មុនដល់ពេលដំណើរការព្រលានយន្ដហោះធំបំផុត កម្ពុជានឹងបើកដំណើរការព្រលានយន្ដហោះមួយនេះសិន
Bunthoeun KoemSEPTEMBER 30 2024551 views

ព្រលានយន្ដហោះអន្ដរជាតិតេជោ ដែលជាព្រលានយន្ដហោះធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា នឹងត្រូវដាក់ឲ្យដំណើរការនៅដើមឆ្នាំ២០២៥​ ខាងមុខ។ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុនសាងសង់កាលពីពេលកន្លងទៅ។ យ៉ាងណាមុននឹងប្រលានធំជាងគេនេះដាក់ឲ្យដំណើរការ កម្ពុជានឹងដាក់ឲ្យដំណើរការព្រលានផ្សេងមួយទៀត ដែលនឹងបើកនៅចុងឆ្នាំ២០២៤នេះ។

 

461600882 505197742435219 2794484392667889924 N

 

តាមការបញ្ជាក់ពីរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ព្រលានអន្តរជាតិតារាសាគរ ស្ថិតនៅក្នុងខេត្តកោះកុង នឹងបើកឲ្យប្រតិបត្តការសម្រាប់ការហោះហើរយន្តហោះប្រភេទស្រាលខ្នាតតូច ក្នុងស្រុកនៅចុងខែវិច្ឆិកាខាងមុខ។ ខណៈនៅថ្ងៃទី២៩ និងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ​ បានរៀបចំធ្វើការហោះហើរសាកល្បង ដើម្បីត្រួតពិនិត្យឧបករណ៍ឡើងវិញ (Flight Engineering Inspection and Calibration)។

 

សូមជម្រាបផងដែរថា ការសាងសង់ព្រលានយន្ដហោះអន្ដរតារាសាគរនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុនUnion Development Group  ខណៈការសាងសង់មាន ៣ ដំណាក់កាល ដោយក្នុងនោះដំណាក់កាលទី១  គឺសាងសង់លើផ្ទៃដីជាង២១៨ហិកតា គ្រោងចំណាយថវិកាចំនួន ៣៥០ លានដុល្លារ។ ដោយឡែកដំណាក់កាលទី២និងទី៣ គឺត្រូវរង់ចាំមើលកំណើនពី១០ទៅ១៥ឆ្នាំបន្ថែមទៀតថាតើមានតម្រូវការប៉ុណ្ណា បើសិនមានតម្រូវការបន្ថែមក្រុមហ៊ុននឹងពង្រីកបន្ថែមទៀត។ 

 

អ្វីដែលចាប់អារម្មណ៍នៅពេលព្រលានយន្ដហោះអន្ដរជាតិនេះសាងសង់រួចព្រលាននេះ គឺអាចទទួលយន្តហោះធុន Boeing 777 និងAirbus A34០ ដែលជាប្រភេទ យន្តហោះ ខ្នាតធំផងដែរ៕

 

461428722 505197679101892 5342450157859988247 N

461650191 505197582435235 9060787645886373147 N

1 (2)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia