សោកស្តាយ! ក្រុមហ៊ុនផលិតរថយន្តដ៏ធំ១ គ្រោងកាត់បុគ្គលិកចោល ៤ពាន់នាក់ ព្រោះមូលហេតុទាំងនេះ
ធី ស្រីល័ក្ខSEPTEMBER 9 20269 views

ក្រុមហ៊ុន Jaguar Land Rover (JLR) ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយ គ្រោងនឹងកាត់បន្ថយបុគ្គលិកចំនួន ៤ពាន់នាក់ ដោយសារតែក្រុមហ៊ុនផលិតរថយន្តមួយនេះបានកំពុងតែជួបប្រទះនឹងការប្រកួតប្រជែងជាមួយប្រទេសចិន ព្រមទាំងរងសម្ពាធពន្ធគយពីសហរដ្ឋអាមេរិក ខណៈដែលប្រជាជនភាគច្រើនបានងាកទៅប្រើប្រាស់រថយន្តអគ្គិសនីផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន BCC

 

ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា ការកាត់បន្ថយបុគ្គលិកនេះនឹងធ្វើឡើងក្នុងរយៈពេលពីរឆ្នាំខាងមុខ នេះ ហើយការកាត់នេះភាគច្រើនគឺប៉ះពាល់ដល់ការិយាល័យកណ្តាលដែលស្ថិតនៅក្នុងចក្រភពអង់គ្លេសហើយបញ្ហារបស់ក្រុមហ៊ុន Jaguar Land Rover បានប្រែជាកាន់តែអាក្រក់ទៅៗ បន្ទាប់ពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកាលពីឆ្នាំមុន រហូតធ្វើឱ្យក្រុមហ៊ុនដែលមានបុគ្គលិកសរុប ៤៣,០០០ នាក់ត្រូវផ្អាកការផលិតអស់រយៈពេលជាងមួយខែ។

 

លោក PB Balaji ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Jaguar Land Rover បច្ចុប្បន្ននេះឧស្សាហកម្មយានយន្តកំពុងប្រឈមមុខនឹងបញ្ហាប្រឈមយ៉ាងខ្លាំង ដោយសារការផ្លាស់ប្តូរបច្ចេកវិទ្យាហើយក្រុមហ៊ុនកំពុងស្ថិតក្នុងការប្រកួតប្រជែងយ៉ាងស្រួចស្រាវ។ បុគ្គលិកដែលនឹងកាត់បន្ថយនេះនឹងទទួលបានអ៊ីមែលក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះហើយការកាត់បន្ថយបុគ្គលិកទាំងនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងសន្សំសំចៃថវិកាឱ្យបាន ២,៣ពាន់លានដុល្លារ ក្នុងរយៈពេលពីរឆ្នាំខាងមុខនេះ។

 

គួរបញ្ជាក់ថា ក្រុមហ៊ុន Jaguar Land Rover បានប្រកាសពីលទ្ធផលហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២៦ នេះថា ព្រោះតែពន្ធគយរបស់សហរដ្ឋអាមេរិកនិងការវាយប្រហារតាមអ៊ីនធឺណេត បានធ្វើឲ្យក្រុមហ៊ុនធ្លាក់ចុះ 1/5 ឯណោះ។

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia