ប្រយ័ត្នបាត់លុ.យពីកុងអស់! អ្នកប្រើទូរស័ព្ទ iPhone ប្រញាប់លុបកម្មវិធី ៣នេះភ្លាម
Kan DaraMARCH 15 202645.7 K views

ការដោនឡូត App មិនស្គាល់ប្រភព ឬ App មិនចាំបាច់អាចធ្វើឲ្យទូរស័ព្ទ iPhone របស់អ្នកមានគ្រោះថ្នាក់ និងប្រឈមការលួចទិន្នន័យផ្ទាល់ខ្លួនពីសំណាក់ក្រុមហេកគ័រ ឬជនខិលខូចដែលមិនស្គាល់អត្តសញ្ញាណ។ ខាងក្រោមគឺជា App ៣ ប្រភេទដែលអ្នកមិនគួរប្រើ បើមានត្រូវលុបចេញពីទូរស័ព្ទភ្លាម៖

/. App ក្លែងក្លាយ (Fake Apps / Clones)៖ មានក្រុម Hacker បង្កើត App ក្លែងក្លាយស្ទើរតែដូចបេះបិតទៅនឹង App ដើមដូចជា Facebook, TikTok Bank App ដើម្បីលួច Password, OTP, និងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។ ក្នុងនោះចំពោះសញ្ញាសម្គាល់ App ក្លែងក្លាយគឺ មាន Review តិច, Logo ខុសប្លែកបន្តិចបន្តូចពី Logo ដើម និងមិនបង្ហាញ Developer

/. Free VPN មិនស្គាល់ប្រភព៖ VPN ខ្លះអះអាងថា Free តែសកម្មភាពខាងក្រោយអាចលក់ព័ត៌មានរបស់អ្នក, Inject ads, ឬធ្វើឲ្យទូរស័ព្ទ iPhone ដើរយឺត។ ជម្រើសដ៏ល្អគួរជ្រើស VPN ពី Brand ដែលទទួលស្គាល់ដូចជា Proton VPN, NordVPN, Surfshark ជាដើម។

 

៣/. App Cleanup / Phone Booster / Battery Saver ទូរស័ព្ទ iPhone មានប្រព័ន្ធ Clean-Up Auto រួចទៅហើយ។ ដូច្នេះ App ទាំងនេះមិនមានប្រយោជន៍អ្វីឡើយ ហើយថែមទាំងអាច Inject Ads, Run Background, ធ្វើឲ្យទូរស័ព្ទដើរយឺតខ្លាំង និងប្រើ Data មិនចាំបាច់ថែមទៀតផង។

 

យ៉ាងណាមិញ ដើម្បីការងារជនខិលខូចចូលលួចយកទិន្នន័យផ្ទាល់ខ្លួន ឬព័ត៌មានគណនីកុងធនាគារ អ្នកគួចៀសវាងប្រើ App ដែលមិនស្គាល់ប្រភព។ ចូរដោនឡូតតែ App ដើមពី App Store ផ្លូវការ រួមទាំងពិនិត្យ Review និង Developer ឲ្យបានច្បាស់។ វិធីនេះអាចរក្សាទូរស័ព្ទ iPhone របស់អ្នកឲ្យសុវត្ថិភាព និងមានសមត្ថភាពល្អ៕

 

  • សម្រាប់បុគ្គលិកដែលចង់បាន ចំណូលកើន ឡើងតួនាទីលឿន
  • ម្ចាស់អាជីវកម្មដែលចង់កសាងក្រុមការងារដែកថែបបង្កើតលទ្ធផលខ្ពស់
  • យើងសូមណែនាំសៀវភៅ «បុគ្គលិកឆ្នើម» តម្លៃត្រឹមតែ ១២$ ប៉ុណ្ណោះ។  👇  បញ្ជាទិញតាម https://t.me/BusinessCambodiaBook

ា

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia