ជាទូទៅក្រោយទិញរថយន្តម្ចាស់រថយន្តត្រូវតែរត់ឯកសារដើម្បីធ្វើការកាត់ឈ្មោះផ្ទេរកម្មសិទ្ធិរថយន្ត ដែលជាធម្មតា ការកាត់ឈ្មោះនេះមាន ២ លក្ខខណ្ឌ រួមមាន ៖
១.ការកាត់ឈ្មោះឬ ផ្ទេរកម្មសិទ្ធដែលមានម្ចាស់ដើម
២.ការផ្ទេរកម្មសិទ្ធិដោយមិនមានម្ចាស់ដើម
- ពាក្យសុំផ្ទេរកម្មសិទ្ធិមួយច្បាប់
- កិច្ចសន្យាធានាចំនួន២ ត្រូវបំពេញរួចយកទៅបញ្ជាក់ពីបុស្តី៍នគរបាលដែរម្ចាស់ចុងក្រោយស្នាក់នៅ
- អត្តសញ្ញាណបណ្ណរបស់ម្ចាស់ដើម
- អត្តសញ្ញាណបណ្ណរបស់ម្ចាស់ចុងក្រោយ ត្រូវថតចម្លងរួចបញ្ជាក់ពីច្រកចេញចូលតែមួយ។
- សម្រាប់ក្រុមហ៊ុនត្រូវមានបណ្ណប៉ាតង់ដែលមានបោះត្រាក្រុមហ៊ុន ៖ កាល់លេខតួរលេខម៉ាស៊ីន ពន្ធផ្លូវ ឆៀក គល់ម្ញែត កាតគ្រី លិខិតទិញលក់។
ចំពោះតម្លៃការផ្ទេរកម្មសិទ្ធិរថយន្តសម្រាប់កម្រៃសេវាការផ្ទេរកម្មសិទ្ធិរថយន្តធុនតូច ឬធុនស្រាល
- ក្នុងរាជធានី-ខេត្ត (៤៨.០០០៛)
- ឆ្លងរាជធានី-ខេត្ត (១០១.០០០៛)
សម្រាប់កម្រៃសេវាការផ្ទេរកម្មសិទ្ធិរថយន្តធុនធំ ឬធុនធ្ងន់
- ក្នុងរាជធានី-ខេត្ត (៦៧.០០០៛)
- ឆ្លងរាជធានី-ខេត្ត (១២៥.០០០៛)
គូសបញ្ជាក់ផងដែរថា តម្លៃនេះមិនរួមបញ្ចូលនឹងពន្ធប្រថាប់ត្រា ៤% របស់អគ្គនាយកដ្ឋានពន្ធដារឡើយ។ដោយឡែកចំពពោះ ទីតាំងសម្រាប់ការផ្ទេរកម្មសិទ្ធិរថយន្តនៅភ្នំពេញមាន៖ ក្រសួងសាធារណនិងដឹកជញ្ជូន ឬផ្សារទំនើបជីបម៉ុងណូរ៉ូម៉ល និងនៅមន្ទីសាធារណការនិងដឹកជញ្ជូនតាមបណ្តាខេត្តនៃអាសយដ្ឋានអ្នកទិញនិងអ្នកទិញដើម្បីធ្វើបែបបទផ្ទេរកម្មសិទ្ធិ៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង