Dairy Queen® Cambodia សហការជាមួយ PSE ដើម្បីចាប់ផ្តើមយុទ្ធនាការ ' Blizzard® 1, ក្តីស្រលាញ់ 1' ដើម្បីបរិច្ចាគប្រាក់ 40 លានរៀលសម្រាប់កុមារដែលកំពុងត្រូវការជំនួយ
Sreymom ChaOCTOBER 15 2025
រាជធានីភ្នំពេញ, ថ្ងៃទី 17 ខែតុលា 2025 - Dairy Queen® Cambodia មានមោទនភាពក្នុងការប្រកាសអំពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) ជាមួយអង្គការ Pour un Sourire d’Enfant (PSE Cambodia) ក្នុងគោលបំណងជួយផ្គត់ផ្គង់ភាពខ្វះខាតរបស់កុមារនៃអង្គការ PSE ឱ្យកាន់តែប្រសើរឡើង។
 
ការសហការនេះនឹងបរិច្ចាគប្រាក់ចំនួន 40 លានរៀល ឬស្មើនឹង $10,000 ដោយផ្អែកលើការទិញ DQ® Blizzard® ដែលក្នុង ការ៉េមប្លីហ្សាដ  ១ កែវស្មើនឹងទឹកប្រាក់ $0.30 ដើម្បីគាំទ្រ់ PSE ក្នុងវិស័យអប់រំ, អាហារ, សុខភាព និងការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់កុមារដែលកំពុងមានភាពខ្វះខាត។ យុទ្ធនាការនេះនឹងធ្វើឡើងព្រមទាំងដាក់បង្ហាញនៅគ្រប់បណ្តាហាងរបស់ Dairy Queen Cambodia នៅទូទាំងប្រទេស។
 
Photo 2025 10 15 09 02 10
តាមរយៈលោក Michael Chick អ្នកដឹកនាំជាន់ខ្ពស់ និងអគ្គនាយករងនៃក្រុមហ៊ុន Express Food Group (EFG) បានឱ្យដឹងថា "ថ្ងៃនេះ ពួកយើងមានសេចក្ដីរំភើបក្នុងការសហការជាមួយ PSE តាមរយៈយុទ្ធនាការ ' Blizzard® 1, ក្តីស្រលាញ់ 1' ។ រាល់ការទិញ Blizzard® មួយ មានអត្ថន័យយ៉ាងខ្លាំង — វាជួយផ្តល់ជំនួយលើការអប់រំ, អាហារ, សុខភាព និងការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់កុមារដែលកំពុងរងគ្រោះនិងមានភាពខ្វះខាតនៅក្នុងសហគមន៍របស់យើង។ ការសហការដ៏មានអត្ថន័យនេះបង្ហាញពីការប្តេជ្ញារួមគ្នារបស់យើងក្នុងការបង្កើតការផ្លាស់ប្តូរដែលនឹងធ្វើឡើងក្នុងរយៈពេលវែង។"
 
លោកស្រី មករា ម៉ែន អ្នកដឹកនាំ ជាន់ខ្ពស់ផ្នែកអប់រំ បានថ្លែងថា៖
"ការសហការនេះជាមួយ Dairy Queen Cambodia ម្ពុជា គឺជាឧទាហរណ៍ដ៏ល្អមួយដែលអាជីវកម្មអាចចូលរួមក្នុងការជួយលើកស្ទួយសហគមន៍។ អ្វីដែលធ្វើឱ្យយើងកាន់តែចងចាំនោះគឺការបត់ក្រដាសបេះដូងចំនួន ១,០០០សន្លឹកដែលបង្ហាញពីក្តីស្រលាញ់របស់កុមារ PSE ទៅកាន់អតិថិជនរបស់ Dairy Queen។ បេះដូងទាំងនេះ ជាសញ្ញានៃសេចក្ដីស្រឡាញ់ និងការតភ្ជាប់រវាងកុមារនិងសហគមន៍។ ពួកយើងមានការរំភើបសម្រាប់ការសហការក្នុងរយៈពេលយូរអង្វែងដើម្បីជួយគាំទ្រកុមារនៃ PSE។"
 
នៅថ្ងៃទី 14 ខែតុលា ឆ្នាំ 2025 Dairy Queen Cambodia  និងអង្គការ Pour un Sourire d’Enfant (PSE) បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) ដោយផ្លូវការដើម្បីសម្គាល់ការចាប់ផ្តើមនៃការសហការដ៏មានអត្ថន័យក្នុងគោលបំណងគាំទ្រកុមារនៅកម្ពុជា។
ក្នុងបរិបទនៃការប្រារព្ធពិធីនេះ កុមារចំនួនប្រហែល 250 នាក់ពីអង្គការ PSE បានចូលរួមក្នុងសកម្មភាពដោយបត់បេះដូង ជាង 1,000  ដែលបង្ហាញពីសេចក្ដីសង្ឃឹម និងការប្តេជ្ញារបស់ពួកគេចំពោះសហគមន៍។ កុមារទាំងនេះក៏បានទទួលទានការ៉េមខូន DQ ស្របជាមួយនឹងស្តង់ដារថ្មីនៃទឹកដោះគោវ៉ានីឡា នាំចូលពីប្រទេសឥណ្ឌូនេស៊ី និងចែកជូនកុមារតាមរយៈ DQ Truck នាំមកនូវអនុស្សាវរីយ៍ដ៏រីករាយ និងមានអត្ថន័យយ៉ាងជ្រាលជ្រៅ។
 
Photo 2025 10 15 09 02 18
ដើម្បីបង្ហាញពីសមិទ្ធផលនៃការសហការដ៏មានអត្ថន័យនេះ បេះដូងក្រដាស ទាំងអស់នឹងត្រូវចែកជូនអតិថិជន 1,000 នាក់ដំបូងនៅក្នុងសាខា DQ ចំពោះអតិថិជនដែលទិញ Blizzard® មួយ ដោយបេះដូងនីមួយៗជាសញ្ញានៃសេចក្ដីស្រឡាញ់ ការថ្លែងអំណរគុណ និងការតភ្ជាប់រវាងកុមារនិងសហគមន៍ដែលពួកយើងរស់នៅ។
 
ព្រឹត្តិការណ៍នេះត្រូវបានបំភ្លឺដោយសុន្ទរកថាដ៏គួរឱ្យចាប់អារម្មណ៍ពីក្រុមការងារ DQ និង PSE ដែលបានបង្ហាញពីសារៈសំខាន់នៃអនុស្សរណៈនៃការយោគយល់ (MOU) និងការប្តេជ្ញារួមគ្នាចំពោះការសហការរយៈពេលវែង ដើម្បីធ្វើឱ្យអនាគតកុមារកម្ពុជា កាន់តែប្រសើរឡើង។ វាជាព្រឹត្តិការណ៍ដ៏គួរឱ្យចងចាំ ដែលបង្ហាញពីស្មារតីនៃការសហការ និងការទទួលខុសត្រូវក្នុងសង្គម។
 
Photo 2025 10 15 09 02 24
អំពី Dairy Queen Cambodia
Dairy Queen Cambodia បានចូលទីផ្សារកម្ពុជា នៅឆ្នាំ 2012 តាមរយៈកិច្ចសន្យាផ្ទាល់ជាមួយ American Dairy Queen® Corporation ពីសហរដ្ឋអាមេរិក ដើម្បីនាំយីហោដែលមានឈ្មោះល្បីលើសកលមកកាន់កម្ពុជា ដោយគោរពតាមស្តង់ដារអាមេរិក។
អំពីអង្គការ PSE Cambodia
អង្គការ PSE (Pour un Sourire d’Enfant) គឺជាអង្គការមិនរកប្រាក់ចំណេញ ដែលបានដំណើរការនៅកម្ពុជា ចាប់តាំងពីឆ្នាំ 1996។ PSE ផ្តល់ការគាំទ្រដ៏គ្រប់ជ្រុងជ្រោយសម្រាប់កុមារដែលរស់នៅក្នុងភាពក្រីក្រ ដើម្បីជួយពួកគេបំបែកវដ្តនៃភាពក្រីក្រ តាមរយៈការផ្តល់អប់រំ អាហារ សុខភាព និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។
 
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖
Facebook: https://www.facebook.com/dairyqueencambodia 
Instagram: https://www.instagram.com/dairyqueen.cambodia/ 
TikTok: https://www.tiktok.com/@dairyqueencambodia
សម្រាប់ទំនាក់ទំនងព័ត៌មាន៖
Facebook: https://www.facebook.com/dairyqueencambodia  
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia