កម្មវិធីប្រកួតបវរកញ្ញាពិភពលោក ឬ Miss Grand International (MGI) កំពុងទទួលបានប្រិយភាពជាខ្លាំងទាំងនៅក្នុងតំបន់អាស៊ី និងជុំវិញពិភពលោក ក្នុងនោះក៏មានកម្ពុជាយើងផងដែរ។ សំណួរ តើនរណាជាអ្នកបង្កើតកម្មវិធីនេះឡើង?
លោក Nawat Itsaragrisil គឺជាស្ថាបនិកនៃ កម្មវិធីប្រកួតបវរកញ្ញាពិភពលោក ឬ Miss Grand International (MGI) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣។ បុរសម្នាក់នេះកើតនៅថ្ងៃទី១០ ខែសីហា ឆ្នាំ១៩៧៣ ក្នុងខេត្ត រ៉ាត់ចាបូរី (Ratchaburi) ប្រទេសថៃ។ លោកបានក្លាយជាអ្នកដឹកនាំនិងជាអ្នកផលិតកម្មវិធីបវរកញ្ញាដែនដីថៃ (Miss Earth Thailand) ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១២។ ការប្រកួតនេះត្រូវបានចាក់ផ្សាយដំបូងដោយប៉ុស្តិ៍លេខ៧ ក្នុងប្រទេសថៃ។ រំលងបានមួយឆ្នាំ លោកបានចាប់ផ្តើមធ្វើជាម្ចាស់ហ្រ្វេនឆាយបវរកញ្ញាឯករបស់ខ្លួន ឬ Miss Grand International (MGI) ក្នុងឆ្នាំ២០១៣។
ក្នុងឆ្នាំ២០១៦ បវរកញ្ញាហ្គ្រេនថៃបានចាប់ផ្តើមជ្រើសរើសយកការប្រកួតប្រជែងថ្នាក់ខេត្តដល់អ្នករៀបចំបុគ្គលដែលនឹងមានឈ្មោះជាម្ចាស់ជើងឯកថ្នាក់ខេត្តចំនួន៧៧រូប ដើម្បីចូលរួមប្រកួតប្រជែងក្នុងកម្មវិធីប្រកួតថ្នាក់ជាតិ។ នៅឆ្នាំ២០២០ ការប្រកួតនេះត្រូវបានប្តូរពីប៉ុស្តិ៍លេខ៧ ទៅចាក់ផ្សាយតាមប៉ុស្តិ៍លេខ៣១ ជំនួសវិញ។
ជ័យលាភីបវរកញ្ញាថៃគឺជាតំណាងប្រទេសរបស់ការប្រកួតអន្តរជាតិ Miss Grand International ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ផងដែរ។ ការប្រកួតជ្រើសរើសអ្នកចូលរួមគឺត្រូវបានជ្រើសរើសដោយអ្នកមានអាជ្ញាប័ណ្ណនៅក្នុងប្រទេសនីមួយៗ។ ការប្រកួតបីដំបូងត្រូវបានធ្វើឡើងនៅប្រទេសថៃខណៈព្រឹត្តិការណ៍ជាបន្តបន្ទាប់ក៏បានធ្វើនៅក្រៅប្រទេសផងដែរដោយចាប់ផ្តើមនៅឆ្នាំ២០១៦ មកទល់នឹងបច្ចុប្បន្ន៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក»
ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366


