ក្រុមហ៊ុនផលិតគ្រឿងបន្លាស់ឡានរបស់ជប៉ុន គ្រោងពង្រីករោងចក្រនៅខ្មែរ ដែលត្រូវកម្លាំងពលកម្ម ៧០០ នាក់
Bunthoeun KoemNOVEMBER 14 2023445 views

ក្រុមហ៊ុន  Denso ដែលជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្ដក៏ធំ១របស់ប្រទេសជប៉ុន ដែលកំពុងដំណើរការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាបានលើកឡើងថាខ្លួនគ្រោងនឹងពង្រីករោងចក្របន្ថែម និងត្រូវការកម្លាំងពលកម្មចំនួន ៧០០ នាក់។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងនៅក្នុងជំនួបរវាងឯកឧត្ដម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការវិនិយោគកម្ពុជា និងលោក អ៊ីនីហ្សីកា ណាអូតូ នាយកប្រតិបត្ដិរបស់ក្រុមហ៊ុនប្រចាំតំបន់អាស៊ី កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

 

296

 

លោក អ៊ីនីហ្សីកា ណាអូតូ បានឲ្យដឹងថា បច្ចុប្បន្នមានកម្មករប្រមាណជាង ៥០០ នាក់ បាននិងកំពុងបម្រើការងារនៅក្នុងរោងចក្រ Denso ហើយនៅឆ្នាំក្រោយនេះ ក្រុមហ៊ុននឹងមានគម្រោងផ្ដល់ឱកាសការងារបន្ថែមទៀតប្រមាណ ៧០០ កន្លែង។ 

 

លើពីនេះទៀតលោកក៏បានជម្រាបជូនផងដែរពីកិច្ចសហប្រតិបត្ដិការរវាងក្រុមហ៊ុន Denso និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) រហូតឈានដល់ការចុះអនុស្សារណៈយោគយល់គ្នា ស្ដីពីការអភិវឌ្ឍមូលធនមនុស្សហើយក្នុងនោះ បុគ្គលិកដែលជាវិស្វករចំនួន ១០០ នាក់ដែលបាននិងកំពុងបម្រើការងារនៅក្នុងរោងចក្រ Denso បច្ចុប្បន្នមាន ៥០ នាក់គឺជាសិស្សដែលបានបញ្ចប់ការសិក្សាមកពីសាលាតិចណូ។

 

ជាមួយគ្នានេះ ឯកឧត្ដម ជា វុទ្ធី ក៏បានសម្ដែងនូវការអបអរសាទរចំពោះការរីកម្រើនរបស់ក្រុមហ៊ុនដែលឈានទៅដល់គម្រោងពង្រីករោងចក្រ ជាពិសេសការបណ្ដុះបណ្ដាលមូលធនមនុស្សកម្ពុជាដើម្បីបង្កើនផលិតភាពរបស់ក្រុមហ៊ុន។

 

សូមជម្រាបថា ក្រុមហ៊ុន Denso បានធ្វើការបោះទុនវិយោគបង្កើតរោងចក្រផលិតគ្រឿងបន្លាស់រថយន្ដនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៣ មកម៉្លេះ ពោលគិតមកដល់បច្ចុប្បន្ននេះគឺមានរយៈពេល ១០ ឆ្នាំហើយ។ ហើយរោងរោងចក្រនេះគឺមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ៕

 

 

297

401624912 741838404641095 5803926703363556625 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia