុមហ៊ុន៥ នៅខ្មែរ ប្រកាសលក់រថយន្តថ្មីបញ្ចុះតម្លៃក្បែរម៉ឺនដុល្លារ។ នេះបើយោងតាមផេកផ្លូវការរបស់ក្រុមហ៊ុននិមួយៗផ្ទាល់។ ​​​

ក្រុមហ៊ុនឡានដែលបានប្រកាសបញ្ចុះតម្លៃទាំង៥នោះរួមមាន ដូចជា៖

១.ក្រុមហ៊ុន 𝗜𝗦𝗨𝗭𝗨​ យោងតាមផេកផ្លូវការ Isuzu Cambodia កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ដើម្បីអបអរ ឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខាងមុខនេះរថយន្ត 𝗜𝗦𝗨𝗭𝗨 ចំនួន ៤ ម៉ូឌែលខាងក្រោម មានតម្លៃថ្មីជូនបងប្អូនទាំងអស់គ្នាយ៉ាងពិសេស ហើយក៏ជាការផ្ដល់ជូនពុំធ្លាប់មានពីមុនផងដែរ។ ដោយក្នុងនោះរួមានម៉ូដែល៖

  • 𝗜𝗦𝗨𝗭𝗨 𝗠𝘂-𝗫 𝟐𝟎𝟐𝟒: តម្លៃចាស់ ៧២,៥០០ដុល្លារ ចុះមកត្រឹម ៦៥,៥០០ដុល្លារ
  • 𝗜𝗦𝗨𝗭𝗨 𝗗-𝗠𝗮𝘅 𝗩-𝗖𝗿𝗼𝘀𝘀 : តម្លៃចាស់ ៥៤,៥០០ដុល្លារ ចុះមកត្រឹម ៤៨,៥០០ដុល្លារ
  • 𝗜𝗦𝗨𝗭𝗨 𝗗-𝗠𝗮𝘅 𝗛𝗶-𝗟𝗮𝗻𝗱𝗲𝗿 : តម្លៃចាស់ ៤៦,៩០០ ចុះមកត្រឹម ៤១,៥០០ ដុល្លារ
  • 𝗜𝗦𝗨𝗭𝗨 𝗗-𝗠𝗮𝘅 𝗦𝗽𝗮𝗿𝗸 : តម្លៃចាស់ ៣៦,៥០០ to ចុះមកត្រឹម ២៩,៩០០ដុល្លារ​

Download

២. ក្រុមហ៊ុន Chevrolet៖ យោងតាមការចុះផ្សាយលើផេកផ្លូវការ Chevrolet Cambodia កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ១០ឆ្នាំនៃវត្តមានរបស់ 𝐂𝐡𝐞𝐯𝐫𝐨𝐥𝐞𝐭 𝐂𝐚𝐦𝐛𝐨𝐝𝐢𝐚 ពោរពេញដោយគុណភាព កិត្យានុភាព ព្រមទាំងផ្តល់ជូននូវអ្វីដែលអស្ចារ្យសម្រាប់អតិថិជន។ ដោយក្រុមហ៊ុនប្រកាសលក់រថយន្ត 𝐂𝐡𝐞𝐯𝐫𝐨𝐥𝐞𝐭 𝐓𝐫𝐚𝐜𝐤𝐞𝐫 បញ្ចុះតម្លៃមកត្រឹម ២៦,៥០០ដុល្លារ ខណៈតម្លៃដើមមានតម្លៃរហូតដល់ ២៩,៩៩៩ដុល្លារ។

05912d402392412194ab43cfd211bb08 800

៣. ក្រុមហ៊ុន Ford៖ បើតាមផេកផ្លូវការ Ford បានបង្ហាញរថយន្តចំនួន២ម៉ូឌែលដែលកំពុងលក់បញ្ចុះតម្លៃក្នុងនោះមាន Wildtrak និង Everest 2023 ដោយរថយន្ត Next-Gen Ranger Wildtrak 2023 តម្លៃថ្មី ៥៥,៩០០ដុល្លារ ខណៈតម្លៃដើម ៥៨,៥០០ដុល្លារ និងរថយន្ត Next-Gen Everest 2023 តម្លៃថ្មី ៧៥,៩០០ដុល្លារ ដោយតម្លៃដើម ៧៩,៩00 ដុល្លារ ចុះថ្លៃ ៤,000 ដុល្លារ។

Tcomq4ujs7cohe9fnftv

៤. ក្រុមហ៊ុន Mazda៖ New MAZDA CX-5 2024 ឡានជប៉ុនខ្លាញ់គោលក្ខណៈគ្រួសារស៊េរីឆ្នាំ2024 កំពុងបញ្ចុះតម្លៃរហូតដល់ ៧,៩០០ដុល្លារ ឡានថ្មី រូបរាងថ្មី បំពាក់ប្រព័ន្ធទំនើបៗ ជិះបាន៥នាក់យ៉ាងធំទូលាយ តម្លៃដើម ៥៤,៩​០០ដុល្លារ ចុះសល់តែ៤ម៉ឺនជាងប៉ុណ្ណោះ។

Thumb 1920 893710

៥. ក្រុមហ៊ុន Hyundai៖ កំពូលរថយន្តកូរ៉េ SUV Hyundai Tucson  តម្លៃពេញ ៥២,000ដុល្លារ ចុះតម្លៃពិសេសមកត្រឹម ៤៧,000ដុល្លារតែប៉ុណ្ណោះ ដោយប្រិ​យមិត្តអាចសន្សំបានរហូតដល់ទៅ ៥០០០ដុល្លារ៕

Ab235b8352a4f43246c556ab6f7f321c166012131990919 Original