គម្រោងធានារ៉ាប់រងអាយុជីវិតបែបឌីជីថល "ប្រាយ ឡាយហ្វ៍" បញ្ចុះតម្លៃ ៥០% ក្នុងឱកាសទិវាសិទ្ធិនារីអន្តរជាតិនេះ
Daneth MechMARCH 7 2023

ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ក៏ដូចជាផ្តល់ការការពារឲ្យបានកាន់តែច្រើនជូនដល់ប្រជាជនកម្ពុជា ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេរបស់ប្រទេសជប៉ុន ជាមួយនឹងប្រតិបត្តិការប្រកបដោយភាពជោគជ័យជាង១២០ឆ្នាំ នឹងផ្តល់ការបញ្ចុះតម្លៃ ៥០% សម្រាប់ការទិញផលិតផលធានារ៉ាប់រងអាយុជីវិតបែបឌីជីថល “ប្រាយ ឡាយហ្វ៍” ចាប់ពីថ្ងៃទី៦ ខែមីនា ​​រហូតដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ។

លោកអ្នក អាចទិញគម្រោង “ប្រាយ ឡាយហ្វ៍” នេះ តាមរយៈប្រព័ន្ធអ៊ិនធឺណេត និងទទួលបានការការពារយ៉ាងឆាប់រហ័ស។ ការបង់បុព្វលាភមានភាពងាយស្រួល និងបង់តែ១ដងគត់ ហើយទទួលបានការការពារពេញ១ឆ្នាំ។​

ទិញគម្រោង ប្រាយ ឡាយហ្វ៍ ឥឡូវនេះ​៖ https://bit.ly/BuyBrightLifeOnline     

គម្រោង​ធានារ៉ាប់រងអាយុជីវិតបែបឌីជីថល "ប្រាយ ឡាយហ្វ៍" របស់ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ផ្ដល់អត្ថប្រយោជន៍លើការការពារអាយុជីវិតសុទ្ធសាធ ទៅលើមរណភាព និងពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍រហូតដល់ទំហំទឹកប្រាក់ ១០.០០០ ដុល្លារអាមេរិក។ ចំណែកការចំណាយលើបុព្វលាភធានារ៉ាប់រង គឺមានតម្លៃសមរម្យបំផុត។

ប្រសិនបើលោកអ្នកត្រូវការព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖ ០២៣ ៩៥៥ ៣៣៣ ឬ ១៨០០ ២០១ ២០២ (ឥតគិតថ្លៃ)។ ​​​​

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia