កាន់តែងាយជាងមុន! ក្រសួងបន្ថែមមុខងារថ្មី អាចស្នើលិខិតថ្កោល.ទោសនិងបង់ប្រាក់បានតាម App តែមួយ
Sambat SokhlangAPRIL 29 2024850 views

ក្រោយពីដាក់ឱ្យដំណើរការ ការស្នើសុំលិខិតថ្កោលទោសនៅដំណាក់កាលទីមួយរួចរាល់ ពេលនេះក្រសួងយុត្តិធម៌បានបញ្ចូលនៅមុខងារមួយបន្ថែមទៀតទៅលើការស្នើសុំលិខិតថ្កោលទោស ដោយបានដាក់ដំណើរការ ការទូទាត់ប្រាក់តាមប្រព័ន្ធ (E-Payment) បានដោយមិនបាច់ពិបាកមកបង់ផ្ទាល់នៅកន្លែងនាំឱ្យខាតពេលនោះទេ។

66422724 55a0 403f Bbfc 548407127c94

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងយុត្តិធម៌កលពីពេលថ្មីៗកន្លងទៅបានឱ្យដឹងថា ចាប់ពីថ្ងៃទី ២ខែ ឧសភា ឆ្នាំ ២០២៤ នេះតទៅ ក្រសួងយុត្តិធម៌នឹងដាក់ដំណើរការកម្មវិធីស្នើសុំលិខិតថ្កោលទោសតាមអនឡាញដំណាក់កាលទីពីរ រការដាក់ឱ្យដំណើរការសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលក្នុងដំណាក់កាលទី២។ ដោយការដាក់ឱ្យដំណើរការសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលក្នុងដំណាក់កាលទី២ នេះនឹងជួយសម្រួល និងអនុញ្ញាតឱ្យអ្នកស្នើសុំធ្វើការបំពេញពាក្យសុំព្រឹត្តិបត្រថ្កោលទោស ដោយភ្ជាប់នូវឯកសារចាំបាច់មួយចំនួនតាម អនឡាញ ព្រមទាំងអាចទូទាត់ប្រាក់សេវាតាមប្រព័ន្ធអេឡិចត្រូនិក (E-payment)។

785ff407 C117 43d8 Abc3 5bab1fabb1c9

នៅពេលដល់ថៃ្ងកំណត់ទទួលយកព្រឹត្តិបត្រថ្កោលទោស, សម្រាប់សាធារណជននៅក្នុងប្រទេស ត្រូវអញ្ជើញ មកទទួលដោយផ្ទាល់នៅ នាយកដ្ឋានកិច្ចការថ្កោលទោស នៃក្រសួងយុត្តិធម៌ និងត្រូវភ្ជាប់មកជាមួយនូវឯកសារ ច្បាប់ដើមពាក់ព័ន្ធនានា និង សម្រាប់សាធារណជននៅក្រៅប្រទេស ត្រូវអញ្ជើញមកទទួលដោយផ្ទាល់នៅបណ្ត ស្ថានទូត ឬស្ថានកុងស៊ុលកម្ពុជា ឬនៅតាមការិយាល័យប្រៃសណីយ៍ ដែលនៅជិតបំផុត និងត្រូវភ្ជាប់មកជាមួយនូវ ឯកសារច្បាប់ដើមពាក់ព័ន្ធនានា។

ដើម្បីប្រើប្រាស់សេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលក្នុងដំណាក់កាលទី២នេះ តម្រូវឱ្យសាធារណជន ទាញយកកម្មវិធីដែលមានឈ្មោះថា “CR-MOJ” ពី APP Store សម្រាប់ប្រព័ន្ធ IOS ឬពី PLAY Store សម្រាប់ ប្រព័ន្ធ Android ដោយអនុវត្តតាមការណែនាំនៅក្នុងកម្មវិធីនេះ។

Photo 2024 04 25 15 52 48

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia