Dailymotion Advertising ពង្រីកវត្តមានរបស់ខ្លួនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាមួយការឈានចូលទីផ្សារកម្ពុជា
Daneth MechMARCH 15 2024

រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ Dailymotion Advertising ដែលជាផ្លេតហ្វមផ្សព្វផ្សាយសេវាទីផ្សារវីដេអូឈានមុខគេលំដាប់អន្តរជាតិ សម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យមួយក្នុងការពង្រីកវត្តមានជាសកល ដោយបានប្រកាសជាផ្លូវការចំពោះវត្តមានរបស់ខ្លួនក្នុងទីផ្សារកម្ពុជា។ ការពង្រីកវត្តមានជាយុទ្ធសាស្ត្រនេះ គឺជាផ្នែកមួយនៃចក្ខុវិស័យរបស់ Dailymotion Advertising ដើម្បីក្លាយជាផ្លេតហ្វមផ្សព្វផ្សាយសេវាទីផ្សារវីដេអូពេញលេញមួយឈានមុខគេក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលផ្ដល់នូវដំណោះស្រាយលើការផ្សព្វផ្សាយវីដេអូពាណិជ្ជកម្មគុណភាពខ្ពស់ដល់ភ្នាក់ងារក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មក្នុងតំបន់។

 Photo 2024 03 15 13 33 50

លោក Vijay Kunduri នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (MD - APAC) បានដឹកនាំយុទ្ធសាស្ត្រពង្រីកវត្តមានរបស់ Dailymotion Advertising នៅកម្ពុជា ក្រោមកិច្ចសហការជាមួយ DAMREI Digital ដែលជាក្រុមមហ៊ុនផ្ដល់ដំណោះស្រាយប្រព័ន្ធផ្សព្វផ្សាយដ៏សម្បូរបែបឈានមុខគេនៅកម្ពុជា

លោក Vijay Kunduri នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (MD - APAC) គឺជាអ្នកជំនាញធ្លាប់មានប្រវត្តិប្រឡូកក្នុងវិស័យនេះជាមួយបទពិសោធជាង 22ឆ្នាំ ក្នុងការទាក់ទាញទស្សនិកជន ការបង្កើតមាតិកា និងការបង្កើតអាជីវកម្ម។ បទពិសោធដ៏ទូលំទូលាយរបស់លោកក្នុងការអភិវឌ្ឍយុទ្ធសាស្ត្រសម្រាប់បណ្ដាក្រុមហ៊ុនបច្ចេកវិទ្យផ្សព្វផ្សាយពាណិជ្ជកម្ម បានជួយពង្រឹងវត្តមានរបស់ Dailymotion Advertising ក្នុងនាមក្រុមហ៊ុនឈានមុខគេលើទីផ្សារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

កម្ពុជាត្រូវបានជ្រើសរើសជាគោលដៅបន្ទាប់សម្រាប់ការពង្រីកវត្តមានរបស់ Dailymotion Advertising ដោយសារកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមបណ្ដាប្រទេសដែលមានទីផ្សារបច្ចេកវិទ្យាឌីជីថលរីកចម្រើនឆាប់រហ័សបំផុតនៅក្នុងតំបន់។ ដោយមានការគាំទ្រពី DAMREI ការពង្រឹកវត្តមានរបស់ខ្លួននេះបានក្លាយជាកម្លាំងចលករជំរុញឱ្យ Dailymotion Advertising មានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការបម្រើសេវាជូនភ្នាក់ងារក្រុមហ៊ុនផ្សាយពាណិជ្ជកម្មនៅកម្ពុជាជាមួយនឹងការផ្តល់នូវដំណោះស្រាយផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈផ្លេតហ្វមវីដេអូឈានមុខគេ ចំតាមជំនាញក្នុងស្រុក និងទិន្នន័យព័ត៌មានទីផ្សារផ្ដល់ជូនដោយ DAMREI ។

Photo 2024 03 15 13 33 52 (2)

Photo 2024 03 15 13 33 51 (2)

Photo 2024 03 15 13 33 51

ការចាប់ដៃគូជាមួយគ្រឹះស្ថានផ្សព្វផ្សាយក្នុងស្រុក និងពិធីសម្ពោធនៅភ្នំពេញ បានគូសបញ្ជាក់ពីវត្តមានជាផ្លូវការរបស់ Dailymotion នៅកម្ពុជា

ស្របពេលប្រកាសវត្តមានជាផ្លូវការរបស់ខ្លួននៅកម្ពុជា Dailymotion បានបង្កើតកិច្ចសហប្រតិបត្តិការជាដៃគូជាមួយភ្នាក់ងារក្រុមហ៊ុនផ្សព្វផ្សាយឈានមុខគេក្នុងស្រុក រួមមានស្ថានីយទូរទស្សន៍ PNN, Apsara Media Services (AMS) និងកោះសន្តិភាព។ ដៃគូសហការទាំងនេះ នឹងជួយឱ្យ Dailymotion ផ្តល់ជូនអតិថិជនរបស់ខ្លួននៅកម្ពុជានូវសិទ្ធិចូលទៅប្រើប្រាស់មាតិកាប្រកបដោយគុណភាពខ្ពស់ ព្រមទាំងអាចធានាបាននូវសុវត្ថិភាពរបស់ម៉ាកសញ្ញា និងការផ្សព្វផ្សាយដែលអាចទុកចិត្តបាន។​ ជាមួយគ្នានេះដែរផ្លេតហ្វមនេះក៏អាចផ្ដល់ទិន្នន័យអំពីឥរិយាបថអ្នកប្រើប្រាស់ និងគំនិតច្នៃប្រឌិតខ្ពស់ជូនដល់អតិថិជនរបស់ខ្លួនផងដែរ។​

Dailymotion Advertising ក៏បានអបអរចំពោះការពង្រីកវត្តមានរបស់ខ្លួនចូលមកកាន់ទីផ្សារកម្ពុជាក្នុងពិធីសម្ពោធជាផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី11 ខែមីនា ឆ្នាំ2024 នៅ The High Ground Skybar នាក្រុងភ្នំពេញ។ ក្នុងពិធីនេះរួមមានការធ្វើបទបង្ហាញអំពី Dailymotion ដោយលោក Bichoï Bastha នាយកប្រតិបត្តធុរកិច្ច និងគ្រប់គ្រងចំណូល និងបទបង្ហាញស្ដីអំពី Dailymotion Media និង Insight Solution ដោយលោក Vijay Kunduri នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (MD-APAC)។ ព្រឹត្តិការណ៍នេះប្រមូលផ្ដុំការចូលរួមពីសំណាក់គ្រឹះស្ថានផ្សព្វផ្សាយ ថ្នាក់ដឹកនាំក្នុងវិស័យផ្សព្វផ្សាយ ដៃគូសហការក្នុងស្រុក និងភ្នាក់ងារក្រុមហ៊ុន​ផ្សាយពាណិជ្ជកម្ម ដើម្បីអបអរនូវសមិទ្ធិផលថ្មីនេះ។

 Photo 2024 03 15 13 33 54

ការកំណត់គោលដៅនៅកម្ពុជា៖ មហិច្ឆតារបស់ Dailymotion Advertising

គោលដៅពាណិជ្ជកម្មរបស់ Dailymotion Advertising នៅកម្ពុជា ស្របគ្នានឹងបេសកកម្មជាសកលរបស់ខ្លួន ដើម្បីក្លាយជាផ្លេតហ្វមផ្សព្វផ្សាយសេវាទីផ្សារវីដេអូពេញលេញមួយជាទីពេញនិយមបំផុត។ គោលដៅទាំងនោះរួមមាន៖

  • ពង្រឹងលើកកម្ពស់ការយល់ដឹង និងការទទួលស្គាល់ Dailymotion Advertising ក្នុងទីផ្សារកម្ពុជា
  • លើកកម្ពស់ Dailymotion Advertising ជាផ្លេតហ្វមផ្សព្វផ្សាយសេវាទីផ្សារវីដេអូពេញលេញ
  • គាំទ្រការពង្រីកក្នុងតំបន់ភូមិសាស្ត្រ និងកំណើនជាសកល ព្រមទាំងជួយបង្កើតយុទ្ធសាស្រ្តដែលសមស្របទៅនឹងទីផ្សារក្នុងស្រុក
  • ផ្ដល់នូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងសេវាកម្មប្រកបដោយគុណភាពខ្ពស់ដល់ភ្នាក់ងារក្រុមហ៊ុនផ្សាយពាណិជ្ជកម្មកម្ពុជា ដែលអាចជួយក្រុមហ៊ុនទាំងនោះឱ្យសម្រេចបាននូវវត្ថុបំណងអាជីវកម្មរបស់ខ្លួនតាមរយៈឥទ្ធិពលនៃសេវាផ្សព្វផ្សាយទីផ្សារវីដេអូ។

លោក កាបុល សួន នាយកប្រត្តិបត្តិ (CEO) DAMREI មានប្រសាសន៍ថា “ការចាប់ដៃគូសហការជាមួយ Dailymotion Advertising គឺជាជំហានឆ្ពោះទៅមុខមួយដ៏សំខាន់សម្រាប់ DAMREI ក្នុងបេសកកម្មផ្ដល់ជូននូវដំណោះស្រាយការផ្សាយពាណិជ្ជកម្មប្រកបដោយភាពច្នៃប្រៃឌិត និងទាន់សម័យដល់អតិថិជនរបស់យើង។ យើងពិតជាមានក្ដីសោមនស្សរីករាយចំពោះឱកាសសហការយ៉ាងជិតស្និទ្ធជាមួយ Dailymotion នៅកម្ពុជា ដើម្បីនាំយកនូវផ្លេតហ្វមផ្សព្វផ្សាយវីដេអូប្រកបដោយភាពច្នៃប្រឌិតនេះមកកាន់ទីផ្សាររបស់យើង ព្រមទាំងពង្រីកសមត្ថភាពរបស់យើងឱ្យស្របតាមតម្រូវការចាំបាច់របស់ភ្នាក់ងារក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម និងគ្រឹះស្ថានចេញផ្សាយនៅក្នុងតំបន់។”

 Photo 2024 03 15 13 33 54 (2)

Photo 2024 03 15 13 33 52

លោក Bichoï Bastha នាយកប្រតិបត្តិធុរកិច្ច និងគ្រប់គ្រងចំណូល (Chief Business & Revenue Officer) របស់ Dailymotion បានមានប្រសាសន៍ថា “ប្រទេសកម្ពុជាគឺជាទីតាំងដ៏ល្អមួយសម្រាប់ការពង្រីកទីផ្សារផ្សព្វផ្សាយវីដេអូ ហើយយើងពិតជារីករាយក្នុងការនាំយកនូវសមត្ថភាពជំនាញ និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតរបស់យើងមកកាន់ទីផ្សារប្រកបដោយសក្ដានុពលមួយនេះ។ ក្រុមការងាររបស់យើងត្រៀមខ្លួនជាស្រេចក្នុងការជ្រោមជ្រែងភ្នាក់ងារក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម និងគ្រឹះស្ថានចេញផ្សាយឆ្ពោះទៅរកភាពរីកចម្រើនរបស់ខ្លួន។ ក្នុងឆ្នាំ2024 ពួកយើងមើលឃើញឱកាសរីកចម្រើនជាច្រើនក្នុងតំបន់ ហើយយើងក៏បានត្រៀមខ្លួនក្នុងការដើរតួយ៉ាងសំខាន់ក្នុងវឌ្ឍនាភាពឌីជីថលនៅទីនេះ។”

Photo 2024 03 15 13 33 53

អំពី Dailymotion Advertising

Dailymotion Advertising គីជាផ្លេតហ្វមសេវាផ្សព្វផ្សាយទីផ្សារវីដេអូរបស់ Dailymotion ដែលមានអ្នកទស្សនាវីដេអូជនជាតិបារាំងឈានមុខគេ ដោយផ្តល់ជូននូវគុណភាព និងសុវត្ថិភាពសម្រាប់ម៉ាកសញ្ញាដែលមានបំណងចង់រៀបចំយុទ្ធនាការផ្សាយពាណិជ្ជកម្មតាមវីដេអូប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។ ជាមួយនឹងប្រព័ន្ធអេកូឡូស៊ីនៃគ្រឹះស្ថានផ្សព្វផ្សាយមាតិកាដែលមានជំនាញវិជ្ជាជីវៈជាង 5 000 នៅទូទាំងពិភពលោក Dailymotion Advertising ប្តេជ្ញាថានឹងផ្តល់នូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងការគាំទ្រពេញទំហឹងដល់ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីភាពជោគជ័យរបស់ខ្លួន។

ទំនាក់ទំនងចេញផ្សាយ៖

លោក Vijay Kunduri នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅ Dailymotion Advertising
vijay.kunduri@dailymotion.com
+6590258593

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia