ដើមចេកខ្មែរកាន់តែមានតម្លៃ! ស្រ្តីខ្មែរ ១រូប ច្នៃដើមចេកធ្វើជាក្រដាស រហូតអាចយកទៅលក់ដល់ទីផ្សារប្រទេសជប៉ុន
ធី ស្រីល័ក្ខFEBRUARY 12 2024203 views

ជាធម្មតាដើមចេក យើងធ្លាប់តែឃើញប្រជាជនខ្មែរមួយចំនួនយកទៅស្ល ឬយកទៅធ្វើជាចំណីរបស់សត្វមាន់ជាដើម ប៉ុន្តែនៅក្នុងនោះដើមចេកគឺមានអត្ថប្រយោជន៍ពិសេសជាច្រើនដែលគ្រប់គ្នានឹកស្មានមិនដល់ ពោលគឺមានស្រ្តីខ្មែរ១រូប បានប្រឹងស្រាវជ្រាវយកច្នៃដើមចេកធ្វើជាក្រដាសរហូតអាចលក់ទៅដល់ប្រទេសជប៉ុនថែមទៀតផង។

ជាក់ស្តែង នៅក្នុងបទសម្ភាសន៍ជាមួយក្រុមការងារចាបក្រហម អ្នកស្រី សួរ រដ្ឋាកញ្ញា ដែលជាម្ចាស់សិប្បកម្មច្នៃក្រដាស បានបង្ហើបឱ្យដឹងថា មូលហេតុដែលធ្វើឱ្យអ្នកស្រីសម្រេចចិត្តបង្កើតមុខរបរនេះឡើង គឺអ្នកស្រីមានគោលបំណងធំ១ចង់បង្កើនឱកាសការងារទៅដល់ពលរដ្ឋដែលរស់នៅក្នុងខេត្តសៀមរាប ពីព្រោះភូមិដែលអ្នកស្រីរស់នៅនឹងគឺមានកន្លែងគំនរសំរាមធំមួយហើយអ្នកនៅក្នុងភូមិភាគច្រើនពួកគាត់នាំគ្នាទៅរើសអេតចាយដោយសារពួកគាត់អត់ការងារធ្វើ ឃើញដូច្នេះទើបអ្នកស្រីបង្កើតគម្រោងច្នៃដើមចេកធ្វើជាក្រដាសដើម្បីឱ្យពួកគាត់មានជម្រើសការងារផ្សេងទៀត ក្រៅពីការរើសអេតចាយ។

១៧

ស្រ្តីខ្មែររូបនេះ បានបន្តទៀតថា ចំពោះសិប្បកម្មរបស់អ្នកស្រីបានបើកដំណើរកាលតាំងពីចុងឆ្នាំ ២០១៥ មកម្លេះ ហើយគំនិតនៃការចេះច្នៃប្រឌិតដើមចេកធ្វើចេញក្រដាសនេះអ្នកស្រីចេះមកពីមិត្តភភ្តិម្នាក់ដែលជាជនជាតិអាហ្រ្វិកហើយសម្រាប់ក្រដាសធ្វើពីសរសៃចេកនេះដែរគឺត្រូវទឹកមិនបានទេ ដូច្នេះអ្នកស្រីយកធ្វើជាក្រដាស Postcard, Bookmark, មួយទៀតក៏អាចព្រីនដាក់រូបថតពីលើដែរ ពីព្រោះក្រដាសនេះស្អាតខ្លាំងណាស់ព្រោះវាចេញជាលក្ខណៈសរសៃៗពណ៌មាស។

អ្នកស្រីរដ្ឋាកញ្ញា បានបន្ថែមថា សម្រាប់អតិថិជនគោលដៅដែលពេញនិយមមកជាវផលិតផលរបស់គាត់ គឺជាជនជាតិបរទេសព្រោះផលិតផលនេះមានចំណុចពិសេសច្រើនណាស់ ម្យ៉ាងអ្នកស្រីដាក់លក់ក្នុងផ្សាររាត្រីខេត្តសៀមរាប មិនតែប៉ុណ្ណោះចំពោះការលក់ទៅក្រៅប្រទេសវិញគឺអ្នកស្រីទើបតែលក់បានទៅកាន់ប្រទេសជប៉ុនមួយប៉ុណ្ណោះ ព្រោះក្រដាសនេះយើងធ្វើចេញពីដៃសុទ្ធសាធដូច្នេះការផលិតចេញនៅមានកម្រិតនៅឡើយ។

អ្នកស្រី សួរ រដ្ឋាកញ្ញា ដែលជាម្ចាស់សិប្បកម្មច្នៃក្រដាស បានបញ្ជាក់ថា ទម្រាំតែអាចច្នៃសរសៃចេកធ្វើជាក្រដាសមិនប៉ះពាល់ដល់បរិស្ថាននេះត្រូវការចំណាយពេលច្រើនណាស់ហើយក៏ឆ្លងកាត់ដំណាក់កាលច្រើនដែរ ដូច្នេះចាបក្រហមសង្ឃឹមថាបងប្អូនប្រជាជនខ្មែរនាំគ្នាងាកមកគាំទ្ររបស់ខ្មែរ ផលិតផលដែលច្នៃចេញពីកូនខ្មែរ ចំពោះបងប្អូនដែលចង់ជាវក្រដាសដែលធ្វើចេញពីដើមចេកនេះអាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ (+855) 096 87 62 010៕

១៨

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia