Creator ល្បីឈ្មោះ ស្រីនា ប្រាប់រឿងឈឺចា.ប់បំផុតមួយ មុនអាចបោះជំហានលេចធ្លោដល់បច្ចុប្បន្ន
Kan DaraMARCH 28 20241.3 K views

យុវត្តី ជា ស្រីនា ដែលជាអ្នកផលិតមាតិកាដ៏ល្បីល្បាញមួយរូបក្នុងបណ្តាញសង្គម និងជាអ្នកជំនួញលើវិស័យគ្រឿងសម្អាង បានបង្ហើបប្រាប់រឿងឈឺចាប់បំផុតមួយ មុនអាចបោះជំហានជោគជ័យមកឈរនៅចំណុចនេះគឺ ពាក្យសម្តី គេនិយាយចំអកលើរូបរាងកាយរបស់ខ្លួន។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយ Cellcard Play កាលពីពេលកន្លងទៅ ក្មេងស្រីតូចច្រឡឹងរូបនេះបាននិយាយទាំងអួលដើមក ទឹកភ្នែករលីងរលោងថា៖ «រឿងពិបាកបំផុតដែលខ្ញុំធ្លាប់ជួបគឺ ភាគច្រើនមនុស្សមួយចំនួនតូចតែងតែនិយាយពីរូបរាងរបស់ខ្ញុំ ថាខ្ញុំធាត់អ៊ីចឹងទៅ។[…] ពីមុនខ្ញុំប៉ះពាល់អារម្មណ៍ខ្លាំង ប៉ុន្តែគ្រាន់តែថា ទំនុកចិត្តរបស់យើងគឺស្ថិតនៅលើយើងខ្លួនឯង អត់ឲ្យនរណាថាឲ្យខ្ញុំបានទៀតទេ ទោះបីជាវាពិបាកបន្តិចតែឥឡូវលែងអីហើយ»។

Lk

ជាចុងក្រោយអតីតសិស្សឆ្នើមនិទ្ទេស A រូបនេះ បានលើកឡើងយ៉ាងដូច្នេះថា៖ «មិនអីទេ បើយើងធាត់ស្រាប់ទៅហើយ នរណាចង់មើលក៏មើលទៅ នរណាអត់មើលក៏ហីទៅ ព្រោះយើងមិនបាច់ត្រូវការឲ្យគេមើលយើងដើម្បីយើងស្គមផង ខ្ញុំចង់ឲ្យគេមើលដោយសារចរិតខ្ញុំ»។

លក

គួរជម្រាបផងដែរ យុវតីមានស្រុកកំណើតក្នុងរាជធានីភ្នំពេញ ជា ស្រីនា ក្រៅពីអាជីពជាអ្នកផលិតមាតិកា នាងក៏បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ អារីហ្សូណា (The University of Arizona) លើទឹកដីសហរដ្ឋអាមេរិក និងកំពុងជោគជ័យលើមុខជំនួញក្នុងវិស័យគ្រឿងសម្អាង ដែលមានយីហោផ្ទាល់ខ្លួនឈ្មោះថា WeYoung ថែមទៀតផង៕

Ll
ោផ

Kol

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia