សាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា (CUS) មានកម្មវិធីសិក្សាជាច្រើនមុខជំនាញ និងបានចុះអនុស្សរណៈយោគយល់ជាមួយបណ្តាក្រុមហ៊ុន និងស្ថាប័ននានា ក្នុងស្រុកចំនួន ៥៤៣ នៅទូទាំងប្រទេស ដែលបង្កភាពងាយស្រួលយ៉ាងខ្លាំងដល់និស្សិតធ្វើកិច្ចការស្រាវជ្រាវ ចុះហាត់ការ ឬស្វែងរកការងារធ្វើ ក្រោយពេលរៀនចប់។
សាកលវីទ្យាល័យនេះ មានបណ្តុះបណ្តាលចាប់ពីថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ក្នុងមហាវិទ្យាល័យធំៗចំនួន ៥ រួមមាន ១៖ មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងសេដ្ឋកិច្ច, ២៖ មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងនីតិសាស្ត្រ, ៣៖ មហាវិទ្យាល័យ សិល្បៈ មនុស្សសាស្ត្រ និងភាសា, ៤៖ មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ៥៖ មហាវិទ្យាល័យវិស្វកម្ម។
យ៉ាងណាមិញ បើគិតចាប់តាំងពីថ្ងៃបង្កើតឡើងដំបូងក្នុងឆ្នាំ ២០០៣-២០០៤ ដល់ឆ្នាំសិក្សា២០២៣-២០២៤ និស្សិតគ្រប់កម្រិតបានបញ្ចប់ការសិក្សាដោយជោគជ័យពីសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា (CUS) សរុបចំនួន ៥០,៣៤៦នាក់ (នារី១៦,៧៥៨នាក់ ស្មើ៣៣,២៨%)។ បច្ចុប្បន្ន សាកលវិទ្យាល័យនេះ បានពង្រីកខ្លួនដល់ទៅ ៧ សាខាឯណោះដែលមានទីតាំងស្ថិតនៅ អ៊ីអន២ (ទីតាំងគោល), កំពង់ចាម, កំពង់ធំ, សៀមរាប, បន្ទាយមានជ័យ, បាត់ដំបង និងកំពត។
គួរជម្រាបផងដែរថា បច្ចុប្បន្ន សាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា (CUS) បានចាប់ផ្តើមបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៥-២០២៦ សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ដែលមានផ្តល់អាហារូបករណ៍ជាច្រើនកន្លែងផងដែរ។ សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់ទំព័រ Facebook Page: CUS ឬទាក់ទងទៅកាន់លេខទូរស័ព្ទ ០១២ ៦៣ ៦២ ០៧ / ០៨៧ ៦៣ ៦២ ០៧៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook