កំពង់ផែទឹកជ្រៅកម្ពុជា ដែលអាចឲ្យនាវាឆ្លងទៅដល់អាមរិក-អឺរ៉ុបនឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី១ឧសភានេះ
Bunthoeun KoemAPRIL 26 20234 K views

កំពង់ផែទឹកជ្រៅ ដែលមានសមត្ថភាពឲ្យនាវាធំចូលចត និងដឹកជញ្ជូនទំនិញត្រង់ទៅដល់សហរដ្ឋអាមេរិក និងអឺរ៉ុប នឹងត្រូវបើកការដ្ឋានសាងសង់ជំហានទី១ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ខាងមុននេះហើយ។ ពិធីបើកការដ្ឋាននេះ ក៏មានអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ នាយករដ្ឋមន្ដ្រីផងដែរ។ នេះបើតាមប្រសាសន៍លើកឡើងរបស់ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី២១ ខែមេសានេះ។

341614286 2485024368340126 1525256067570374372 N

ថ្លែងនៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) យានយន្ត សាខាសំរោងអណ្តែត ឯកឧត្ដមបានបញ្ជាក់ថា “ថ្ងៃទី១ ខែ៥ ខាងមុខនេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកនឹងអញ្ជើញទៅសំណេះសំណាលជាមួយនឹងមន្ដ្រីបុគ្គលិកកម្មករ កម្មការនី ដែលធ្វើការនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុហើយនឹងសម្ពោធសមិទ្ធផលដែលបានធ្វើហើយ និងបើកការដ្ឋានសាងសង់ការពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុជំហានទី១ ដែលមានជម្រៅទឹក ១៤ ម៉ែត្រកន្លះ ជំហានទី២ ១៦ ម៉ែត្រកន្លះ ជំហានទី៣ ១៧ ម៉ែត្រកន្លះ ដូច្នេះយើងអាចមាននាវាធំៗអាចចូលចតបាននៅកំពង់ផែយើងដឹកទំនិញផ្ទាល់ពីយើងទៅសហរដ្ឋអាមេរិក ដល់អឺរ៉ុប ដោយមិនបាច់ឆ្លងកាត់តាមប្រទេសផ្សេងទេ”

ឯកឧត្ដមទេសរដ្ឋមន្ដ្រីបានបន្ដថា នៅពេលដែលកម្ពុជាសាងសង់បានកំពង់ផែនេះ នោះពុំចាំបាច់ធ្វើការដឹកជញ្ជូនទំនិញពីកាប៉ាល់តូចទៅដាក់កាប៉ាល់ធំ​នៅសិង្ហបុរី នៅវៀតណាម ឬហុងកុងទេ។ ដូច្នេះយើងចំណេញពេលវេលា តម្លៃលើកដាក់ ២ ដង។

235660150 4069729109802258 2881544540568037891 N

សូមជម្រាបផងដែរថា គម្រោងសាងសង់ និងពង្រីកកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុនេះ គឺទទួលបានជំនួយបច្ចេកទេស និងប្រាក់កម្ចីពីរាជរដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA ប្រមាណជាង ២០០ លានដុល្លារ។ បច្ចុប្បន្នកំពង់ផែស្វយ័តក្រុងព្រះសីហនុ អាចអនុញ្ញាតឱ្យនាវាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលបានតែប្រមាណតែ១៨%ប៉ុណ្ណោះ មានន័យថា ក្នុងចំណោម១០០កប៉ាល់អាចចូលចតបានតែ១៨ ឬ១៩កប៉ាល់ និងអនុញ្ញាតឱ្យនាវាដែលផ្ទុកកុងតឺន័របានតែ១៥០០ប៉ុណ្ណោះ។ ប៉ុន្ដែពេលគម្រោងពង្រីកនេះសម្រេចរួមរាល់ នឹងអនុញ្ញាតឲ្យនាវាដែលផ្ទុកកុងតឺន័រ ៤ ពាន់អាចចូលចតបាន៕

អត្ថបទ៖ កឹម ប៊ុនធឿន

Photo 2022 06 08 09 49 16

K 1

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia