ត្រូវដឹង! នេះជាចំនួនសាច់ប្រាក់ដែលអ្នកត្រូវតែបញ្ជាក់ពីប្រភពលុយដែលរកបាន មុននឹងយកសាច់ប្រាក់ទៅដាក់ធនាគារ
Toeuy HongNOVEMBER 29 2024951 views

គ្រប់ធនាគារទាំងអស់នៅលើពិភពលោកសុទ្ធតែតម្រូវឲ្យអ្នយកប្រាក់សុទ្ធទៅដាក់ធនាគារត្រូវបញ្ជាក់ពីប្រភពលុយដែលរកបាន ប្រសិនបើអ្នកដាក់សាច់ប្រាក់នៅក្នុងចំនួនមួយដែលច្បាប់ធនាគារគេតម្រូវឲ្យបញ្ជាក់ពីប្រភពលុយ។

 

សម្រាប់នៅប្រទេសកម្ពុជាយើងវិញ ធនាគារជាតិនៃកម្ពុជាក៏ចេញច្បាប់ឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុតម្រូវឲ្យអ្នកយកសាច់ប្រាក់ទៅដាក់ធនាគារត្រូវតែបញ្ជាក់ពីប្រភពលុយដែលរកបាន ប្រសិនបើអ្នកយកសាច់ប្រាក់ចំនួនចាប់ពី១ម៉ឺនដុល្លារទៅឡើងទៅដាក់ធនាគារ

 

 

តាមពិតទៅធនាគារជាតិចេញច្បាប់បែបនេះគឺដើម្បីការពារជនខិលជនពីការលាងលុយកខ្វក់តាមរយៈការធ្វើសកម្មភាពខុសច្បាប់បានលុយហើយយកលុយទៅដាក់ធនាគារដើម្បីឲ្យលុយក្លាយជាលុយស្របច្បាប់

 

នៅពេលដែលអ្នកយកសាច់ប្រាក់សុទ្ធចាប់ពី១ម៉ឺនដុល្លារឡើងទៅធនាគារនោះធនាគារនឹងធ្វើការសាកសួរក៏ដូចជាឲ្យអ្នកបញ្ជាក់ពីប្រភពលុយដោយធនាគារតម្រូវឲ្យអ្នកបង្ហាញពីឯកសារផ្សេងៗទាក់ទងនឹងប្រភពលុយដូចជាកុងត្រា កិច្ចព្រមព្រៀងទិញលក់និងឯកសារពាក់ព័ន្ធផ្សេងៗទៀតជាដើម។

 

ពេលខ្លះទោះជាអតិថិជនយកសាច់ប្រាក់ទៅដាក់ធនាគារមានទំហំតិចជាង១ម៉ឹនដុល្លារក៏ធនាគារស្នើសុំព័ត៌មានពីប្រភពលុយរបស់អ្នកដែរប្រសិនបើធនាគារមានការសង្ស័យនិងយល់ឃើញថាខុសប្រក្រតី៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia