ការវិវឌ្ឍថ្មីនៃអាជីវកម្មគ្រឹះស្ថានហិរញ្ញវត្ថុ អេច អេហ្វ ស៊ី មីក្រូហ្វាយនែននឹងជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការផ្តល់នូវឱកាសការងារសម្រាប់ប្រជាជន
Sopheak PichJULY 31 2024

(ភ្នំពេញ)៖ ការវិវឌ្ឍថ្មីនៃអាជីវកម្មពីក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី មកជាគ្រឹះស្ថាន អេច អេហ្វ ស៊ី ខេមបូឌា មីក្រូហ្វាយនែន ម.ក មិនត្រឹមតែជាផ្នែកមួយជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការផ្តល់នូវឱកាសការងារសម្រាប់ប្រជាជនប៉ុណ្ណោះទេ តែថែមទាំងបានជួយលើកកម្ពស់ជីវភាពជូនបងប្អូនប្រជាពលរដ្ឋ ដោយបានបំពេញតម្រូវការយានយន្តក្នុងក្តីស្រមៃរបស់ខ្លួនផងដែរ។

Photo 2024 07 31 10 48 03

ការលើកឡើងឲ្យដឹងបែបនេះរបស់អ្នកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លីហួរ លីសុីង ភីអិលសុី ក្នុងពិធីទទួលទានអាហារអបអរសាទរការបើកដំណើរការជាផ្លូវការនៃគ្រឹះស្ថានហិរញ្ញវត្ថុ HFC Cambodia Microfinance PLC នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នាសណ្ឋាគារ Hyatt Regency។

អ្នកឧកញ៉ា លី សុភ័ក្ត បន្តថា ថ្ងៃនេះគឺជាទំព័រប្រវត្តិសាស្ត្រថ្មី ដែលយើងអបអរសាទរចំពោះការបើកដំណើរការជា HFC Cambodia Microfinance PLC យើងនឹងធ្វើដំណើរជាមួយគ្នាប្រកបដោយភាពជឿជាក់ ដើម្បីពង្រីក និងពង្រឹងសក្តានុពលរបស់ HFC Cambodia Microfinance PLC ក្នុងការផ្តល់សេវាកម្មជូនដល់បុគ្គល និងក្រុមហ៊ុន សហគ្រាស អតិថិជន ជាមួយនឹងមធ្យោបាយ ឬធនធានសម្រាប់គ្រប់គ្រងប្រភពហិរញ្ញវត្ថុរបស់ពួកគាត់ឱ្យមានប្រសិទ្ធភាព និងដើម្បីធ្វើឱ្យជីវភាពរបស់ពួកគាត់កាន់តែប្រសើរឡើង និងបានជាចំណែកដ៏សំខាន់មួយចូលរួមជាមួយរាជរដ្ឋាភិបាល ពន្លឿនការលើកស្ទួយសង្គម និងសេដ្ឋកិច្ចជាតិ។

Photo 2024 07 31 10 46 22អ្នកឧកញ៉ា លី សុភ័ក្ត សង្កត់ធ្ងន់ថា យើងប្តេជ្ញាកសាង HFC ជាមួយគ្នាឲ្យរីកចម្រើនប្រកបដោយចេរភាព ដោយគោរពយ៉ាង ម៉ឺងម៉ាត់ចំពោះតម្លៃស្នូលនៃ HFC របស់យើង គឺការផ្តល់សេវាជូនអតិថិជនប្រកបដោយគុណភាព ប្រសិទ្ធភាព និងគណនេយ្យភាព។ អស់រយៈកាលជាង ៨ឆ្នាំកន្លងមកនេះ ដោយបានចាប់បដិសន្ធិពីក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី យើងបានបម្រើអតិថិជនផ្នែកសេវាកម្ម ភតិសន្យាហិរញ្ញវត្ថុ និងកម្ចីរថយន្ត ម៉ូតូ ទូទាំងព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគជ័យតួជាទីមោទនៈ ដោយសារស្មារតីឈរលើគោលការណ៍គុណតម្លៃនៃការដឹកនាំប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ មានទំនួលខុសត្រូវចំពោះអតិថិជន និងច្បាប់រដ្ឋ។

Photo 2024 07 31 10 46 16

Photo 2024 07 31 10 46 10សូមបញ្ជាក់ថា ក្រុមហ៊ុន លីហួរ លីសុីង ភីអិលសុី បានចូលរួមអភិវឌ្ឍយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជា អស់ជាច្រើនទសវត្សរ៍មកនេះ មិនត្រឹមតែមានវិសាលភាពជាក់លាក់ និងមានគុណសម្បត្តិគ្រប់គ្រាន់ប្រកួតប្រជែង ក្នុងវិស័យហិរញ្ញវត្ថុ ធានារ៉ាប់រងអចលនទ្រព្យ និងកសិកម្ម។ ខណៈដែលក្រុមហ៊ុន ហូថៃ ហ្វាយណែន ខូអិលធីឌី គឺជាក្រុមហ៊ុនដែលចុះបញ្ជីភាគហ៊ុននៅនៅវ៉ាន់ ជាមួយនឹងដំណើរប្រតិបត្តិការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ក៏ជាក្រុមហ៊ុនលេខ១ ក្នុងវិស័យហិរញ្ញវត្ថុ លើសេវាកម្មបង់រំលោះរថយន្តរបស់តៃវ៉ាន់ផងដែរ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia