ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដាលីន ប្រផឹធី ឌីវេឡុបម៉ិន ឯ.ក ឆ្លុះបញ្ចាំងពីសមិទ្ធផលក្នុងឆ្នាំ ២០២២ និងការត្រៀមខ្លួនសម្រាប់ឆ្នាំ ២០២៣ ក៏ដូចជាឆ្នាំបន្តបន្ទាប់ទៀត
Daneth MechFEBRUARY 10 2023

ក្រុម​ហ៊ុន​ ដាលីន ប្រផឹធី ឌីវេឡុបម៉ិន ឯ.កគឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យថ្មីមួយ ដែលត្រូវបានបង្កើតឡើងនៅដើមឆ្នាំ ២០២១ ពោល​គឺក្នុងអំឡុងពេលផ្ទុះរីករាលដាលខ្លាំង​នៃជំងឺកូវីដ-១៩។ ទោះបីជាមានការរំខានពីជំងឺរាតត្បាតកូវីដ-១៩ក៏ដោយ​ ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ ក្រុមហ៊ុនបានចាប់ផ្តើមគម្រោងដំបូងរបស់ខ្លួនដែល​មាន​ឈ្មោះ​ថា​បុរី ដឹ រ៉េស៊ីដិន និងបានត្រៀមរួចជាស្រេចសម្រាប់ការបើកសម្ពោធនៅក្នុងខែឧសភា ឆ្នាំ២០២៣ នេះ​ ។ លោកស្រី លី ដាលីន ដែល​ជា​សហគ្រិនឆ្នើមមួយ​រូប​ គឺ​ជាស្ថាបនិក និងអគ្គនាយិកា​នៃក្រុមហ៊ុននេះ​ ហើយ​លោក​ស្រី​បានចែករំលែកអំពីដំណើរការរបស់ក្រុមហ៊ុនដោយ​ឆ្លង​កាត់​ស្ថាន​ភាពលំបាក​ជាសកល និងការត្រៀមខ្លួនរួចរាល់ក្នុងការបោះជំហានទៅមុខនៅឆ្នាំ ២០២៣ និងឆ្នាំខាងមុខទៀត។

Photo 2023 02 10 15 42 19

Photo 2023 02 10 15 42 08

Photo 2023 02 10 15 42 14

  1. តើលោកស្រីអាចណែនាំខ្លួនបន្ថែមបានទេ ហើយហេតុអ្វីបានជា​លោកស្រីសម្រេចចិត្តចូលក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនេះ?
  2. ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​កម្ពុជាមួយរូប នាងខ្ញុំ​បាន​សង្កេតឃើញ​ពីភាព​រីក​ចម្រើនលើគ្រប់វិស័យទាំងអស់ក្នុងប្រទេសកម្ពុជា ដែលស្ថិតក្រោម​ការ​ដឹក​នាំ​ប្រកប​ដោយ​ចក្ខុវិស័យ​ច្បាស់​លាស់​​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។ ដូច្នេះនាងខ្ញុំតែងតែចង់ធ្វើអ្វីមួយ តាម​សមត្ថ​ភាព​ និង​លទ្ធ​ភាព​ដែល​នាង​ខ្ញុំ​អាច​ធ្វើ​បាន​ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍ និងនាំមកនូវផលវិជ្ជមានដល់សហគមន៍ និងមនុស្សជុំវិញខ្លួន។

    នៅក្នុងឆ្នាំ ២០១៤ នាង​ខ្ញុំ​បាននាំយកហាងនំ BreadTalk មកប្រទេសកម្ពុជា ហើយជាច្រើនឆ្នាំមកនេះ ក្រុមការងាររបស់នាង​ខ្ញុំ​ក៏បាននាំមកនូវគុណតម្លៃជា​ច្រើន​ ជូនដល់ប្រជាជនតាមរយៈផលិតផលដែលមានគុណភាពខ្ពស់ ឱកាសការងារ និងសកម្ម​ភាព​សប្បុរសធម៌ជាច្រើនទៀតសម្រាប់សហគមន៍។ បន្ថែមពីនេះ នាងខ្ញុំ​ក៏​មាន​តួ​នា​ទី​​ជាគណៈ​គ្រប់​គ្រង​​នៅក្នុង​អាជីវកម្មមួយ​ចំនួន​ទៀត​ក្នុង​វិស័យ​ផ្សេងៗគ្នា ​ដូចជា​សណ្ឋាគារ និង​បដិសណ្ឋារកិច្ច អគារ​ស្នាក់នៅ​ និង​ពាណិជ្ជកម្ម​ និង​អចលនទ្រព្យជា​ដើម​។

    ដោយ ការជឿទុកចិត្ត និងការគាំទ្រពីក្រុមការងារ ដៃគូអាជីវកម្ម និងអតិថិជន រួមជាមួយនឹងបទពិសោធដែលនាងខ្ញុំទទួលបានពី អាជីវកម្មផ្សេងៗ​គ្នា​ជា​ច្រើន​ នាង​ខ្ញុំ​បានសម្រេចចិត្តបើកក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដាលីន ប្រផឹធី ឌីវេឡុបម៉ិន ឯ.កនៅក្នុងឆ្នាំ ២០២១ ក្រោមការប្ដេជ្ញាចិត្តរួមចំណែកជួយអភិវឌ្ឍន៍​ប្រទេសកម្ពុជា និងបង្កើតឱកាស ក៏​ដូច​ជា​គុណ​តម្លៃ​បន្ថែម​សម្រាប់ប្រជាជន និងសហគមន៍។

    Photo 2023 02 10 15 42 24

    Photo 2023 02 10 15 42 31

    1. តើលោកស្រីអាចប្រាប់ បន្ថែមអំពីក្រុមហ៊ុន ដាលីន ប្រផឹធី ឌីវេឡុបម៉ិន ឯ.កនិងគម្រោងបុរី ដឹ រ៉េស៊ីដិន ដែលជាគម្រោងដំបូងរបស់លោកស្រីបានទេ?

    ក្រុមហ៊ុន ដាលីន ប្រផឹធី ឌីវេឡុបម៉ិន ឯ.ក ជាក្រុមហ៊ុនអភិវឌ្ឍន៍វិស័យ​អចលនទ្រព្យដែលផ្តោត ទៅលើការ​សាង​សង់​លំនៅដ្ឋាន និងអគារ​ពាណិជ្ជកម្មក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅក្នុងទីតាំងសំខាន់ៗដែលមានសក្តានុពល សេដ្ឋកិច្ច។ នាង​ខ្ញុំ​​ និង​ក្រុមការ​ងារ​មានចក្ខុវិស័យច្បាស់លាស់ក្នុងការបង្កើតនូវសហគមន៍លំនៅដ្ឋាន និងតំបន់​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម ដែលរួមបញ្ជូលនូវគុណ​ភាព​ ប្រណីតភាព ផាសុកភាព និងគុណ​តម្លៃ​ប្រចាំ​ថ្ងៃ​ជា​ច្រើន​ទៀត​សម្រាប់អតិថិជន។

    យើងខ្ញុំ​នឹងខិតខំផ្ដល់ជូននូវ លំនៅដ្ឋានដែលមានគុណភាព ដោយរួមបញ្ចូលនូវប្រណីតភាព សុវត្ថិភាព និងឯកជនភាព ដែលសមស្របទៅនឹងតម្រូវការរបស់អតិថិជនដែលកំពុងស្វែងរកការរស់នៅតាមបែបជឿនលឿន ក៏ដូចជានៅជិតតំបន់ដែលព័ទ្ធទៅដោយបរិយាកាសពាណិជ្ជកម្ម សម្រាប់ក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់​​។ គម្រោងបុរី ដឹ រ៉េស៊ីដិនគឺជាការវិនិយោគដំបូងរបស់យើងទៅលើសហគមន៍លំនៅដ្ឋាននៅតាមបណ្តោយផ្លូវទំនប់ ៧មករា (ផ្លូវ ៥០ ម៉ែត្រ) ដែលជាតំបន់រីកចម្រើនលឿនបំផុតមួយក្នុងទីក្រុង និងកំពុងទាក់ទាញអាជីវកម្មក្នុង​ស្រុក​​ និង​ក្រៅ​ស្រុក​ចម្រុះគ្នា​ជាច្រើន។ តំបន់នេះកំពុងវិវត្តទៅជាទីតាំងសំខាន់សម្រាប់កំណើនសេដ្ឋកិច្ច និងរួមចំណែកយ៉ាងសំខាន់ចំពោះការអភិវឌ្ឍទីក្រុង។ សាលារៀនអន្តរជាតិ មន្ទីរពេទ្យ សហគ្រាសធុនមធ្យម និងធុនធំ បានមានវត្តមានក្នុងតំបន់នេះរួចជាស្រេច រួមទាំងព្រលានយន្តហោះអន្តរជាតិថ្មី  ផ្សារទំនើប AEON Mall មានជ័យ និងអាជីវកម្មជាច្រើនទៀតក៏នឹងកំពុងចូលមកបង្ហាញខ្លួនក្នុងតំបន់នេះផងដែរ ដែលធ្វើឱ្យបុរី ដឹ រ៉េស៊ីដិននឹងចូលរួមចំណែកក្នុងការធ្វើទំនើបកម្មលើផ្លូវ ៦០ ម៉ែត្រ ក៏ដូចជាប៉ែកខាងត្បូងនៃរាជធានីភ្នំពេញ ជាមួយនឹងទំហំ​អចលនទ្រព្យ ៤១៧ ខ្នង​។

    Photo 2023 02 10 15 42 38

    Photo 2023 02 10 15 42 48

    1. តើលោកស្រីមានជំនឿយ៉ាងណាដែរក្នុងការចាប់ផ្តើមក្រុមហ៊ុននេះឡើង ខណៈពេលដែលកំពុងមានការប្រកួតប្រជែងខ្លាំង?

    យើងខ្ញុំ​បានដឹងថាក្នុងវិស័យ​នេះមានការប្រកួតប្រជែងខ្លាំង ដូច្នេះក្រុម​ការ​ងារ​ទាំង​អស់​ត្រូវតែបន្តខិតខំប្រឹងប្រែង និងធ្វើការរួមគ្នា ដើម្បីផ្តល់ជូននូវអ្វីដែលពិសេសលើសពីការរំពឹងទុករបស់អតិថិជនយើង។ ជាមួយការចាប់ផ្តើមដ៏រឹងមាំរបស់គម្រោងបុរី ដឹ រ៉េស៊ីដិន​ បទ​ពិសោធ​នៃ​ភាពជោគជ័យ ការ​ត្រៀម​ខ្លួន​សម្រាប់​អនាគត​ រួមជាមួយនឹងការគាំទ្រ ការជឿទុកចិត្តពីអតិថិជន និងដៃគូសហការទាំងអស់ យើងមានសុទិដ្ឋិនិយមថា ពួកយើងប្រាកដជាអាចបង្កើតលំនៅដ្ឋាន​ និងតំបន់​ពាណិជ្ជកម្មបន្ថែមទៀតសម្រាប់ប្រជាជនកម្ពុជា ក៏ដូចជារួមចំណែកក្នុងការអភិវឌ្ឍន៍​ប្រទេសកម្ពុជា តាមគ្រប់​លទ្ធ​ភាព​ដែល​យើង​អាច​ធ្វើ​បាន​។

    មានមេរៀនភាពជាអ្នកដឹកនាំសំខាន់ៗមួយ​ចំនួន​ ដែលនាងខ្ញុំបានរៀន អភិវឌ្ឍបន្ថែម និងអនុវត្តជាក់​ស្ដែង​ចំពោះអាជីវកម្មរបស់ខ្ញុំផ្ទាល់គឺ៖ ភាពស្មោះត្រង់ យុត្តិធម៌ ទំនួលខុសត្រូវខ្ពស់ ការ​លើក​ទឹក​ចិត្ត​ ការគោរព ការធ្វើការងារជាក្រុម និងការ​ទំនាក់​ទំនង​។​ តាម​រយៈ​ការ​បន្ត​អនុវត្ត​ចំណុច​ទាំង​នេះ​ ខ្ញុំមានសុទិដ្ឋិនិយមជាខ្លាំងថាយើងនឹងសម្រេចបានជោគជ័យ​ជាច្រើនទៀតក្នុង​ដំណើរខាងមុខ។

    1. តើលោកស្រីមានទស្សនៈយ៉ាងណាចំពោះភាពខ្លាំង និងភាពខ្សោយនៃអាជីវកម្មរបស់លោកស្រី?

    ចំណុចខ្លាំងរបស់យើងពឹងផ្អែកលើគុណតម្លៃស្នូលដែលយើងប្រកាន់ខ្ជាប់ទូទាំងស្ថាប័នទាំងមូល រួមមាន៖

    ១ ក្រុមការងារ៖ យើងមានមោទនភាពដែលមានក្រុមការងារមួយ​ពោរពេញទៅដោយសមត្ថភាព​ ហើយ​ពួក​​យើង​មាន​ការ​ប្ដេជ្ញា​ចិត្ត​រួម​គ្នា​ដើម្បី​​នាំមកនូវ​ស្ដង់ដារអន្តរជាតិជូន​ដល់​អតិថិជន​តាម​រយៈ​រាល់​គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ​ដែល​យើង​មាន​។ ​ដើម្បីសម្រេចបាននូវគុណ​តម្លៃ​​មួយនេះ ពួកយើងផ្តោតការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ក្នុង​ការអភិវឌ្ឍន៍​ និង​ពង្រឹង​​ធនធានមនុស្សរបស់យើងទាំងផ្នែកបុគ្គលិកលក្ខណៈ និងផ្នែកវិជ្ជាជីវៈ។

    ២ គុណភាព៖ យើងខិត​ខំប្រឹង​ប្រែង​ដើម្បី​សម្រេចឲ្យ​បានលើស​ពី​ការរំពឹងទុករបស់អតិថិជនរបស់យើង ព្រោះ​ពួកយើងចង់ផ្ដល់​ជូន​ពួក​គាត់​នូវលំនៅដ្ឋានដែលមានគុណភាពខ្ពស់ស្រប​តាម​ស្ដង់​ដារ​អន្តរជាតិ​​។ សុភមង្គលរបស់អតិថិជន និងសហគមន៍គឺ​ជាភាព​ជោគជ័យ​សំខាន់មួយ​ដែល​យើង​ចង់​បាន។ 

    ៣ ទំនុក​ចិត្ត៖ យើងប្រកាន់​ខ្ជាប់​នូវ​ទំនុក​ចិត្ត​សម្រាប់​រាល់ប្រតិបត្តិការ​អាជីវកម្ម​ ការសហការ ជាមួយក្រុមការងារ និងដៃគូអាជីវកម្មរបស់​យើង​ផង​ដែរ​។ យើងតែងតែគិតអំពីអតិថិជនជាសំខាន់ និង​ប្រឹង​ប្រែង​អស់​ពីសមត្ថភាព​​ដើម្បី​ទទួល​បាន​ទំនុក​ចិត្ត​ពីពួកគាត់រាល់គម្រោងដែលពួកយើងអភិវឌ្ឍន៍​។ 

    ៤ ការច្នៃប្រឌិត៖ ដោយសារតែប្រទេស និងសេដ្ឋកិច្ចជាតិកំពុងមានការរីកចម្រើន និងលូតលាស់ខ្លាំង​ យើងក៏ត្រូវតែមានការច្នៃប្រឌិតសម្រាប់បំពេញត​​ម្រូវការរបស់អតិថិជនរបស់យើងដែរ ពោលគឺការផ្ដល់​នូវ​បទពិសោធន៍​ថ្មី​ជូន​ដល់​អតិថិ​ជន​។  អតិថិជនរបស់យើងនឹង​អស់​ក្ដី​បារម្ភពី​ស្ដង់​ដារ​នៃ​ការ​រស់​នៅរបស់​ពួក​គាត់​ ព្រោះ​​ពួក​យើង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​សុភមង្គល​ និងសុវត្ថិភាពប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​។

    ៥ ការរីកចម្រើន៖ អ្វីដែលជម្រុញទឹកចិត្តរបស់យើងក្នុងការបោះជំហានទៅមុខ គឺការរីកចម្រើន និងភាព​ជោគ​ជ័យ​នៃ​អាជីវកម្ម​របស់យើង  អតិថិជន និងដៃគូសហការដែល​យើង​មាន​។ យើងបានវិនិយោគទៅលើធនធាន ពេលវេលា និងកិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ជាច្រើន ដើម្បីអនុវត្តនូវយុទ្ធសាស្រ្តអាជីវកម្ម​មួយ​ដែល​អាច​ឱ្យ​យើង​ទាំង​អស់​គ្នា​រីក​ចម្រើន​ទៅ​មុខ​ជាមួ​យ​គ្នាប្រកប​ដោយ​និរន្តរ​ភាព​​។ 

    ចំពោះភាពទន់ខ្សោយ នាងខ្ញុំនឹងមិនរៀបរាប់ពីបញ្ហាប្រឈមណាមួយថាជាចំណុចខ្សោយនោះទេ ប៉ុន្តែខ្ញុំគិតថាចំណុច​ទាំង​នេះ​ជាឱកាសទៅវិញ។ ខ្ញុំនៅតែមើលឃើញឱកាសជាច្រើនសម្រាប់យើង នៅពេលសេដ្ឋកិច្ចបន្តរីកចម្រើន ជាមួយនឹងតម្រូវការកើនឡើងនៃសហគមន៍លំនៅដ្ឋាន និងអគារ​ពាណិជ្ជកម្មក្នុង និងក្រៅរាជ​ធានី​ភ្នំពេញ។

    Photo 2023 02 10 15 42 43

    1. តើអ្វីជាសមិទ្ធ​ផលធំបំផុតរបស់ក្រុមហ៊ុន ដាលីន ប្រផឹធី ឌីវេឡុបម៉ិន ឯ.ក ក្នុងឆ្នាំ ២០២២? ហើយតើលោកស្រីបានរៀបចំផែនការអ្វីខ្លះសម្រាប់ឆ្នាំ ២០២៣ នេះ?

    សមិទ្ធផលមួយដែលខ្ញុំមានមោទនភាពបំផុត គឺការអភិវឌ្ឍគម្រោងបុរី ដឹ រ៉េស៊ីដិន​ ព្រោះគម្រោង​នេះ​ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង សាមគ្គីភាព និងភាពជឿជាក់ដែលក្រុមការងាររបស់យើងទាំងមូលរួមគ្នាសម្រេចបាន ។

    បន្ថែមពីនេះ យើងមានក្រុមការងារដ៏រឹងមាំមួយដែលមានបទពិសោធ និងជំនាញផ្សេងៗគ្នា ប៉ុន្តែយើង មានបេសកកម្មរួមក្នុងការលើកកម្ពស់ការ​រស់​នៅក្នុងសហគមន៍តាមរយៈកិច្ច​ការ​ងារ​ និង​សេវាកម្ម​ដែល​យើង​ផ្ដល់​ជូន​។

    ពួកយើងបានសហការ​គ្នា​រៀបចំកម្មវិធីតាំងពិព័រណ៍អចលនទ្រព្យជា​ច្រើ​ន​ ហើយ​ក៏​​បានបញ្ចប់ការសាង​សង់​ផ្ទះគំរូ និងគម្រោងផ្ទះអាជីវកម្មប្រភេទ A ដើម្បី​ត្រៀម​​ប្រគល់ផ្ទះជូនអតិថិជនរបស់យើង ទោះបីមានបញ្ហាប្រឈមនានា​ដែលបណ្តាលមកពីជំងឺកូវីដ-១៩ក៏ដោយ។

    ខ្ញុំក៏មានមោទនភាពយ៉ាងខ្លាំងផង​ដែរ​ ចំពោះសមិទ្ធផលដែលក្រុមការងារ និងអាជីវកម្មរបស់យើងបាននាំទៅកាន់​ក្រុម​គ្រួ​សារ​ខ្មែរ​តាមរយៈសកម្មភាព​សហគមន៍​របស់​យើង​ដែល​មាន​ឈ្មោះថា "Share The Love" ដែលយើងបានប្តេជ្ញាចិត្តចែករំលែកក្តីស្រលាញ់ និង​រីក​ចម្រើន​ទៅមុខ​រួម​គ្នា​ជា​មួយ​សហគមន៍​កម្ពុជា​របស់​យើង​។ ទោះបីជាយើងទើបតែចាប់ផ្តើមក្តី តែយើងបានផ្ដល់​ការ​គាំ​ទ្រ​ជាច្រើនក្នុងអំឡុងពេលការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ដែល​ក្នុង​នោះ​​រួមមានការបរិច្ចាគដល់ក្រុមអាជ្ញាធរដែលបានប្រយុទ្ធប្រឆាំងនឹងជំងឺនេះ​ លោកតា​ស៊ីក្លូ ជនចាស់ជរា និងប្រ​ជាជន​ជាច្រើនទៀតដែលត្រូវការជំនួយ។ នៅក្នុងកម្មវិធី "Share The Love" យើងផ្តោតលើការជួយគាំទ្រក្នុងផ្នែកសំខាន់ៗ ៣ គឺ៖ សហគមន៍ដែលកំពុងខ្វះខាត, សុខភាព និងសុខុមាលភាព, និងការអភិវឌ្ឍន៍​ធនធានមនុស្សជំនាន់ក្រោយ។

    ឆ្នាំ ២០២៣ គឺជាពេលវេលាដ៏គួរឱ្យរំភើបមួយទៀតសម្រាប់យើង ដោយសារយើងមាន​គម្រោង​អភិវឌ្ឍសហគមន៍លំនៅដ្ឋាន និងពាណិជ្ជកម្មបន្ថែមទៀតនៅក្នុង និងក្រៅរាជធានីភ្នំពេញ។ ខេត្តព្រះសីហនុក៏​ជា​ជាចំណុចសំខាន់មួយរបស់យើងផង​ដែរ​។ នាងខ្ញុំនឹងអាចចែករំលែកព័ត៌មានបន្ថែមអំពីគម្រោងទាំងនេះ នៅប៉ុន្មានខែខាងមុខទៀត។

    1. តើលោកស្រីមានទស្សនៈយ៉ាងណាចំពោះអនាគតនៃវិស័យ​អភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា?

    ការទិញអចលនទ្រព្យ គឺជាការវិនិយោគ និងជាផែនការរយៈពេលវែងដ៏ល្អមួយសម្រាប់ក្រុមគ្រួសារ។ ខ្ញុំបានអានលទ្ធផលពីការស្ទង់មតិមួយធ្វើឡើងដោយ Realestate.com.kh ដែលចេញផ្សាយនៅលើកាសែត ភ្នំពេញ ប៉ុស្តិ៍ កាលពីឆ្នាំមុន ដោយអ្នកឆ្លើយតបជាង ៩០% បាននិយាយថាការទិញអចលនទ្រព្យគឺជាការវិនិយោគដ៏ល្អប្រសើរមួយនៅកម្ពុជា។  ខណៈ​ពេល​នេះ​ពួក​យើង​ទាំង​អស់​គ្នា​កំពុង​តែ​ធ្វើ​ការ​យ៉ាង​សស្រាក់​សស្រាំ​ដើម្បី​បោះជំហាន​ទៅមុខ​ក្រោយ​វិបត្តិជំងឺ​កូវីដ​ ១៩​ ហើយ​តាម​រយៈ​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ពី​ក្រុមការ​ងារ​ និង​ការ​បន្ត​គាំ​ទ្រ​ពី​អតិថិជន​ ខ្ញុំជឿ​ជាក់​យ៉ាងច្បាស់ថា មានឱកាសជាច្រើនទៀតកំពុងរង់ចាំយើងនៅក្នុងវិស័យ​អភិវឌ្ឍន៍អចលនទ្រព្យនេះនៅ​ក្នុង​ឆ្នាំ​ ២០២៣​ និង​ឆ្នាំ​បន្ត​បន្ទាប់​ទៀត​។

    ព័ត៌មានបន្ថែមអាចចូលទៅកាន់ផេកផ្លូវការ៖ https://www.facebook.com/dlpropertydevelopment 

    លោកអ្នកអាចស្វែងរក Daline Property Development នៅលើ តេឡេក្រាម ឬចុចតំណរខាងក្រោម៖
    https://t.me/TheResidencebyDalineDevelopment
    📞សាកសួរព័ត៍មានលំអិត ៖ 078 31 32 33

    Photo 2023 02 10 15 42 52

    Photo 2023 02 10 15 42 58

    Photo 2023 02 10 15 43 02

    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia