ធនាគារ ឌីជីប៊ី សម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី ១ខ្នង ៣បន្ទប់ នៅខេត្តកំពង់ធំ
Daneth Mech•NOVEMBER 20 2026•

នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ធនាគារ ឌីជីប៊ី បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មី ០១ខ្នង មាន ០៣បន្ទប់ ជូនដល់ អនុវិទ្យាល័យទីពោ ស្ថិតក្នុងភូមិនិម្មិត ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។ 

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ជា សេរី ព្រមទាំងមានការអញ្ជើញចូលរួមពី លោក ស៊ីន អ៊ីលឃ្យូ (Shin Ilkyu) ប្រធាននាយកប្រតិបត្តិនៃ ធនាគារ ឌីជីប៊ី ថ្នាក់ដឹកនាំ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូប។តាមរយៈអង្គការរក្សាកុមារ ធនាគារ ឌីជីប៊ី បានបរិច្ចាគថវិកា ៥០,០០០ (ប្រាំម៉ឺន) ដុល្លារអាម៉េរិក ដើម្បីសាងសង់អគារសិក្សានេះឡើង ក្នុងគោលបំណងលើកកម្ពស់វិស័យអប់រំ និងផ្តល់បរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព និងភាពទំនើបដល់សិស្សានុសិស្ស។

 

1

2

 

ក្នុងឱកាសនោះ លោក ស៊ីន អ៊ីលឃ្យូ (Shin Ilkyu) ប្រធាននាយកប្រតិបត្តិនៃ ធនាគារ ឌីជីប៊ី បានលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យខិតខំរៀនសូត្រ គោរពតាមការណែនាំរបស់លោកគ្រូ អ្នកគ្រូ និងក្លាហានក្នុងការស្រមៃឱ្យធំ ដើម្បីកសាងអនាគតសម្រាប់ខ្លួនឯង និងសហគមន៍។ លោកបានបញ្ជាក់បន្ថែមថា ការវិនិយោគលើវិស័យអប់រំ និងហេដ្ឋារចនាសម្ព័ន្ធសាលារៀន គឺជាចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសមត្ថភាពយុវជន និងសង្គមជាតិ ហើយធនាគារ ឌីជីប៊ី ប្តេជ្ញាចិត្តបន្តចូលរួមក្នុងសកម្មភាពសង្គមនេះជាបន្តបន្ទាប់ទៀត។


ជាមួយគ្នានេះដែរ ឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រង ធនាគារ ឌីជីប៊ី ដែលបានផ្តួចផ្តើមគំនិតកសាងអគារសិក្សាថ្មីប្រកបដោយលក្ខណៈទំនើបនេះឡើង។​ ​

គំនិតផ្តួចផ្តើមសាងសង់សាលារៀននេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងផ្នែកទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) របស់ ធនាគារ ឌីជីប៊ី ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់បរិយាកាសសិក្សានៅតាមសហគមន៍មូលដ្ឋាន និងការគាំទ្រដល់ការលូតលាស់ និងការអភិវឌ្ឍរបស់យុវជនជំនាន់ក្រោយ។

 

3

4

6

 

DGB Bank Inaugurates a New 3-Classroom School Building in Kampong Thom Province 

On 19 November 2026, DGB Bank officially inaugurated a newly constructed 3-classroom school building at Tipo Secondary School in Nimith Village, Tipo Commune, Santuk District, Kampong Thom Province.

The ceremony was presided over by H.E. Sum Sannisith, Deputy Governor of the National Bank of Cambodia (NBC), representing H.E. Dr. Chea Serey, Governor of the NBC, and attended by Mr. Shin Ilkyu, Chief Executive Officer of DGB Bank, along with senior representatives from the NBC, DGB Bank, and local authorities.

Through Raksa Koma Organization, DGB Bank donated USD 50,000 toward the construction of the new school building to support educational development and provide students with a safe and modern learning environment.

During the ceremony, DGB Bank CEO Mr. Shin Ilkyu encouraged students to study hard, follow their teachers’ guidance, and dare to dream big to build a brighter future for themselves and their communities. He emphasized that investing in education and school infrastructure is vital to youth empowerment and national development.

In his remarks, NBC Deputy Governor H.E. Sum Sannisith expressed his sincere appreciation to the management of DGB Bank for initiating the construction of this modern and inclusive school building.

This school construction initiative is part of DGB Bank’s ongoing corporate social responsibility (CSR) efforts, reflecting its commitment to improving learning environments in local communities and supporting the growth and development of future generations.

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia