ជិតដល់ថ្ងៃភ្ជុំបិណ្ឌហើយ! ចង់បានរូប Artwork ស្អាតៗដូចជាចានស្រាក់ នំខ្មែរ អាចទាញយកពីវេបសាយនេះហ្វ្រីៗបាន
ធី ស្រីល័ក្ខSEPTEMBER 29 2024255 views

សម្រាប់អ្នកដែលចូលចិត្តប្រើប្រាស់រូបក្បាច់ ឬរូបលម្អផ្សេងៗ ដើម្បីឱ្យកិច្ចការឌីហ្សាញរបស់ខ្លួនមើលទៅទាក់ចិត្ត ទាក់ភ្នែក ថ្ងៃនេះចាបក្រហមសូមណែនាំវេបសាយខ្មែរយើងមួយ ដែលយើងអាចចូលទៅទាញយករូបភាពក្បាច់ខ្មែរ ពិសេសសម្រាប់ការឌីហ្សាញ Poster  ភ្ជុំបិណ្ឌ កឋិន អុំទូក ឆ្លងឆ្នាំសកលជាដើម គឺមានមួយចប់ និងអាចយកទៅប្រើដោយឥតគិតថ្លៃ។

 

វេបសាយ VectorKh.com គឺបង្កើតឡើងដោយកូនខ្មែរ ដោយអនុញ្ញាតឲ្យគ្រប់គ្នា អាចចូលទៅទាញយករូបភាពស្អាតៗជាច្រើន ទាំងហ្វាល់រូបភាព, File Photoshop (យកមកតុបតែងខ្លួនឯង), និង Logo បែបខ្មែរជាច្រើនទម្រង់ទៀត។ បើតាមការបញ្ជាក់ នៅក្នុង File នីមួយៗ គឺរូបភាពក្បាច់ទាំងអស់នោះ លោកអ្នកអាចយកមកប្រើបានដោយឥតគិតថ្លៃ ប៉ុន្តែស្នើសុំកុំឲ្យយកហ្វាល់ដើម ទៅចែកចាយនៅលើបណ្ដាញសង្គមណាមួយនោះទេ។

៨

ដូច្នេះ សម្រាប់អ្នកចង់បានរូបភាពក្បាច់ខ្មែរ ប្រើប្រាស់សម្រាប់ការឌីហ្សាញផ្សេងៗ អាចចូលទៅទាញយកមកប្រើបាន។ មួយវិញទៀត លោកអ្នកក៏អាចចូលរួមបរិច្ចាគថវិកា សម្រាប់ទ្រទ្រង់ការងារទាំងនេះបានផងដែរ ៕

៩

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia