បច្ចុប្បន្នការប្រើប្រាស់បណ្ដាញសង្គម សម្រាប់ផ្សព្វផ្សាយលក់ផលិតផល ឬសេវាកម្មផ្សេងៗ គឺមានភាពពេញនិយមយ៉ាងខ្លាំង។ ក្នុងនោះដែរ ក៏មានម្ចាស់អាជីវកម្មមួយចំនួនបានប្រើប្រាស់បណ្ដាញសង្គមជាច្រើន ដូចជា Facebook, Telegram, Instargram WhatsApp ជាដើមនៅក្នុងដៃ ដើម្បីផ្សព្វផ្សាយលក់ផលិតផលទៅអតិថិជនឲ្យបានកាន់តែទូលំទូលាយ។
យ៉ាងណា ការដាក់លក់ផលិតផល ឬសេវាកម្ម លើបណ្ដាញសង្គមច្រើនក្នុងពេលតែមួយបែបនេះ គឺធ្វើឲ្យម្ចាស់អាជីវកម្មមានភាពស្មុគស្មាញ និងត្រូវចំណាយពេលវេលា ថវិកា ព្រមទាំងបុគ្គលិកច្រើន នៅក្នុងការឆ្លើយតបសារទៅកាន់អតិថិជនដែលទាក់ទងមកទិញ ឬសាកសួរព័ត៌មានអំពីផលិតផល នៅក្នុងបណ្ដាញសង្គមនីមួយៗដែលបានផ្សព្វផ្សាយ។
ប៉ុន្ដែម្ចាស់អាជីវកម្មឈប់ស្មុគស្មាញ និងព្រួយបារម្ភចំពោះការឆ្លើយតបសារជាមួយអតិថិជននេះទៀតទៅ ព្រោះពេលនេះក្រុមហ៊ុន Wowhello មានសេវាកម្មមួយដែលមានឈ្មោះថា Digital Communication ដែលអាចគ្រប់គ្រងការឆ្លើយតបសារលើបណ្ដាញសង្គមច្រើនក្នុងប្រព័ន្ធតែមួយបាន។ ដូចនេះវានឹងជួយសម្រួលដល់ការឆ្លើយតបសារផ្សេងៗរបស់ម្ចាស់អាជីវកម្មជាមួយអតិថិជនបានយ៉ាងងាយស្រួល តាមអ្វីដែលពួកគាត់ត្រូវការ។
សូមជម្រាបថា Digital Communication ជាសេវាកម្មមួយដែលផ្ដោតទៅលើបច្ចេកវិទ្យា ក្នុងការគ្រប់គងការឆ្លើយតបសារពីគ្រប់បណ្ដាញសង្គមទាំងអស់ដូចជា៖ Facebook, Telegram, Instargram និង WhatsApp ជាដើម។ពោលនៅពេលអតិថិជនទាក់ទងមកកាន់ផ្លេតហ្វូមណាក៏ដោយ វានឹងលោតចូលប្រព័ន្ធតែមួយ ដែលធ្វើឱ្យម្ចាស់អាជីវកម្មអាចឆ្លើយតបសារទៅកាន់អតិថិជនបានទាន់ចិត្ត និងមិនបាត់សារដែលអតិថិជនបានផ្ញើមកឡើយ។ ហើយម្ចាស់អាជីវកម្មអាចតាមដានមើលចំនួនសារដែលបានផ្ញើចូលក្នុងរយៈពេល ១ ថ្ងៃ ដោយក្នុងនោះ ក៏អាចដឹងពីម៉ោងដែលអតិថិជនផ្ញើសារមក និងម៉ោងដែលបានតបសារទៅកាន់អតិថិជនវិញផងដែរ។ ដូច្នេះនឹងធ្វើឲ្យការឆ្លើយតបសារទៅអតិថិជនកាន់តែមានភាពងាយស្រួល រហ័សទាន់ចិត្ត ដោយចាយពេលវេលាតិចតែត្រូវគោលដៅ។
ក្រៅពីសេវាកម្ម Digital Communication ក្រុមហ៊ុន WOWHELLO ក៏មានសេវាកម្មជាច្រើនផ្សេងទៀតផងដែរសម្រាប់ជួយដល់ម្ចាស់អាជីវកម្មដូចជា សេវាកម្មទទួលទូរស័ព្ទ (ខលចេញ ខលចូល), សេវាកម្មជួយកំណត់ការណាត់ជួប, សេវាកម្មកក់ឬឆែកបន្ទប់សណ្ឋាគារ, សេវាកម្មទិញឬកក់សំបុត្រយន្ដហោះ, សេវាកម្មពិគ្រោះបល់ផ្នែកសុខភាព, សេវាកម្មខលដើម្បីបង្កើនការលក់ទំនិញឬសេវាកម្មទៅកាន់ភ្ញៀវ, សេវាកម្មកម្មង់ទំនិញឬម្ហូបអាហារ និងសេវាកម្មប្រមូលទិន្នន័យពីអតិថិជនផងដែរ។
អ្វីដែលពិសេសថ្មីៗនេះ ក្រុមហ៊ុន WOWHELLO ក៏ទើបនឹងទទួលបានពានរង្វាន់មេដាយសំរឹទ្ធផ្នែកសេវាកម្មបម្រើអតិថិជនល្អប្រចាំ២០២៣ ពីកម្មវិធី Stevie Award ដែលរៀបចំឡើងនៅសហរដ្ឋអាមេរិក ខណៈកម្មវិធីនេះ មានការចូលរួមប្រកួតប្រជែងពីក្រុមហ៊ុនសរុប ២៣០០ មកពីប្រទេសចំនួន ៤៩ នៅជុំវិញពិភពលោក។ ការទទួលបានពានរង្វាន់នេះ គឺមិនមែនបានមកដោយចៃដន្យនោះទេ ប៉ុន្ដែបានមកដោយសារការខិតខំប្រឹងប្រែងពីថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ រួមទាំងម្ចាស់អាជីវកម្មនិងក្រុមហ៊ុនដែលបានជ្រើសរើសប្រើប្រាស់សេវាកម្មពី WOWHELLO ផងដែរ។
ដូច្នេះសម្រាប់ម្ចាស់អាជីវកម្ម ដែលចង់ប្រើប្រាស់នូវសេវាកម្មខាងលើរបស់ WOWHELLO ដើម្បីសម្រួលការងារនៅក្នុងការរកស៊ីរបស់ខ្លួន អាចធ្វើការទំនាក់ទំនងទៅកាន់ក្រុមហ៊ុនបានតាមរយៈលេខទូរស័ព្ទ៖ 081 999 138, 011 999 138, 066 999 138 ឬតាមអ៊ីមែល៖callcenter_info@kh-super.com ឬ Telegram: https://t.me/wowhellooutsourcingsolution ,Wowhello 24/7 live chatbot: https://t.me/LiveChat_Sup_bot និងWebsite: https://www.wow-hello.com/៕