៣ថ្ងៃទៀត ពន្ធយានយន្តផុតកំណត់ហើយ តែរថយន្ត៣ ប្រភេទនេះ នឹងត្រូវបានរដ្ឋលើកលែងពន្ធ
ធី ស្រីល័ក្ខNOVEMBER 26 2024622 views

នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ នឹងត្រូវបានបិទបញ្ចប់ហើយ។ ចំពោះការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទនេះត្រូវបានប្រមូលទៅលើ យាន្តជំនិះគ្រប់ប្រភេទដូចជា រថយន្តទេសចរណ៍ រថយន្តដឹកទំនិញ រថយន្តដឹកអ្នកដំណើរ រ៉ឺម៉ក សណ្តោង ជលយាន ឬជនយានយន្ត(លើសពី១៥០សេះ) ទាំងផ្លូវគោក និងផ្លូវទឹកផងដែរ។

 

ក្នុងនោះចំពោះអត្រាពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទត្រូវកំណត់ទៅតាម ប្រភេទយានជំនិះនីមួយដូចជា គិតតាមឆ្នាំផលិត និងទំហំស៊ីឡាំង គិតតាមទំងន់សរុប គិតតាមចំនួនកៅអី គិតតាមប្រវែង និងគិតតាមកងចំពោះយានយន្តកែច្នៃ។

១៤

ដោយឡែក នៅក្នុងនោះក៏មានយានជំនិះមួយចំនួន ត្រូវបានអគ្គនាយកដ្ឋានពន្ធដារលើកលែងពន្ធផងដែរ៖

 

.រថយន្តគិលានសង្រ្គោះ និងរថយន្តពន្លត់អគ្គិភ័យដែលជាកម្មសិទ្ធិរបស់រដ្ឋ

២.យានយន្តដែលជាកម្មសិទ្ធរបស់អង្គភាពកងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ នគរបាលជាតិដែលបានចុះបញ្ជីសារពភណ្ឌរបស់ស្ថាប័ននោះ

៣.យានយន្តដែលជាកម្មសិទ្ធរបស់ស្ថានទូតឬស្ថានកុងហ៊ុលបរទេសអង្គការអន្តជាតិឬទីភ្នាក់ងារ សហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា។

 

សូមរំលឹកផងដែរថា ក្នុងករណីខកខានមិនបានបង់ពន្ធទានពេលវេលាខាងលើ ម្ចាស់យានយន្តនឹងត្រូវទទួលរងនូវទណ្ឌកម្ម រដ្ឋបាល (ពន្ធបន្ថែមចំពោះការយឺតយ៉ាវក្នុងការបង់ពន្ធត្រូវស្មើនឹង១០០%នៃប្រាក់ពន្ធត្រូវបង់) តាមច្បាប់ស្តីពីសារពើពន្ធ ជាធរមាន៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia