ហ្វ្រេនឆាយរបស់ក្រុមហ៊ុនស៊ី.ភី.ដែលកំពុងពេញនិយមក្នុងការបណ្តាក់.ទុនក្នុងឆ្នាំ 2024
Sopheak PichAPRIL 1 2024

ឱកាសល្អសម្រាប់លោកអ្នកដែលចង់ក្លាយជាម្ចាស់អាជីវកម្មដោយខ្លួនឯង ប៉ុន្តែមិនដឹងថាគួរបណ្តាក់ទុនទៅលើអាជីវកម្មហ្វ្រេនឆាយអ្វី? កុំព្រួយបារម្ភក្រុមហ៊ុន​ ស៊ី.ភី.ខេមបូឌា អាចជួយអ្នកបាន តោះមកតាមដាន និងសិក្សាឲ្យយល់ទាំងអស់គ្នាថា៖ តើក្រុមហ៊ុនស៊ី.ភី.មានអាជីវកម្មហ្វេ្រនឆាយអ្វីខ្លះ? សម្រាប់អោយលោកអ្នកជ្រើសរើសបណ្តាក់ទុន សម្រាប់ឆ្នាំ 2024 នេះ។ ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា មានអាជីវកម្ម និងហ្វេ្រនឆាយ ជាច្រើន ក្នុងការជ្រើសរើស និងអាចចាប់ដៃគូសហការបន្ថែមជាបន្តបន្ទាប់ ទៅលើអាជីវកម្មហ្វ្រេនឆាយនោះៗ  ថ្ងៃនេះក្រុមហ៊ុន​ ស៊ី.ភី.ខេមបូឌា និងនាំលោកអ្នកឲ្យស្គាល់ពីហ្វ្រេនឆាយដែលងាយស្រួលនឹងបណ្តាក់ទុន និងរកប្រាក់ចំណូលបានខ្ពស់ ដោយអាជីវកម្មហ្វ្រេនឆាយទាំងនោះរួមមាន អាជីវកម្មហ្វ្រេនឆាយ ហ្វាយស្តារ៍ ស្តារ៍ខហ្វហ្វី អាជីវកម្មហៃផក់ និងអាជីវកម្ម ស៊ី.ភី. ហ្វ្រេសហ្សប ជាដើម

  1. អាជីវកម្មហ្វាយស្តារ៍ (Five Star)

អាជីវកម្មហ្វ្រេនឆាយ Five Star ជាហ្វ្រេនឆាយដែលកំពុងពេញនិយមជាងគេនៅក្នុងប្រទេសកម្ពុជា ដែលជាហ្វ្រេនឆាយជួយបង្កើតប្រាក់ចំណូលខ្ពស់ ងាយស្រូលបើក ហើយហ្វ្រេនឆាយនេះដែរ បានដកជាប់ក្នុងក្រអៅបេះដូងអតិថិជនអស់រយៈពេលជាយូរឆ្នាំមកហើយ។

Five Star 001ហ្វ្រេនឆាយហ្វាយស្តារ៍ Five Star បានចាប់ផ្តើមបើកដំណើរការនៅកម្ពុជា តាំងពីឆ្នាំ ២០១៥ មកម្លេះ សម្រាប់បច្ចុប្បន្នអាជីវកម្មហ្វ្រេនឆាយមួយនេះ មានរយៈពេល ៩ឆ្នាំហើយព្រមទាំងបានពង្រីកខ្លួនរហូតដល់ជិត ៣៦០ សាខា ដែលកំពុងតែចរាចរក្នុងពេលបច្ចុប្បន្ននេះទូទាំងប្រទេសកម្ពុជា ។ អាជីវកម្មហ្វ្រេនឆាយហ្វាយស្តារ៍​ Five Star ទទួលបានការគាំទ្រពីបណ្តាសំណាក់ប្រជាជនកម្ពុជាជាបន្តបន្ទាប់ ដោយហ្វ្រេនឆាយហ្វាយស្តារ៍ មានផលិតផលដែលមានគុណភាពល្អ មានអនាម័យ សុវត្ថិភាពខ្ពស់ រសជាតិឆ្ងាញ់ និងតម្លៃសមរម្យ ទាំងអស់នេះសុទ្ធសឹងតែបានមកពីវត្ថុធាតុដើមមានគុណភាពល្អ ដំណើរការប្រព័ន្ធផលិតប្រកបដោយស្តង់ដារអន្តរជាតិ។ សម្រាប់លោកអ្នកដែលជាម្ចាស់ហ្វ្រេនឆាយ Five Star មានឱកាសជោគជ័យខ្ពស់ និងមានការរីកចម្រើនជាបន្តបន្ទាប់ ព្រោះអាជីវកម្មហ្វ្រេនឆាយ ហ្វាយស្តារ៍មួយនេះ បានជួយបង្កើតប្រាក់ចំណូលបន្ថែមរៀងរាល់ថ្ងៃ ក្រៅពីប្រាក់ចំណូលប្រចាំខែ មិនតែប៉ុណ្ណោះអាជីវកម្មហ្វ្រេនឆាយហ្វាយស្តារ៍បានជួយលើកកម្ពស់ជីវភាពគ្រួសារម្ចាស់ហ្វ្រេនឆាយឱ្យកាន់តែល្អប្រសើរឡើង។

សម្រាប់អាជីវកម្មហ្វ្រេនឆាយ ហ្វាយស្តារ៍ Five Star នេះដែរ មានផលិតផលជាច្រើនប្រភេទកំពុងចរាចរដូចជា​ មាន់បំពង​ ប៉ាតេ សាយ៉រ ប្រហិតសាច់គោ ប្រហិតសាច់មាន់ ប្រហិតសាច់ជ្រូក ហតដក និងផលិតផលអាហារសម្រន់ជាច្រើនទៀត ។

  1. អាជីវកម្មស្តារ៍ខហ្វហ្វី(Star Coffee)

បច្ចប្បន្នអាជីវកម្មការបើកហាងកាហ្វេជាអាជីវកម្មមួយដែលទទួលបានការពេញនិយមពីប្រជាជនកម្ពុជាយ៉ាងខ្លាំង តែការបើកជាអាជីវកម្មហាងកាហ្វេមិនមែនជារឿងងាយនោះទេ  ពីព្រោះត្រូវដំណើរការក៏ដូចជាចំណាយដើមទុនជាច្រើនក្នុងការបើកហាង ជាមួយគ្នាផងដែរ អាជីវកម្មស្តារ៍ខហ្វហ្វី(Star Coffee) ជាអាជីវកម្មមួយរបស់ក្រុមហ៊ុនស៊ី.ភី.ខេមបូឌា ដែលកំពុងដំណើរការជាង៣០សាខាទូទាំងប្រទេសកម្ពុជា ជាជម្រើសមួយសម្រាប់អ្នកដែលចង់ចាប់ផ្តើមអាជីវកម្មផ្ទាល់ ដោយអាជីវកម្មស្តារ៍ខហ្វហ្វី (Star Coffee) ជាប្រភេទអាជីវកម្មហ្រេ្វនឆាយដែលខាងក្រុមហ៊ុនស៊ី.ភី.ខេមបូឌា មានការយកចិត្តទុកដាក់ក៏ដូចជាជួយរឿងការតុងតែងហាង បង្រៀនពីការឆុងកាហ្វេ នឹងជួយប្រឹក្សារឿងទីផ្សារ  លើសពីនេះទៅទៀតអ្នកដែលគ្មានបទពិសោធន៍ក្នុងការឆុង ក៏អាចចូលជាដៃគូរសហការជាមួយអាជីវកម្មហ្រ្វេនឆាយស្តារ៍ខហ្វហ្វី (Star Coffee)បានដែរ។

Star Coffee 002អាជីវកម្មស្តារ៍ខហ្វហ្វី (Star Coffee)មានលក់នៅផលិតផលភេសជ្ជះជាច្រើនប្រភេទដូចជា កាហ្វេ  តែបៃតង  តែក្រូចឆ្មា សូដា និង ប្រភេទអាហារសម្រន់ជាច្រើនទៀត ដែលមានរសជាតិឆ្ងាញ់ វត្ថុធាតុដើមមានគុណភាព មានអនាម័យ និងតម្លៃសមរម្យ។

  1. អាជីវកម្មហៃផក់(Hi-Pork)

បច្ចុប្បន្ន អាជីវកម្មចំណីអាហារជាអាជីវកម្មមួយ ទទួលបានការពេញនិយមពីសំណាក់ប្រជាជនកម្ពុជាយ៉ាងខ្លាំង ប៉ុន្តែការបើកជាអាជីវកម្មចំណីអាហារ មិនមែនជារឿងងាយស្រួលនោះទេ ពីព្រោះត្រូវ ចំណាយដើមទុនជាច្រើនក្នុងការបើកហាង។ ជាមួយគ្នាផងដែរ អាជីវកម្មហៃផក់ (Hi Pork) ដែលជាអាជីវកម្មមួយរបស់ក្រុមហ៊ុនស៊ី.ភី.ខេមបូឌា ជាជម្រើសមួយដ៏ល្អសម្រាប់លោកអ្នកដែលចង់ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន។ ហៃផក់កំពុងដំណើរការមាន៤សាខានៅរាជធានីខេត្តក្នុងប្រទេសកម្ពុជា អាចជាមុខរបរគោល និងជាមុខរបរបន្ថែមក៏បាន ព្រោះជាហ្វ្រេនឆាយដែលត្រូវការដើមទុនតិច ចំណូលកាន់តែច្រើន ជាពិសេសសម្រាប់អ្នកដែលមិនធ្លាប់មានអាជីវកម្មផ្ទាល់ខ្លួន លោកអ្នកមិនចាំបាច់ព្រួយបារម្ភទេ ព្រោះមានក្រុមការងារចាំជួយផ្តល់ពាក្យប្រឹក្សាគ្រប់ដំណាក់កាល។

Hi Pork 003​អាជីវកម្មហៃផក់(Hi Pork)មានលក់នៅផលិតផលច្រើនប្រភេទដូចជា សាច់ជ្រូកអាំង សាច់ជ្រូកបំពង បាយសាច់ជ្រូក សាច់ជ្រូកបន្ទះអាំង ឆ្អឹងជំនីជ្រូកអាំងម្រេចខ្មៅ និងប្រភេទអាហារសម្រន់ជាច្រើនទៀត ដែលមានរសជាតិឆ្ងាញ់ វត្ថុធាតុដើមសុទ្ធសឹងតែផលិតចេញពីសាច់ជ្រូកក្នុងស្រុកផ្ទាល់ មានគុណភាព មានអនាម័យ និងតម្លៃសមរម្យ។

 

  1. អាជីវកម្មស៊ីភីហ្វ្រេសហ្សប (CP Fresh Shop)

ការជ្រើសរើសសាច់ដែលមានគុណភាព ស្រស់ អនាម័យ នឹង សុវត្ថិភាព ជាកត្តាសំខាន់មួយដែលនាំអោយរាល់ការចម្អិនគ្រប់មុខម្ហូប មានរសជាតិឆ្ញាញ់នឹងជួយទ្រទ្រង់អោយសារពាង្គកាយមានសុខភាពមាំមួន ។ យ៉ាងណាមិញ អាជីវកម្មស៊ីភីហ្វ្រេសហ្សប (CP Fresh Shop)​ របស់​ក្រុមហ៊ុន ​ស៊ី​.ភី.​ ​ខេម​បូ​ឌា ជា​ប្រភទ​ អាជីវកម្ម​ហ្រ្វេន​ឆាយ​ដែល​បើក ឱកាស​អោយ​អ្នក​ដែលនឹង​ចាប់ផ្តើម​ បើក​អាជីវកម្ម​ផ្ទាល់ មានឱកាស​ ក្លាយជា​ម្ចាស់​ហាង​ដែលផ្គត់ផ្គង់​នៅ​ ផលិតផល​សាច់​ស្រស់ គុណភាព អនាម័យ​នឹង​សុ​វត្តិភាព ដូចជា សាច់ជ្រូក សាច់មាន់ ពងមាន់​ ផលិតផល​សម្រច​រូប​របស់ CP ជាច្រើន ព្រមទាំងមានលក់នៅគ្រឿងទេស ងាយស្រួលសម្រាប់ការដើរទិញផលិតផលក្នុងហាងផងដែរ​។លើសពីនះទៅទៀត​ខាង​ ក្រុមហ៊ុន​បាន​យកចិត្តទុកដាក់​ ដល់ដៃ​គូរ​សហការ​ជា​​ច្រើន​ផងដែរ​ ក្នុង​ការជួយ​រចនា​ហាង បង្រៀន​ពី​ ការ​​ហាន់​ឬ​កាត់​សាច់នឹង​ជួយ​ធ្វើ​ ទីផ្សារ​ដើម្បីអោយ​អាជីវកម្ម​ដំណើរ​ការល្អ​។

Cp Fresh Shop 004លោកអ្នកបានដឹង និងស្គាល់ហើយថាក្រុមហ៊ុន CPF ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅប្រទេសថៃក៏ដូចជាបណ្តាប្រទេសជាច្រើនទៀត ស្ថិតក្រោមចក្ខុវិស័យ “ផ្ទះបាយពិភពលោក” ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់លើការប្រតិបត្តិអាជីវកម្មចំណីសត្វ(Feed) ការចិញ្ចឹមសត្វ  (Farm )  ចំណីអាហារ(Food )  និង ការចែកចាយផលិតផលទាំងការបោះដុំនិងលក់រាយ (Retail) ដោយឈរលើមូលដ្ឋានគ្រឹះ ប្រកបដោយទំនួលខុសត្រូវខ្ពស់ចំពោះសង្គមជាតិ និងបរិស្ថាន ហើយអាជីវកម្មទាំងនោះគ្របដណ្តប់លើវិស័យជាច្រើន ក្រុមហ៊ុនស៊ី.ភី. ខេមបូឌា ចំកាត់ បានដំណើរការអាជីវកម្មនៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៦ មកម្លេះ។

ដូចច្នេះដើម្បីក្លាយជាម្ចាស់ហាង ឬម្ចាស់ហ្វ្រេនឆាយផ្ទាល់ខ្លួន ដែលមានប្រាក់ចំណូលប្រចាំថ្ងៃហ្រ្វេនឆាយទាំង ៤ ខាងលើនេះ ជាជម្រើសដ៏ល្អសម្រាប់អតិថិជនគ្រប់រូប ដែលទើបនឹងចាប់ផ្តើមធ្វើអាជីវកម្មថ្មី្ៗ។  បើសិនអតិថិជនមានចាប់អារម្មណ៍ ចង់​ក្លាយជាម្ចាស់ហ្វ្រេនឆាយ អាចទំនាក់ទំនងមកកាន់ហ្វេសប៊ុកផេក ​CP Cambodia Co.,​Ltd/Five Star Cambodia /Star Coffee /Hi Pork Cambodia and CP Fresh Shop នឹងអាចទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៩៦ ៦៦ ១១១ ៦៦​/ ០៩២ ៨៦៣ ៨៧៣ ឬអាចស្កែនព័ត៌មានទាំងនេះខាងក្រោម ។

Five Star Code

Five Star 001 Qr Code

Star Coffee QR Code

Star Coffee 002 Qr CodeHi Pork QR Code

Hi Pork 003 Qr Code

CP Fresh Shop QR Code

Cp Fresh Shop 004 Qr Code

Sopheak Pich

អត្ថបទសរុប៖ 575

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia