បច្ចេកវិទ្យាខ្មែរ កាន់តែខ្លាំង! សហគ្រិនវ័យក្មេងរូបនេះ បោះទុនជាង ១០លាន$ បង្កើត Data Center លែងឲ្យលុយហូរទៅស្រុកគេ
Chan SophonSEPTEMBER 15 2026193 views

នៅក្នុងសម័យកាលសេដ្ឋកិច្ចឌីជីថល ក្រុមហ៊ុន និងអាជីវកម្មស្ទើរតែទាំងអស់ត្រូវការ Cloud និង Data Center ដើម្បីរក្សាទុកទិន្នន័យប្រតិបត្តិការ។ ប៉ុន្តែជារៀងរាល់ឆ្នាំ កម្ពុជាត្រូវចំណាយថវិកាប្រមាណ ២០០ លានដុល្លារ ទៅលើសេវាកម្ម Cloud នៅបរទេស លើការទិញសេវាកម្មពីក្រុមហ៊ុនក្រៅស្រុកក្នុងចំនួនជាច្រើន។

 

ដើម្បីឆ្លើយតបនឹងបញ្ហានេះ ក្រុមហ៊ុន Daun Penh Cloud ដែលជារបស់កូនខ្មែរ ត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្កើតគ្រឹះឌីជីថលរឹងមាំជូនដល់អាជីវកម្មកម្ពុជា។ មែនទែនទៅ ការបង្កើត Daun Penh Cloud នេះ មានគំនិតតាំងពីឆ្នាំ ២០២១ ហើយបានចាប់ផ្តើមសាងសង់ និង Launch ជាផ្លូវការនៅឆ្នាំ ២០២៤ ដោយចាយទុនអស់ប្រមាណជាង ១០លានដុល្លារ សម្រាប់ការសាងសង់ និងទិញគ្រឿងម៉ាស៊ីននានា។

 

ចំពោះការបង្កើតឡើងនេះ វាមានអត្ថប្រយោជន៍ជាច្រើន សម្រាប់បម្រើសេវាក្នុងស្រុក។ បើនិយាយពីល្បឿន វាមានល្បឿនលឿនជាងមុន ១០ ដង។ ដោយសារម៉ាស៊ីន Server ស្ថិតនៅក្នុងស្រុកស្រាប់ ដូច្នេះរាល់ទិន្នន័យ ក៏ដូចជារូបភាព ឬព័ត៌មានផ្សេងៗ មិនបាច់ឆ្លងកាត់បណ្តាញអន្តរជាតិឡើយ។ ក្នុងនោះ មានសេវា Support ជាភាសាខ្មែរ ២៤/៧ បើប្រៀបធៀបជាមួយការប្រើ Cloud បរទេស ពេលមានបញ្ហាបច្ចេកទេស ត្រូវទាក់ទងជាភាសាអង់គ្លេសពិតជាពិបាកខ្លាំង។ ប៉ុន្តែ DP Cloud មានក្រុមការងារ Engineer ខ្មែរចាំសម្រួល ២៤ ម៉ោង/ថ្ងៃ។ ហើយមិនមានការ Charge ថ្លៃ Data Delivery ឬឆ្លងដែនច្រើនទេ។ រីឯតម្លៃ VPS ចាប់ផ្ដើមក្រោម ១០ ដុល្លារ/ខែ ប៉ុណ្ណោះ ទៅតាមតម្រូវការជាក់ស្ដែង ដោយគ្មានកិច្ចសន្យាបង្ខំ។

 

តាមបទសម្ភាសន៍ជាមួយ Business Cambodia លោក អ៊ឹង ស៊ីវម៉េង CEO របស់ DP Cloud បានឲ្យដឹងថា ចាប់តាំងពីបើកដំណើរការក្នុងឆ្នាំ ២០២៤ មានការព្យាយាម Hack រាប់ពាន់ដង ប៉ុន្តែមិនដែលជោគជ័យសូម្បីតែម្ដង ដោយសារមានប្រព័ន្ធ Firewall សហការជាមួយក្រុមហ៊ុនលំដាប់ពិភពលោក និងក្រុមការងារតាមដាន ២៤/៧។ មួយវិញទៀត ទិន្នន័យត្រូវបានរក្សាទុកក្នុងស្រុក ហើយមានចាក់សោរ ដោយមានតែម្ចាស់អាជីវកម្មខ្លួនឯងប៉ុណ្ណោះជាអ្នកកាន់កាប់ (មានន័យថា ក្រុមហ៊ុន Hosting មិនអាចចូលមើលដោយគ្មានការអនុញាត្តបានទេ)។

 

បច្ចេកវិទ្យា Data Center របស់ DP Cloud ជំនាន់ថ្មីនេះ ជា Data Center ប្រើប្រាស់បច្ចេកវិទ្យាកាត់បន្ថយថាមពលអគ្គិសនី ដោយដាក់ប្រព័ន្ធត្រជាក់ផ្ទាល់ តែលើទូ Data Center ប៉ុណ្ណោះ (មិនមែនត្រជាក់ពេញមួយបន្ទប់ដូចបច្ចេកវិទ្យាចាស់ទេ)។ ហើយក្រុមហ៊ុនក៏ត្រៀមលក្ខណៈសម្បត្តិ សម្រាប់គាំទ្របច្ចេកវិទ្យា AI និងការលូតលាស់នៃ Digital Economy នៅកម្ពុជាផងដែរ។

 

គួរបន្ថែមថា បច្ចុប្បន្នក្រុមហ៊ុន Data Center មួយនេះ មានអតិថិជនជិត ៨០០ ក្រុមហ៊ុន កំពុងប្រើប្រាស់សេវាកម្ម (រួមទាំងធនាគារ និងអាជីវកម្ម e-Commerce)។ ជាមួយផលិតផលចម្បង ៣ រួមមានដូចជា Website Hosting VPS (Virtual Private Server) Cloud Storage។ ហើយសម្រាប់ម្ចាស់អាជីវកម្ម និង SME មិនថាអាជីវកម្មតូច ហាងកាហ្វេ ឬក្រុមហ៊ុនធំៗនោះទេ ការផ្លាស់ប្ដូរមកប្រើប្រាស់ប្រព័ន្ធឌីជីថល (POS, HR, Inventory Management) លើ Cloud ដែលជាក្រុមហ៊ុនខ្មែរនេះ នឹងជួយកាត់បន្ថយចំណាយប្រតិបត្តិការ បង្កើនប្រសិទ្ធភាព និងជួយគាំទ្រសេដ្ឋកិច្ចក្នុងស្រុកយើងបានច្រើនផងដែរ៕

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia